ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបាត់ដំបង​ភ្លៀងខ្លាំង​​ ប៉ុន្តែ​មិន​មាន​ការ​​លិចលង់​​ទេ​

12 ឆ្នាំ មុន

ខេត្ត​ដំបង​​​ ៖ ​​​បើទោះ​​បីជាទឹកភ្លៀង ​​​បាន​បង្អុរ​ធ្លាក់​​​ច្រើន​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​ក្នុង​ខេត្ត​បាត់​ដំបងយ៉ាង​ណា​ក៏ដោយ ​​ក៏ជំនន់ទឹកភ្លៀង​​​មិនាន់​​កើត​​មាន​​នៅ​ឡើយនោះទេ នៅ​តាម​បណ្តា​ស្រុក​ទាំង​​​១៤​ក្នុងខេត្ត​។ ​​ចំណែកនៅក្រុង​​បាត់​ដំបង ​ដែល​តែង​តែ​​​ជន់លិច​ដោយ​សារ​លូ​ហូរ​មិន​ទាន់​នៅពេលមានភ្លៀងខ្លាំង​​​​ម្តងៗនោះ ក៏​មិន​ទាន់​មាន​ការជន់​លិច​​

ខេត្ត​ដំបង​​​ ៖ ​​​បើទោះ​​បីជាទឹកភ្លៀង ​​​បាន​បង្អុរ​ធ្លាក់​​​ច្រើន​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​ក្នុង​ខេត្ត​បាត់​ដំបងយ៉ាង​ណា​ក៏ដោយ ​​ក៏ជំនន់ទឹកភ្លៀង​​​មិនាន់​​កើត​​មាន​​នៅ​ឡើយនោះទេ នៅ​តាម​បណ្តា​ស្រុក​ទាំង​​​១៤​ក្នុងខេត្ត​។ ​​ចំណែកនៅក្រុង​​បាត់​ដំបង ​ដែល​តែង​តែ​​​ជន់លិច​ដោយ​សារ​លូ​ហូរ​មិន​ទាន់​នៅពេលមានភ្លៀងខ្លាំង​​​​ម្តងៗនោះ ក៏​មិន​ទាន់​មាន​ការជន់​លិច​​ដោយសារ​ទឹកភ្លៀង​​​នោះ​នៅឡើយ​ដែរ​។ ​​

បើតាម​អ្នកឆ្លើយ​ឆ្លង​​​​ព័ត៌​មាន​​កោះ​សន្តិភាព​​ប្រចាំ​ខេត្ត​​បាត់ដំបង បាន​ឱ្យ​ដឹង​នៅថ្ងៃទី​​២ សីហា នេះ​ថា ​​កម្ពស់ទឹក​​​នៅ​តាម​ស្ទឹង​​សង្កែ​បាន​និង​​កំពុង​​ហក់​ឡើង​​​ជា​លំដាប់ ​ប៉ុន្តែ​មិន​​ទាន់​​​​ដល់​កម្រិត​​​ការប្រកាស​​ឱ្យមាន​​​ការប្រុង​ប្រយ័ត្ន​​​នោះ​នៅ​ឡើយទេ ​​ហើយ​ថា នៅព្រឹកថ្ងៃ​​អង្គារ​នេះ ភ្លៀង​បាន​​​ចាប់ផ្តើម​​​​ធ្លាក់​តាំង​ពីម៉ោង​​​ប្រមាណ​៥​ព្រឹក​ ​ប៉ុន្តែ​​បានស្ងប់ទៅវិញ ​នៅវេលា​ម៉ោង​​ជាង​៩​។ ​​ទោះជាយ៉ាង​ណា​ ពពក​ក៏​នៅតែ​ខ្មួល​ខ្មាញ់​ និងផ្ទៃមេឃ​​​ស្ថិត​ក្នុង​​​​សភាព​ស្រទុំ និង​​​បន្ត​មាន​ភ្លៀង​​នៅតំបន់​មួយ​​​ចំនួន ៕​