រាជធានីភ្នំពេញ ៖ កម្មវិធី Tiger Trans-late ត្រឡប់មកវិញហើយ ។ បន្ទាប់ពីទទួលជោគជ័យចំនួនពីរលើកជាប់គ្នា ឥឡូវ Tiger Translate កម្មវិធីប្រគំតន្ដ្រីនិងសិល្បៈទទួល ស្គាល់ជាអន្ដរជាតិបានមកកាន់ទីក្រុងភ្នំពេញជាថ្មីម្ដងទៀតហើយ ។ Tiger Translate បានបង្កើតឡើងរយៈពេល៦ឆ្នាំមកហើយ ដោយចាប់ផ្ដើមនៅប្រទេសញូវហ្សេលែនក្នុងឆ្នាំ២០០៦ ហើយធ្វើដំណើរទៅកាន់ទីក្រុងជាច្រើនដូចជាញូវយ៉កឡុនដុន Copenhgen សិង្ហបុរី សៀងហៃ និងហូជីមិញ ។ កម្មវិធីនេះបង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្ដិការដែលទទួលស្គាល់ជា អន្ដរជាតិរវាងអ្នកចម្រៀង និងតន្ដ្រីករនៅប្រទេសប៉ែកខាងលិច និងប្រទេសប៉ែកខាងកើត។
កម្មវិធីនេះតែងតែនាំមកជូននូវក្រុមតន្ដ្រីករដែលពោរពេញដោយទេពកោសល្យខ្ពស់របស់ប្រទេសប៉ែកខាងលិចមកកាន់ប្រទេសប៉ែកខាងកើត ជាពិសេសគឺប្រទេសកម្ពុជា ដើម្បីផ្លាស់ប្ដួរបទពិសោធន៍ និងស្វែងយល់អំពីវប្បធម៌ពីគ្នាទៅវិញទៅមក ។ មានការរំពឹងទុកថាក្នុងពេលឆាប់ៗខាងមុខនេះកម្មវិធីអាចនាំយកទេពកោ សល្យល្អៗរបស់សិល្បករខ្មែរទៅបង្ហាញជូននៅក្នុងប្រទេសប៉ែកខាងលិចវិញម្ដង ។
នៅថ្ងៃសុក្រ ទី១៩ សីហា នៅស្ថានីយវិទ្យុ NRG ផ្ទះលេខ១៣១បេ ផ្លូវ២៧១ រាជធានីភ្នំពេញ Tiger នឹងនាំមកជូននូវទស្សនីយភាពប្លែកពិសេសនៃសិល្បៈច្នៃប្រឌិតរបស់ប្រទេសខាងកើតជួបខាងលិចដែលមានតែមួយគត់នៅទីក្រុងភ្នំពេញ ។ កម្មវិធី Tiger Translate នឹងបង្ហាញជូននូវការសម្ដែងតន្ដ្រីរបស់ក្រុម 12 ME & RAPH (ក្រុម HIP HOP JAZZ មកពីបារាំង) ក្រុមក្លាប់យ៉ាហេន ការគូររូបភ្លាមៗផ្ទាល់ ការបោះពុម្ពផ្ទាល់នៅលើអាវយឺត ការ
ថតរូប ការតាំងពិព័រណ៍រូបថត និងអ្វីៗជាច្រើនទៀត ។
Tiger Translate គឺជាកម្មវិធីដែលបង្កើតនូវព្រឹត្ដិការណ៍សិល្បៈច្នៃប្រឌិតបែបថ្មីដោយបង្ហាញទៅកាន់ជនជាតិដែលមានវប្បធម៌ខុសគ្នា និង បទពិសោធន៍ផ្សេងៗគ្នា ។ យើងបង្ហាញជូននូវការរួមបញ្ចូលគ្នាតែមួយរវាងទស្សនីយភាពប្លែកៗរបស់ប្រទេសនៅឯនាយសមុទ្រ និងទេពកោសល្យដ៏ល្អបំផុតរបស់ប្រទេសនៅអាស៊ី ប្រណាំងប្រជែងជាមួយអ្វីដែលជាបទដ្ឋាននិយម ។ សំខាន់ជាងនេះទៀត កម្មវិធីនេះនឹងផ្ដល់នូវការកម្សាន្ដរីករាយដែលជំរុញ និងលើកទឹកចិត្ដអ្នក ។ ប៉ុន្ដែគ្រាន់តែបានឮនូវអ្វីដែលយើងរៀបរាប់មិនទាន់គ្រប់គ្រាន់ទេ សូមអញ្ជើញមកស្វែងយល់ដោយផ្ទាល់ភ្នែករបស់អ្នក និងបើកគំនិតឱ្យទូលាយស្វែងយល់អំពីទេពកោសល្យនៃសិល្បៈច្នៃប្រឌិតថ្មីៗ នៅស្ថានីយវិទ្យុ NRG ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១៕
ចែករំលែកព័តមាននេះ