ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​បង្ក្រាប​​ការ​ចែ​កចាយ​​គ្រឿងញៀ.ន​​​ក្នុងក្រុង​សែនមនោរម្យ​

12 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ​យុវជន​ចំនួន៣​នាក់​ត្រូវ​​សមត្ថ​កិច្ច​​ចម្រុះ​ក្នុង​​ការិយាល័យ​ប្រឆាំង​ គ្រឿង​ញៀន​​​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​​សហ​ការ​ជាមួយ​ប៉ូលិស​ក្រុង​ ស្រាវជ្រាវ​​​ក្របួច​​​​ក្នុង​បន្ទប់​​ជួល​មួយ​ស្ថិត​នៅភូមិចំបក់​ សង្កាត់​​ស្ពាន​​មាន​ជ័យ ​ក្រុង​​សែនមនោរម្យ​​កាលពី​​វេលាម៉ោង​​៣ និង​​១០នាទី​​រសៀល​ថ្ងៃ​ទី១៩ ​​កក្កដា ។ ​

ខេត្តមណ្ឌលគិរី ៖ ​យុវជន​ចំនួន៣​នាក់​ត្រូវ​​សមត្ថ​កិច្ច​​ចម្រុះ​ក្នុង​​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​​​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​​សហ​ការ​ជាមួយ​ប៉ូលិស​ក្រុង​ស្រាវជ្រាវ​​​ក្របួច​​​​ក្នុង​បន្ទប់​​ជួល​មួយ​ស្ថិត​នៅភូមិចំបក់​ សង្កាត់​​ស្ពាន​​មាន​ជ័យ ​ក្រុង​​សែនមនោរម្យ​​កាលពី​​វេលាម៉ោង​​៣ និង​​១០នាទី​​រសៀល​ថ្ងៃ​ទី១៩ ​​កក្កដា ។

បើ​តាម​ការ​ឱ្យ​ដឹង​​ពីលោកសូរ សុវណ្ណ ​​ស្នង​ការ​​រង​ទទួល​បន្ទុក​​ការិយាល័យ​កណ្តាល​​យុត្តិ​ធម៌​​​ថា ​​​ក្រុមយុវ​ជន​ទាំង​៣​នាក់​នេះ កម្លាំង​​របស់​លោក​​​​តាមដាន​អស់​រយៈ​ពេល​៣​ថ្ងៃមក​ហើយ ​​​​តាំងពី​​នៅ​ស្រុក​កែវ សីមា ​។​​ ជនសង្ស័យ​ដែល​​ត្រូវ​ឃាត់​ខ្លួន​​​​រួមទាំង​វត្ថុតាង​មួយចំនួនផង​នោះ ១-​ឈ្មោះ​សំ អឿន​​ ភេទប្រុស ​អាយុ​២០ឆ្នាំ ​២-​ឈ្មោះ​សំ សែន ភេទ​ប្រុស ​អាយុ​១៩ឆ្នាំ ​​និង៣-​ឈ្មោះហេង ឡាយ ​ភេទប្រុស ​អាយុ​១៩ឆ្នាំ ​​អ្នក​ទាំង​អស់គ្នា​​មានស្រុក​កំណើត​នៅ​ភូមិអូរ​អាម ​​ឃុំ​ស្រែ​ក្ទម្ព ​ស្រុក​កែវសីមា ។

លោក​​វរសេនីយ៍ត្រី​ឡេវ ប៉ុន ​នាយ​រង​​ការិ​យា​ល័យ​​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​​បាល​ខេត្ត​ប្រាប់ថា ​វត្ថុ​តាង​​​ដែល​សមត្ថកិច្ច​​​រឹបអូស​បានពីក្នុងបន្ទប់​ចែកចាយ​​របស់​ជន​សង្ស័យ​ទាំងនោះ​មានម៉ាទឹកកកចំនួន១​កញ្ចប់ ​​តូច ​មេតំហ្វេតាមីន​ចំនួន១៨​០គ្រាប់ និងឧប​ករណ៍​​ជក់​មួយចំនួន​ទៀត រីឯ​​វត្ថុតាង​​ក្រៅពី​នេះ​ទៀត​​​សមត្ថកិច្ច​ដកហូត​​ប្រាក់ចំនួន​១៧០​ដុល្លារ ​និង​២០ម៉ឺន​​រៀល​ និងម៉ូតូ​១​គ្រឿង ។​​​ នៅ​ថ្ងៃ​ដដែលនេះ ​សមត្ថកិច្ច​​​បញ្ជូន​ជនសង្ស័យ​​ទៅ​កាន់ស្នង​ការ​ដ្ឋាននគរ​បាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត  ៕