ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​ជណ្តើរយន្ត (Escalators) ជណ្តើរយន្ត​ប្រអប់ (Elevators) និង​គ្រឿងបន្លាស់​ម៉ាក “OTIS” របស់ ក្រុមហ៊ុន អូ​ធី​ស អេ​លី​វេ​ធ័​រ (​ខេ​ម​បូ​ឌា​) ខម​ភេ​នី លី​មី​ធី​ត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ យោង​តាម​មាត្រា ៣ និង​មាត្រា ១១ នៃ​ច្បាប់​ស្តី​ពី ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​មាត្រា ៣ និង​មាត្រា ១១ នៃ​ច្បាប់​ស្តី​ពី ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​យោង​តាម​លិខិតស្នើ​សុំ​របស់ ក្រុមហ៊ុន អូ​ធី​ស អេ​លី​វេ​ធ័​រ (​ខេ​ម​បូ​ឌា​) ខម​ភេ​នី លី​មី​ធី​ត (OTIS ELEVATOR (CAMBODIA) COMPANY LIMITED) ចុះ​ថ្ងៃ​ទី​ ២២ ខែធ្នូ ឆ្នាំ ​២០២៥, ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​ជណ្តើរយន្ត (Escalators) ជណ្តើរយន្ត​ប្រអប់ (Elevators) និង​គ្រឿងបន្លាស់​ពាក់​ម៉ាក “OTIS” របស់ ក្រុមហ៊ុន អូ​ធី​ស អេ​លី​វេ​ធ័​រ (​ខេ​ម​បូ​ឌា​) ខម​ភេ​នី លី​មី​ធី​ត ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន OTIS ELEVATOR COMPANY តាម​រយៈ​លិខិត​ប្រកាស​លេខ​៖ ០៤៩៣ ព​.​ណ ក​សប របស់ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​នៅ​ថ្ងៃ​ទី​ ១១ ខែកុម្ភៈ ឆ្នាំ ​២០២៦​ ។

តាម​រយៈ​លិខិត​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នេះ ក្រុមហ៊ុន អូ​ធី​ស អេ​លី​វេ​ធ័​រ (​ខេ​ម​បូ​ឌា​) ខម​ភេ​នី លី​មី​ធី​ត គឺជា​អ្នក​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ស្របច្បាប់​តែ​មួយ​គត់​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​លើ​ជណ្តើរយន្ត (Escalators) ជណ្តើរយន្ត​ប្រអប់ (Elevators) និង​គ្រឿងបន្លាស់​ដែល​មាន​ពាក់​ម៉ាក​ខាងលើ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ​។

ការ​ទទួលស្គាល់​នេះ​នឹង​ផ្តល់​ជូន​ទំនុកចិត្ត​ដល់​អតិថិជន​ទាំងអស់​ដែល​និយម​គាំទ្រ​ជណ្តើរយន្ត (Escalators) ជណ្តើរយន្ត​ប្រអប់ (Elevators) និង​គ្រឿងបន្លាស់​ម៉ាក “OTIS” ដែល​ផ្គត់ផ្គង់​ដោយ ក្រុមហ៊ុន អូ​ធី​ស អេ​លី​វេ​ធ័​រ (​ខេ​ម​បូ​ឌា​) ខម​ភេ​នី លី​មី​ធី​ត សុទ្ធតែ​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុមហ៊ុនមេ OTIS ELEVATOR COMPANY អំពី​កម្រិតស្តង់ដា​គុណភាព​ច្បាស់លាស់​ជូន​អតិថិជន និង​ចៀសវាង​ការ​ប្រើប្រាស់​ផលិតផល​ក្លែងក្លាយ ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុមហ៊ុន អូ​ធី​ស អេ​លី​វេ​ធ័​រ (​ខេ​ម​បូ​ឌា​) ខម​ភេ​នី លី​មី​ធី​ត មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ទៅ​លើ​ការ​នាំ​ចូល និង​ចែកចាយ​ជណ្តើរយន្ត (Escalators) ជណ្តើរយន្ត​ប្រអប់ (Elevators) និង​គ្រឿងបន្លាស់​ដែល​ពាក់​ម៉ាក​ដូច​គ្នា​ទៅ​នឹង​ម៉ាក​របស់​ក្រុមហ៊ុន​ដូចដែល​មាន​ចែង​ក្នុង​លិខិត​ទទួល​សិទ្ធិ​នេះ​ផង​ដែរ​ ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប ​៕អត្ថបទសហការ

ខាងក្រោម​នេះ​ គឺជា​លិខិត​ថតចម្លង​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​ ៖