ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្ដូរ​ពេល​ធ្វើ​​ម្ចាស់ផ្ទះ​កីឡា​យុវជន​អាស៊ី ពី​ឆ្នាំ​២០២៩ ទៅ​ឆ្នាំ​២០៣១

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ប្ដូរ​ពេល ធ្វើ​ជា​ម្ចាស់ផ្ទះ ប្រកួត​កីឡា​យុវជន​អាស៊ី ពី​ឆ្នាំ​២០២៩ ទៅ​ឆ្នាំ​២០៣១​វិញ ដោយ​យោង​តាម​ស្មារតី នៃ​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ នៃ​ក្រុមប្រឹក្សា​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ប្ដូរ​ពេល ធ្វើ​ជា​ម្ចាស់ផ្ទះ ប្រកួត​កីឡា​យុវជន​អាស៊ី ពី​ឆ្នាំ​២០២៩ ទៅ​ឆ្នាំ​២០៣១​វិញ ដោយ​យោង​តាម​ស្មារតី នៃ​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ នៃ​ក្រុមប្រឹក្សា​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA) នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាល​ថ្ងៃអាទិត្យ ទី​២៧ ខែតុលា ឆ្នាំ​២០២៥ ក្នុង​ឱកាស​ដែល​ឯកឧត្ដម បាន​និង​កំពុង​ដឹកនាំ​អត្ត​ព​លិ​ក​កម្ពុជា ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៥ នៅ​ប្រទេស​បា​រ៉ែ​ន ។

ឯកឧត្ដម​អគ្គលេខាធិការ NOCC បញ្ជាក់​ថា ការ​សំណូមពរ​ឱ្យ​លើក​ពេល​នេះ​ដោយសារ​តែ​ក្រុមប្រឹក្សា​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA) នឹង​កែសម្រួល​ពេលវេលា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី ពី​៤​ឆ្នាំ​ម្ដង ទៅ​២​ឆ្នាំ​ម្ដង​វិញ ។

ឯកឧត្ដម វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​បន្ថែម​ថា «​ដោយ​ទទួល​បានការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០៣១​។ នេះ​ក៏​ជា​មោទនភាព​មួយទៀត​ដែរ ដែល​កម្ពុជា​ទទួល​បានការ​យកចិត្តទុកដាក់​ពី​សហគមន៍​អន្តរជាតិ និង​ថ្នាក់ដឹកនាំ​ចលនា​កីឡា​អូ​ឡាំ​ពិ​ក​នៅ​អាស៊ី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ ដែល​បាន​ផ្ដល់​សេចក្ដី​ទុកចិត្ត ឱ្យ​កម្ពុជា​បន្ត​ត្រៀមលក្ខណៈ​រៀបចំ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០៣១»​។

ឯកឧត្ដម វ៉ា​ត់ ចំរើន សង្កត់ធ្ងន់​ថា កម្ពុជា​នឹង​ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បាន​ល្អ​ចំពោះ​ការ​លើកកម្ពស់​នូវ​កិត្តិយស និង​កិត្យានុភាព​ជាតិ​តាម​រយៈ​កីឡា​។ ក្នុង​នាម​ប្រតិភូ​កីឡា​កម្ពុជា ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នៅ​បា​រ៉ែ​ន​នេះ សូម​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ជំរុញ​ទឹកចិត្ត និង​គាំទ្រ​ដល់​អត្ត​ព​លិ​ក​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ