ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ចាប់ខ្លួន​មន្ត្រី​របស់​ខ្លួន​២​នាក់ ​និង​អ្នក​ពាក់ព័ន្ធ​ម្នាក់ ​បញ្ជូន​ទៅ​តុលាការពាក់ព័ន្ធ​បទល្មើសរំលោ.ភ​អំណាច

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ឃាត់ខ្លួន​មន្ត្រី​របស់​ខ្លួន ចំនួន២​នាក់ និងម្នាក់ទៀតជា​ជំនួស​ការ ជឹ​ម អូន ពាក់ព័ន្ធ​នឹង​បទល្មើស​រំ​លោ​.​ភ​អំណាច​មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ឃាត់ខ្លួន​មន្ត្រី​របស់​ខ្លួន ចំនួន២​នាក់ និងម្នាក់ទៀតជា​ជំនួស​ការ ជឹ​ម អូន ពាក់ព័ន្ធ​នឹង​បទល្មើស​រំ​លោ​.​ភ​អំណាច​មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់ និង​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​សមគំនិត​ក្នុង​អំពើ​រំ​លោ​.​ភ​អំណាច ។ នេះ​បើ​តាម​ការ​ឲ្យ​ពី​អ្នកនាំពាក្យ ACU ។

លោក សយ ច័ន្ទ​វិចិត្រ អ្នកនាំពាក្យ ACU បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់ និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

បើ​តាម​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ៣​នាក់​ជាប់​ពាក់ព័ន្ធ​បទ​រំ​លោ​.​ភ​អំណាច​មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់ និង​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​សមគំនិត​ក្នុង​អំពើ​រំ​លោ​.​ភ​អំណាច ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ជនសង្ស័យ​ទាំង ៣​រូប រួម​មាន ៖

ទី​១, ឈ្មោះ ជឹ​ម អូន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​នាយកដ្ឋាន​ស៊ើបអង្កេត និង​ចារកម្ម នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជាប់​សង្ស័យ​ពី​បទ​រំ​លោ​.​ភ​អំណាច មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់ និង​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ។
ទី​២, ឈ្មោះ ជឹ​ម សុខ​ជឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជំនួស​ការ ជឹ​ម អូន ជាប់​សង្ស័យ​ពី​បទ​សមគំនិត ក្នុង​អំពើ​រំ​លោ​.​ភ​អំណាច ។

ទី​៣, ឈ្មោះ ភេ​ន រចនា ភេទ​ស្រី អាយុ​៣៦ ឆ្នាំ អតីតមន្ត្រី​ជាប់កិច្ចសន្យា​នៃ​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជាប់​សង្ស័យ​ពី​បទ​សមគំនិត​ក្នុង​អំពើ​រំ​លោ​.​ភ​អំណាច ។

សូម​បញ្ជាក់​ថា មនុស្ស​ប្រុស​ស្រី​ទាំង ៣​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​អំពើ​រពុក​រលួយ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ