ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកថោង ខុន ​ត្រូវ​បាន​​ជ្រើសរើស​​ជា​ប្រធាន​ ខេមរ​​សហ​ព័ន្ធតេក្វាន់​ដូ​​សម្រាប់​អាណត្តិថ្មី​បន្តទៀត

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​​​ទេស​ចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​​ជាតិអូឡាំ​ពិក​កម្ពុជា​ ត្រូវ​បាន​អង្គ​មហា​​សន្និ​បាត​​សម្រេច​ជា​​ឯក​ច្ឆ័ន​​ជ្រើស​រើស​​ធ្វើ​ជា​ប្រធាន​ខេមរ​សហ​ព័ន្ធ​កីឡាតេក្វាន់​​ដូ​អាណត្តិ​​ថ្មីជា​​បន្ត​ទៀត ខណៈ​​ពេល​ដែល​​សហ​ព័ន្ធ​មាន​ស្ថាប័ន​​កីឡាចំនួន​២​នេះ ​​បានធ្វើ​ការ​​​ផ្លាស់​ប្តូរ​ជាប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ដោយតែង​​

រាជធានីភ្នំពេញ ៖ លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​​​ទេស​ចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​​ជាតិអូឡាំ​ពិក​កម្ពុជា​ ត្រូវ​បាន​អង្គ​មហា​​សន្និ​បាត​​សម្រេច​ជា​​ឯក​ច្ឆ័ន​​ជ្រើស​រើស​​ធ្វើ​ជា​ប្រធាន​ខេមរ​សហ​ព័ន្ធ​កីឡាតេក្វាន់​​ដូ​អាណត្តិ​​ថ្មីជា​​បន្ត​ទៀត ខណៈ​​ពេល​ដែល​​សហ​ព័ន្ធ​មាន​ស្ថាប័ន​​កីឡាចំនួន​២​នេះ ​​បានធ្វើ​ការ​​​ផ្លាស់​ប្តូរ​ជាប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ដោយតែង​​តាំង​អគ្គ​លេខាធិការ​តែ​១រូប​ប៉ុណ្ណោះ ។

​ខេមរ​សហ​ព័ន្ធ​កីឡា​តេក្វាន់​ដូ​មាន​ស្ថាប័ន​ចំនួន​​២ គឺ​ផ្នែគ​​ WTF រប​ស់​កូរ៉េ​ខាង​ត្បូង និង ITF របស់​កូរ៉េ​ខាង​ជើង ​ហើយ​កាល​ពី​​នៅ​អាណត្តិ​ចាស់​ឆ្នាំ២០០៨-២០១១ សហ​ព័ន្ធ​​មួយ​នេះ​ធ្លាប់​បាន​​ធ្វើការ​តែង​តាំង​​អគ្គ​លេខាធិការ​ចំនួន​២​ដាច់​ដោយ​ឡែក​ពីគ្នា​​ គឺ​លោក​ហែម សំណាង ​អគ្គ​លេខាធិការ​ទទួល​បន្ទុក​ WTF និង​លោក​បួន​ ហ៊ីង​រិទ្ធីយ៉ា ​ទទួល​បន្ទុក​ផ្នែក ITF ។ ប៉ុន្តែ​នៅ​ក្នុង​អង្គមហា​សន្និ​បាត​​ដែល​បានធ្វើ​ឡើង​​កាលពី​ថ្ងៃ​ទី២ សីហា នៅ​ទីស្នាក់​ការ​​គណៈ​កម្មា​ធិ​ការ​​ជាតិ​អូឡាំ​ពិក​កម្ពុជា ​​បាន​​សម្រេច​​ច្របាច់​បញ្ចូល​គ្នា​ និង​ជ្រើស​រើស​​អគ្គ​លេខា​ធិការ​តែ​១រូបប៉ុណ្ណោះ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​​ធ្វើ​ការ​​។

​បេក្ខ​ភាព​ដែល​បាន​ឈរ​ឈ្មោះ​​ឱ្យ​គេ​​​បោះ​ឆ្នោតមាន​​ចំនួន​១៣​រូប​ មក​ពី​ WTF និង ITF និងមានអ្នកចូលរួម​បោះឆ្នោត​​ចំនួន​​២៨​រូប​ ដើម្បី​​ជ្រើស​រើស​​​គណៈ​កម្មាធិ​ការ​​ប្រតិ​បត្តិ​អាណត្តិ​ថ្មី​ចំនួន​១១​រូប​។ ចំពោះ​ការ​​រៀបចំ​​រចនា​សម្ព័ន្ធ​​នៅក្នុង​សហ​ព័ន្ធ​​សា​ជា​ថ្មី​​នេះគឺ​ លោក​ថោង ខុន ត្រូវ​បាន​ជ្រើស​រើស​​ជា​ប្រធាន​​សម្រាប់​អាណត្តិ​​​២០១១-២០១៥ ​លោក​នួន ភា អនុ​ប្រធាន​​ លោក​អ៊ុក រី អនុ​ប្រធាន លោក​ហែម សំណាង ​អគ្គ​លេខា​ធិការ។ ​​លោក​បួន ​ហ៊ីង​រិទ្ធី​​យ៉ា អគ្គ​លេខាធិការ​រង លោក​ឃឹម ​សត្ថា ​អគ្គ​ហិរញ្ញ​ិក​ លោក​​ហីុង រីដា ​អគ្គ​ហិរញ្ញិក​រង។ ចំណែក​សមា​ជិក​មាន​លោក​ជាតិ ខេមរា ​លោកជិន ​សុខទី និង​លោក​វ៉ាន់ សុខ។ ប៉ុន្តែ​អង្គ​មហា​សន្និ​បាត​នេះ​​មាន​ភាព​​ចម្រូង​ចម្រាស​បន្តិច​ដែរ ខណៈ​ពេល​​លោក​សំ សុខ​យី សមា​ជិក​គណៈ​កម្មាធិការ​ប្រតិ​បត្តិ​​អាណត្តិ​ចាស់​ត្រូវ​បាន​គេ​បោះ​ឆ្នោត​​ទម្លាក់​​ ហើយ​លោក​បាន​ធ្វើ​ការ​​តវ៉ា​ដែល​អង្គ​មហា​សន្និ​បាត​​បាន​ជ្រើស​រើស​បេក្ខ​ភាព​លោក​នួន ភា ដែល​មិន​ធ្លាប់​មាន​ប្រវត្តិ​ចូល​ប្រឡូក​នៅ​ក្នុង​​វិស័យ​​កីឡា​​តេក្វាន់​ដូ​​​ឱ្យ​ចូល​មក​ជា​សមា​ជិក​ពេញ​សិទ្ធិ ។ ​ទោះ​បី​ជា​យ៉ាងណា​អង្គ​មហា​សន្និ​បាត​​​បាន​លើក​​ហេតុ​ផល​ថា លោក​នួន ភា គឺជា​មនុស្ស​សំខាន់​ម្នាក់​អាច​ជួយ​ជ្រោម​ជ្រែង​ឱ្យ​វិស័យ​កីឡា​​តេក្វាន់​ដូ​​មាន​ការ​រីកចម្រើន​​ទៅ​​ថ្ងៃអនាគត​បាន ។

​សូម​បញ្ជាក់ថា តេក្វាន់​ដូ​គឺប្រភេទ​កីឡា​​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ​​ចាត់​ទុកជា​កីឡា​​ដ៏​មាន​​សក្តានុ​ពល​មួយ​​ធ្លាប់​រក​បាន​មេដាយ​មក​ជូន​ជាតិ មិនដែល​ខាន​ឡើយ៕