ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើប​ជំនួស​! ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រកាស​ប្រមូល​ទិញ​​​ស្រូវ៥ ០០០តោន ជា​រៀង​រាល់​ឆ្នាំ ក្នុង​តម្លៃ ១ ០០០រៀល យក​មក​លក់​នៅ​ផ្សារ​ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជា​កសិករ

8 ម៉ោង មុន
  • ភ្នំពេញ

(​ភ្នំពេញ​)៖ ដើម្បី​ជួយ​សម្រាល​បន្ទុក និង​បានឮ​សម្រែក​លំបាក​របស់​ប្រជា​កសិករ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង…

(​ភ្នំពេញ​)៖ ដើម្បី​ជួយ​សម្រាល​បន្ទុក និង​បានឮ​សម្រែក​លំបាក​របស់​ប្រជា​កសិករ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង បាន​ប្រកាស​ប្រមូល​ទិញ​ស្រូវ ៥,០០០​តោន ជា​រៀង​រាល់​ឆ្នាំ ក្នុង​តម្លៃ ១០០០​រៀល ពី​កសិករ​គ្រប់​ខេត្ត​ក្រុង ដើម្បី​កសិករ​យើង​បាន​សម្រួល​ជីវភាព និង​បាន​ប្រាក់​ចំណូល​ទូទាត់​ថ្លៃ​ចំណាយ​នានា​។

ចំពោះ​ស្រូវ​ដែល​ទិញ​បាន ក្រុមហ៊ុន​នឹង​យក​មក​ចែកចាយ​លក់​នៅ​តាម​បណ្តា ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត (Chip Mong Supermarket) ទាំង ១៥ សាខា ដើម្បី​អាច​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​ទិញ និង​បាន​ចូលរួម​គាំទ្រ​ផលិតផល​កសិករ​ខ្មែរ​។

អ្វី​ដែល​ពិសេស​នោះ គឺ​ការ​ប្រកាស​ប្រមូល​ជួយ​ទិញ​នេះ មិនមែន​ទិញ​តែ​ម្តងនេះ​ឈប់​ទេ ប៉ុន្តែ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រកាស​បន្ថែម​ទៀត​ថា​ក្រុមហ៊ុន នឹង​ចុះ​ជួយ​ទិញ​ស្រូវ​ពី​បងប្អូន​ប្រជា​កសិករ ទូ​ទាំង​ខេត្ត​ក្រុង​ជា​រៀង​រាល់​ឆ្នាំ​។ ជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​ជួយ​កសិករ​ខ្មែរ​មាន​ភាព​កក់ក្តៅ ដោយ​ឲ្យ​កសិផល​ជា​ពិសេស​ស្រូវ​មាន​ទីផ្សារ ព្រមទាំង​ទទួល​បាន​តម្លៃ​សមរម្យ​។

ក្រៅពី​ការ​ទិញ​ស្រូវ​ក្នុង​តម្លៃ​ល្អ ធនាគារ ជីប ម៉ុង ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង ក៏​មាន​គម្រោង​ផ្តល់​ជំនួយ​បច្ចេកទេស និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ជួយ​សម្រួល​បន្ទុក​របស់​កសិករ​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​កាន់តែ​រីក​ចម្រើន​។

វិស័យ​កសិកម្ម​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ច្រើន​ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។ ដោយឡែក ការ​ចូលរួម​របស់​វិស័យ​ឯកជន​ដូច​ជា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​គំរូ​មួយ​ក្នុង​ការ​ជួយ​សម្រួល​បញ្ហា​ទាំងនោះ​៕ (អត្ថបទសហការ)

គាំទ្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស លើក​ស្ទួយ​គ្រប់​វិស័យ​នៅ​កម្ពុជា​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ