ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ជីប ម៉ុង បន្ត​ចូលរួម​ក្នុង​វិស័យ​អចលនទ្រព្យ ក្លាយជា​ដៃគូ​ហិរញ្ញប្បទាន​គេហដ្ឋាន ជាមួយ​បុរី ហា​ម៉ូ​នី

5 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ធនាគារ ជីប ម៉ុង និង​បុរី ហា​ម៉ូ​នី បាន​ចុះហត្ថលេខា​លើ​កិច្ចសហការ ស្តី​ពី “​ការ​អនុម័ត​ហិរញ្ញប្បទាន​គេហដ្ឋាន​រហ័ស​”…

រាជធានីភ្នំពេញ​ ៖ ធនាគារ ជីប ម៉ុង និង​បុរី ហា​ម៉ូ​នី បាន​ចុះហត្ថលេខា​លើ​កិច្ចសហការ ស្តី​ពី “​ការ​អនុម័ត​ហិរញ្ញប្បទាន​គេហដ្ឋាន​រហ័ស​” នា​រសៀល​ថ្ងៃ​ទី ​១៣ ខែមីនា ឆ្នាំ ​២០២៦ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ ជីប ម៉ុង ក្នុង​អគារ ជីប ម៉ុង ថៅ​វើ​រ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី អ្នកឧកញ៉ា លាង ម៉េ​ង អគ្គនាយក​ធនាគារ ជីប ម៉ុង លោក ថៃ យូ​ឡេ​ង អគ្គនាយក បុរី ហា​ម៉ូ​នី ព្រមទាំង​ភ្ញៀវ​កិត្តិយស និង​បុគ្គលិក​ជា​ច្រើន​រូប ​។

កិច្ចសហការ​រវាង​ធនាគារ ជីប ម៉ុង និង​បុរី ហា​ម៉ូ​នី ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​គោលបំណង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​របស់​បុរី ហា​ម៉ូ​នី ក្នុង​ការ​សម្រេច​ក្តី​ស្រមៃ​ក្លាយជា​ម្ចាស់​គេហដ្ឋាន ជាមួយ​ឥណទាន​គេហដ្ឋាន ​ដែល​មានការ​អនុម័ត​រហ័ស មាន​ភាព​បត់បែន និង​ងាយស្រួល​ពី​ធនាគារ ជីប ម៉ុង​។ បន្ថែម​ពី​នេះ ធនាគារ ជីប ម៉ុង ក៏​ផ្តល់​ជូន​នូវ អត្រា​ការ​ប្រាក់​សមរម្យ និង អាច​ស្នើ​កម្ចី​បាន​រហូត​ដល់ ៨០% នៃ​តម្លៃ​អចលនទ្រព្យ ដើម្បី​ធានា​ថា​អតិថិជន​អាច​ទទួល​បាន​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​សម​ស្រប អាច​ជួយ​កាត់​បន្ថយ​បន្ទុក​ថវិកា​បង់​ដំបូង និង​ធ្វើ​ឱ្យ​ឱកាស​ក្នុង​ការ​ក្លាយជា​ម្ចាស់ផ្ទះ​កាន់​ឆាប់រហ័ស និង​ងាយស្រួល​ជាង​មុន ​។

អ្នកឧកញ៉ា លាង ម៉េ​ង អគ្គនាយក​ធនាគារ ជីប ម៉ុង បាន​មាន​ប្រសាសន៍​ថា៖ «​ជា​ធនាគារ​ខ្មែរ ដែល​បម្រើសេវា​ហិរញ្ញវត្ថុ​ជូន​ដល់​ប្រជាជន​ខ្មែរ និង​ចូលរួម​ចំណែក​ក្នុង​សរសៃឈាម​ដ៏​សំខាន់​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ ធនាគារ ជីប ម៉ុង តែងតែមាន​បេសកកម្ម​ច្បាស់លាស់​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​ទំនុកចិត្ត​ខ្ពស់ សុវត្ថិភាព​ខ្ពស់ និង​សម​ស្រប​ទៅ​តាម​តម្រូវការ​ពិតប្រាកដ​របស់​អតិថិជន​» ។

ជាមួយ​គ្នា​នេះ​ដែរ លោក ថៃ យូ​ឡេ​ង អគ្គនាយក បុរី ហា​ម៉ូ​នី ក៏​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ក៏​មាន​មោទនភាព​ខ្លាំង​ណាស់​ដែរ​បាន​សហការ​ជាមួយ​ធនាគារ Chip Mong ដែល​ជា​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​មួយ​នៅ​កម្ពុជា ដែល​មានកេរ្តិ៍ឈ្មោះ​ដ៏​ល្អ​និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ស្របគ្នា​ជាមួយ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​យើង​»​។

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ អតិថិជន​របស់​បុរី ហា​ម៉ូ​នី នឹង​ទទួល​បាន​ភាព​ងាយស្រួល​បន្ថែម​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញប្បទាន​គេហដ្ឋាន​ពី​ធនាគារ ជីប ម៉ុង ជាមួយនឹង​ដំណើរការ​ស្នើ​សុំ​ឥណទាន​ដែល​ឆាប់រហ័ស និង​ការ​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រុមការងារ​ជំនាញ ដើម្បី​ជួយ​អតិថិជន​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ​។

អំពី​ធនាគារ ជីប ម៉ុង
ធនាគារ ជីប ម៉ុង ជា​ធនាគារ​បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ​១០០% មាន​គ្រឹះ​រឹង​មាំ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ទៅ​កាន់​អតិថិជន​ប្រកបដោយ​សុវត្ថិភាព​និង​ទំនុកចិត្ត​ខ្ពស់ ដោយ​មាន​ក្រុមហ៊ុន​យក្ស ជីប ម៉ុង ជា​ក្រុមហ៊ុនមេ មាន​ប្រ​ព​ភ​ច្បាស់លាស់ ប្រវត្តិ​អាជីវកម្ម​យូរអង្វែង​ក្នុង​ទីផ្សារ​កម្ពុជា និង​ទទួល​បាន​ភាព​ជោគជ័យ​តាំងពី​ឆ្នាំ​១៩៨២​។ សម្រាប់​ព័ត៌មាន សូម​ទំនាក់ទំនង​ទៅ​កាន់​សេវា​អតិថិជន​24​ម៉ោង​៖ 081 811 911 ឬ 066 811 911​ ៕ អត្ថបទសហការ