ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការបង្រៀនកូនឱ្យចេះបែងចែករវាងតម្រូវការចាំបាច់ និងការចង់បាន គឺជាមូលដ្ឋានគ្រឹះនៃទម្លាប់ល្អដែលឪពុកម្តាយគួរចាប់ផ្តើមនៅពេលកូនមានអាយុ ៣ ឆ្នាំ។
ឪពុកម្តាយអាចពន្យល់កូនតាមរយៈសកម្មភាពប្រចាំថ្ងៃ ដូចជាការញ៉ាំអាហារឬការងូតទឹកថាជារបស់ចាំបាច់ដែលមិនអាចខ្វះបាន ចំណែករបស់លេងគឺជារបស់ដែលចង់បានដែលផ្តល់ភាពរីករាយតែមិនមែនជាការចាំបាច់។ នៅពេលកូនទារទិញរបស់ថ្មីៗ ឪពុកម្តាយមិនគួរប្រញាប់បដិសេធភ្លាមៗឡើយ ផ្ទុយទៅវិញត្រូវអង្គុយស្តាប់ហេតុផលរបស់កូន រួចពន្យល់ដោយភាពអត់ធ្មត់អំពីមូលហេតុនៃការមិនទិញ។
វិធីសាស្ត្រផ្តល់ជម្រើសមានកំណត់មុនពេលទៅផ្សារ ក៏ជាមធ្យោបាយដ៏ល្អក្នុងការជួយឱ្យកូនរៀនគិតពិចារណា និងជ្រើសរើសរបស់ដែលខ្លួនពិតជាចូលចិត្តបំផុត។
ការអនុវត្តដោយស្មើដើមស្មើចុងមិនត្រឹមតែជួយឱ្យកូនចេះគ្រប់គ្រងការចំណាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្ដុះការចេះគិតពិចារណាដែលនឹងតាមជាប់ខ្លួនកូនរហូតដល់ពេញវ័យ៕
ចែករំលែកព័តមាននេះ