១០ខែនៃឆ្នាំ២០២៥ ប្រាសាទអង្គរបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន១៧១សញ្ជាតិ មានចំនួនសរុបប្រមាណជា៧៦៥.៥១៨នាក់ ដោយរកបានចំណូលសរុបប្រមាណជា៣៥,៥៧ លានដុល្លារ ។

នៅក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនោះត្រូវបានគេដឹងថា មកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសបារាំង ចិន និងប្រជាពលរដ្ឋមកពីតំបន់អាស៊ាន ។

ប្រាសាទអង្គរវត្ត គឺជានិម្មិតរូបនៃតំបន់អង្គរដែលមានប្រាសាទបុរាណប្រមាណជា៩១នៅក្នុងទីបុរាណដ្ឋានអង្គរ ដែលចុះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។

ប្រាសាទអង្គរវត្ត ជាប្រាសាទមួយនៅក្នុងប្រទេសកម្ពុជា និងជាបូជនីយដ្ឋានសាសនាដ៏ធំបំផុត នៅក្នុងពិភពលោក នៅលើទីតាំងដែលមានទំហំ១៦២,៦ហិកតា ។ ប្រាសាទនេះ ត្រូវបានកសាងឡើងដំបូងក្នុងនាមជាប្រាសាទហិណ្ឌូសម្រាប់ឧទ្ទិសដល់ព្រះវិស្ណុនៃចក្រភពខ្មែរ ហើយជាបន្តបន្ទាប់ក៏បានប្រែទៅជាប្រាសាទពុទ្ធសាសនា នៅចុងសតវត្សទី១២ ៕




ចែករំលែកព័តមាននេះ