ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ិ​ន ល​ក្ខិ​ណា និង អ៊ិ​ន ម៉ូ​នី​កា តុបតែង​តួអង្គ​អប្សរា​មាស និង​ប្រាក់ នៅ​មុខ​ប្រាសាទអង្គរវត្ត​ទទួល​ការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បេ​ក​ក្ខ​ភាព​បវរកញ្ញា និង​ជា​បងប្អូន​បង្កើត​នឹង​គ្នា ​គឺ​កញ្ញា អ៊ិ​ន ល​ក្ខិ​ណា និង អ៊ិ​ន ម៉ូ​នី​កា…

ខេត្តសៀមរាប ៖ បេ​ក​ក្ខ​ភាព​បវរកញ្ញា និង​ជា​បងប្អូន​បង្កើត​នឹង​គ្នា ​គឺ​កញ្ញា អ៊ិ​ន ល​ក្ខិ​ណា និង អ៊ិ​ន ម៉ូ​នី​កា បាន​តុ​ប​តែ​ជា​អង្គ​អប្សរា​ជា​ពណ៌​មាស និង​ប្រាក់​ បង្ហាញ​វត្តមាន​លើ​ទឹកដី​អង្គរ​ចំ​ថ្ងៃ​សម​រាត្រី ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ដែល​ចូល​ទស្សនា​ ។

កាលពី​ថ្ងៃ​ទី​២១ ខែមីនា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ បាន​សម្រុក​ជា​ច្រើ​មនាក់​នាំ​គ្នា​ទៅ​មើល​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ ត​ឬ​គេ​ហៅ​ថា សម​រាត្រី ដោយនៅ​ក្នុង​បងប្អូន​ត្រកូល អ៊ិ​ន ទាំង​ពីរ​ក៏​បាន​លេច​វត្តមាន​ជា​អង្គ​អប្សរា ក្រោម​ប្រសិទ្ធ​នាម ទេពអប្សរ​នៃ​អង្គរ ។ ការ​តុបតែង​ជា​អប្សរា​នា​ពេល​នេះ គឺ​ក្នុង​គោលបំណង​បង្ហាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បានឃើញ​តួអង្គ​អប្សរា​ដែល​មិន​ត្រឹមតែ​នៅ​លើ​ប្រាង្គ​ប្រាសាទ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​អប្សរា​ដែល​មានជីវិត​ផង​ដែរ ។

ការ​តុបតែង​ជា​អង្គ​អប្សរា​មាស និង​ប្រាក់ ​ពី អ៊ិ​ន ល​ក្ខិ​ណា និង អ៊ិ​ន ម៉ូ​នី​កា នា​ពេល​នេះ​ ទទួល​បានការ​ចាប់អារម្មណ៍ និង​ទាក់ទាញ​យ៉ាង​ខ្លាំង ដោយនៅ​ក្នុង​នោះ​ មហាជន​ទាំង​ជាតិ និង​អន្តរជាតិ​នាំ​គ្នា​បាន​ចោមរោម​មើល និង​ថត​ជាមួយ​នាង​ផង​ដែរ ។ យ៉ាងណា​ ទន្ទឹម​នឹង​ភាព​ជោគជ័យ​នៃ​ការ​តុបតែង​ជា​តួ​អង្ក​អប្សរា​នា​ពេល​នេះ តារា​ទាំង​ពីរ​នេះ​ក៏​មាន​ជួប​នូវ​បញ្ហា​ខ្លះ​ដែរ ។

តារា​សម្តែង​នាង អ៊ិ​ន ល​ក្ខិ​ណា បាន​អះអាង​ថា ដោយ​​សារ​ការ​តុបតែង​តួ​អង្គ​អប្សរា​នា​ពេល​នេះ​បងប្អូន​នាង​ទាំង​ពីរ​បាន​ក្រោក​តាំងពី​ម៉ោង​៣​ទៀប​​ភ្លឺ ​ដើម្បី​រៀបខ្លួន និង​ធ្វើ​ដំណើរ​ទៅ​កាន់​រម​នី​យ​ដ្ឋា​ន​អង្គរ ។

នាង​បញ្ជាក់​ថា អំឡុង​ពេល​ជិត​ដល់​ពេល​ថ្ងៃ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរ​នោះ​ នាង​ក៏​មាន​អាការៈ​មិន​ស្រួល ​គឺ​វិល និងង​ងឹ​ត​មុខ​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​នៅ​ពេល​នោះ​ នាង​បាន​ខិតខំ​យ៉ាង​ខ្លាំង និង​មាន​ក្រុមការងារ​ជួយ​សម្រួល​អោយ​នោះ​ទើប​នាង​អាច​ក្រោក​ឡើង​វិញ​បាន ។

បើ​តាម អ៊ិ​ន ល​ក្ខិ​ណា អំឡុង​ពេល​នោះ​ នាង​ស្ទើរតែ​នោះ​បង់ការ​សម្តែង​នោះ​ហើយ ប៉ុន្តែ​នាង​នៅ​តែ​តាំងចិត្ត​ខំប្រឹង ព្រោះ​នាង​គិត​ថា នេះ​ជា​ការ​លះបង់​ដ៏​តិចតួច​ប៉ុណ្ណោះ​របស់​នាង​ចំពោះ​ជាតិ ។
នាង​ថា សម្រាប់​ព្រឹ​ត្ត​ការណ៍​សម​រាត្រី​នេះ យើង​ទាំងអស់​គ្នា​មិន​គួរ​មើល​រំលង​ឡើយ ព្រោះ​វា​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ណាស់​សម្រាប់​ប្រាសាទ​អង្គរ​របស់​យើង ។

យ៉ាងណា​ នាង​សុំ​ការ​អភ័យទោស​ចំពោះ​បងប្អូន​ទាំងអស់​គ្នា ​បើសិន​បងប្អូន​នាង​មានការ​ខុសឆ្គង​ត្រង់​ចំណុច​ណាមួយ ឬ​មិន​បាន​ថត​ជុំ​បងប្អូន​អស់ ព្រោះ​អំឡុង​ពេល​នោះ​នាង​ពិតជា​មិន​ស្រួលខ្លួន​ពិតមែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ