ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់​ទាត់​​អគ្គ​ស្នង​​ការដ្ឋាន​​នគរ​បាល​ជាតិ​​ និង​​ក្រសួង​ការ​ពារ​​ជាតិ​​រក​​បាន​៣ពិន្ទុ​​បន្ថែមទៀត

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់​ទាត់​អគ្គ​ស្នង​ការ​ដ្ឋាននគរ​បាល​ជាតិ​ និង​ក្រុម​បាល់​ទាត់​ក្រសួង​ការ​ពារ​ជាតិ​រក​បាន​៣​ពិន្ទុ​ដូច​គ្នា​​បន្ថែម​ទៀត​ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ការ​ប្រកួត​រៀងៗ​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៣១ កក្កដា ​។ ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Metfone Cambodianleaque 2011 គិត​មក​ត្រឹម​ពេល​នេះ​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​១៣​ហើយ។

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់​ទាត់​អគ្គ​ស្នង​ការ​ដ្ឋាននគរ​បាល​ជាតិ​ និង​ក្រុម​បាល់​ទាត់​ក្រសួង​ការ​ពារ​ជាតិ​រក​បាន​៣​ពិន្ទុ​ដូច​គ្នា​​បន្ថែម​ទៀត​ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ការ​ប្រកួត​រៀងៗ​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៣១ កក្កដា ​។

ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Metfone Cambodianleaque 2011 គិត​មក​ត្រឹម​ពេល​នេះ​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​១៣​ហើយ។ អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​បាន​លត់​ឆ្លាម​សមុទ្រ​​ក្នុង​លទ្ធ​ផល​ ៤-១។ ​នៅ​ក្នុង​តង់​ទី​១អគ្គ​ស្នង​ការ​​ដ្ឋាននគរ​បាល​ជាតិ​បាន​ត្រឹម​​តែ​យក​ឈ្នះ​១-០ ​ប៉ុណ្ណោះ ដែលរក​បាន​ដោយ​កីឡា​ករ​សាមុត ដាលីន​ ពាក់​អាវ​លេខ​១៩នៅ​នាទី​ទី​៤០។ ចូល​ដល់​តង់​ទី​២ ឆ្លាម​សមុទ្រ​តាម​សង​បាន​១​គ្រាប់​វិញ​នៅ​នាទី​ទី​៥១​ដែល​ជា​ការ​ទាត់​បាល់​បញ្ចូល​ទី​ដោយ​កីឡាករ​ពាក់​អាវ​លេខ​៣៥​ AYODE LESTLVA ។

នៅ​ក្នុង​​តង់​ទី​២​នេះ​អគ្គ​ស្នង​ការ​ដ្ឋាននគរ​បាល​ជាតិ​មាន​ឱកាស​គ្រប់​គ្រង​​បាល់​បាន​ច្រើន​ជាង​ ជា​ពិសេស​ជាមួយ​ការ​លេង​វាយ​បក​លឿនៗ​ទៀត​ផង​នោះ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​មាន​ឱកាស​រក​បាន​គ្រាប់​បាល់​​៣​គ្រាប់​បន្ថែម​ទៀត​។ កីឡា​ករ​ម៉ាន រីតាវ៉ាន់ ពាក់​អាវ​លេខ​​១៥​រក​បាន​១​គ្រាប់​នៅ​នាទី​ទី​៥៦​ និង​កីឡាករ​សួរ រ៉ាវី ពាក់​អាវ​លេខ​៩​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ នៅ​នាទី​ទី​៨៦ និង​៩០+៣។ ជ័យ​ជម្នះ​លើក​នេះ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​មាន​២០​ពិន្ទុ​ក្នុង​ដៃ​ហើយ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​១៣​លើក​មក​នេះ។ ឆ្លាម​សមុទ្រ​ស្ថិត​នៅ​លេខ​រៀង​ទី​៧​មាន​១០​ពិន្ទុ​ប៉ុណ្ណោះ។

រី​ឯ​ក្រុមក្រសួង​ការ​ពារ​ជាតិ​វិញ​បាន​យក​ឈ្នះ​ឫទ្ធិសែន​ក្នុង​លទ្ធផល ៣-១​។ ក្រសួង​ការ​ពារ​ជាតិ​ពេល​នេះ​មាន​២២​ពិន្ទុ​ក្នុង​ដៃ​ហើយ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​១៣​លើក​មក​នេះ​ គឺ​ឈ្នះ៧ ស្មើ​១ ចាញ់​៥ ប្រកួត​។ រី​ឯ​ឫទ្ធិសែន​ងើប​​មិន​រួច​ពី​បាត​តារាងឡើយ​​ ៕