រាជធានីភ្នំពេញ ៖ ផលិតផលសំលៀកបំពាក់ទាន់សម័យសំរាប់ស្ដ្រីគ្រប់វ័យ ពិសេសសំរាប់ស្ដ្រីមានផ្ទៃពោះនិងក្រោយពេល សំរាលកូនបានដាក់បង្ហាញនិងបើកសម្ពោធលក់ជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៤ មេសា នៅតាមសាខា២កន្លែងទី១ស្ថិតនៅផ្ទះលេខ ១៥៣ មហាវិថីនរោត្ដម និងទី២ផ្ទះលេខ ១៧៥A មហាវិថីម៉ៅសេទុង ។
លោកជីម៉េង នាយកក្រុមហ៊ុនម៉ាឌើរ អង់វ៉ូក បានឱ្យដឹងថា សំលៀកបំពាក់សំរាប់ស្ដ្រីមានផ្ទៃពោះនិងសំរាប់ស្ដ្រីបំបៅកូន គឺជា ផលិតផលនាំចូលពីប្រទេសសិង្ហបុរីនិងផលិតតាមបច្ចេកវិទ្យាប្រទេសចិន ។ ផលិតផលនេះត្រូវបានក្រុមហ៊ុននាំចូលមកប្រទេស កម្ពុជាតាំងពីឆ្នាំ២០០៨មកម្ល៉េះ ប៉ុន្ដែទើប ត្រូវបានដាក់បង្ហាញនិងធ្វើការសម្ពោធនាពេលនេះ ។ លោកជីម៉េង បានលើកឡើង ពីលក្ខណៈពិសេសរបស់អាវបំបៅកូន និងអាវពោះធំ សំរាប់ស្ដ្រីទាន់សម័យដែលជាការផលិតចេញពីវត្ថុធាតុដើម គឺកប្បាសធម្មជាតិ កប្បាសសរីរាង្គនិងដើមឫស្សីត្រូវបានគេចំរាញ់យកមកធ្វើជាកំណាត់សំពត់ដែលមានភាពទន់ ការកាត់ដេរប្រកបដោយគុណភាព និងជួយការពារបរិស្ថានទៀតផង ។ លោកបញ្ជាក់ថា សំលៀកបំពាក់នេះ គឺអាចប្រើប្រាស់បានសំរាប់ស្ដ្រីគ្រប់វ័យមានន័យថា សំរាប់ស្ដ្រីនៅលីវ ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីត្រូវការបំបៅកូន ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែត កោះសន្ដិភាព ៕
ចែករំលែកព័តមាននេះ