ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ប៊ុ​យចេញ​មុខ​ឆ្លើយ​តប ក្រោយ​រង​ការ​រិះ.គ.ន់​​រឿង​​មួយ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​រង​ការ​រិះគន់​​ពី​មហាជន​ពាក់ព័ន្ធ​ការ​សម្ភាសន៍​លោកពូ​អ្នកលក់​ស្ករ​ទាញ​​ដែល​កំពុង​ល្បីល្បាញ​លើ​បណ្តាញ​សង្គម​នោះ តា​ប៊ុ​យ​បាន​ចេញ​មុខ​ឆ្លើយ​តប​ហើយដោយ​លោក​បាន​ចាត់​ទុក​មតិ​រិះគន់​នោះ​ គឺ​សិទ្ធិ​របស់​មហាជន ខណៈ​ពេល​ដែល​លោក​​តែងតែ​គិតតែ​រឿង​វិជ្ជមាន និង​ល្អ​ចំពោះ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន ។ ការ​ចេញ​មុខ​ឆ្លើយ​តប​ខាងលើ​ របស់​ពិធីករ​លោក​តា​ប៊ុ​យ…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​រង​ការ​រិះគន់​​ពី​មហាជន​ពាក់ព័ន្ធ​ការ​សម្ភាសន៍​លោកពូ​អ្នកលក់​ស្ករ​ទាញ​​ដែល​កំពុង​ល្បីល្បាញ​លើ​បណ្តាញ​សង្គម​នោះ តា​ប៊ុ​យ​បាន​ចេញ​មុខ​ឆ្លើយ​តប​ហើយដោយ​លោក​បាន​ចាត់​ទុក​មតិ​រិះគន់​នោះ​ គឺ​សិទ្ធិ​របស់​មហាជន ខណៈ​ពេល​ដែល​លោក​​តែងតែ​គិតតែ​រឿង​វិជ្ជមាន និង​ល្អ​ចំពោះ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន ។

ការ​ចេញ​មុខ​ឆ្លើយ​តប​ខាងលើ​ របស់​ពិធីករ​លោក​តា​ប៊ុ​យ បាន​ធ្វើ​ឡើង បន្ទាប់​រូបភាព​វី​ដេ​អូ​របស់​លោក​ដែល​ធ្វើការ​សម្ភាសន៍​លោកពូ​ដែល​ជា​អ្នកលក់​ស្ករ​ទាញ​មក​ពី​ខេត្តសៀមរាប ដោយនៅ​ក្នុង​កិច្ច​សម្ភាសន៍​នោះ ​លោក​បាន​ប្រើប្រាស់​សំណួរ​បែប​ចំអក​ហាក់ដូចជា​បន្ទាប​បង្អាប់​​ដល់​លោកពូ​លក់​ស្ករ​ទាញ​ដែល​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​
បណ្តាញ​សង្គម​តាម​រយៈ​កាយវិកា​រាំច្រៀង ។

រឿងរ៉ាវ​នេះ តា​ប៊ុ​យ​បាន​ទទួល​រិះគន់ និង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ដោយនៅ​ក្នុង​នោះ​ ក៏​មាន​អ្នក​សិ​ល្បៈមួយ​ចំនួន​ ក៏​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទ​ង្វើ​របស់​លោក​ផង​ដែរ ។

យ៉ាងណា​ ជុំវិញ​រឿងរ៉ាវ​ខាងលើ​ ពិធីករ​លោក​តា​ប៊ុ​យ ក៏​បាន​ចេញ​មុខ​ធ្វើការ​បកស្រាយ​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា «សារ​នេះ​សូម​ជូន​ជា​ពិសេស​ជូន​ចំពោះ​សិ​ល្ប​ករ សិ​ល្ប​ការិនី influencers content creator បណ្តា​អ្នកគាំទ្រ​ ឬ​មិន​គាំទ្រ​ដែល​បាន​ខម​មិន​ទាក់ទង​រឿងរ៉ាវ​ថ្មី​ៗ ​ឬ​កន្លង​មក​អំពី​ខ្ញុំបាទ​ ។

លោក​ថា សម្រាប់​អារម្មណ៍​ខ្ញុំ​គឺ​ទុក​សិទ្ធិ​អោយ​ពុក​ម៉ែ​បងប្អូន​ខម​មិន​ដោយ​សេរី​ ពីព្រោះ​ជា​សិទ្ធិ​របស់​គាត់ ពីព្រោះ​ខ្ញុំបាទ​ជា​មនុស្ស​ម្នាក់​សំលឹង​មើលឃើញ​តែ​ចំណុច​ល្អ​វិជ្ជមាន​របស់​មនុស្ស​ជុំវិញ​ខ្លួន ​ឬ​ក្នុង​បណ្តាញ​សង្គម​ ពីព្រោះ​មនុស្ស​យើង​ម្នាក់​ៗ​​តែងតែមាន​ចំណុច​ល្អ​ក្នុង​ខ្លួន ​ហើយ​ក៏​នៅ​តែ​ចង​ចាំ​អំពើ​ល្អ​របស់​សិ​ល្បករ​សិ​ល្បការិនី influencers content creators ដែល​ធ្លាប់​ចូលរួម​ធ្វើ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ពេញចិត្ត​ឬ​អត់​​ដែល​ខ្ញុំបាទ​ធ្លាប់​ផលិត​កន្លង​មក ​។

​លោក​បន្ត​ថា ប្រសិនបើ​មិន​មាន​វត្តមាន​គាត់​ក្នុងកម្មវិធី ​ក៏​មិន​ជោគជ័យ​ដូចដែល​ពុក​ម៉ែ​បងប្អូន​បានដឹង​​ និង​ទទួលស្គាល់​ ពិសេស​គឺ​អរគុណ​អស់ពី​បេះដូង និង​ទឹកចិត្ត​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃក្នុង​ការ​ទស្សនា​កម្មវិធី​របស់ខ្ញុំ​បាទ មិន​មានការ​ចូលរួម​ ឬ​គាំទ្រ​ចំណុច​ណាមួយ​របស់​អ្នក​ទាំងអស់​គ្នា ខ្ញុំបាទ​ក៏​មិន​មាន​ថ្ងៃនេះ​ដែរ ​ពិសេស​ ការ​ផ្តល់​ឱកាស​ការងារ​ពី​MyTV​ដែល​ជា​កន្លែង​ផ្លាស់​ប្តូរ​ឆាកជីវិត​ខ្ញុំ ។

លោក​បញ្ជាក់​ថា សម្រាប់​អារម្មណ៍​ខ្ញុំ​ពេល​នេះ ​គឺ​រឹង​មាំ​ទាំង​រូបរាង​ សុខភាព​ផ្លូវ​កាយ ផ្លូវចិត្ត​បន្ទាប់​ពី​សំរាក​ការ​គិត​មួយ​រយៈ​គួរសម ពិសេស ​គឺ​ខ្ញុំបាទ​បាន​ជោគជ័យ​ក្នុង​ការ​គេង​ បន្ទាប់​ពី​បរាជ័យ​ការ​គេង​ជា​យូរ​ជំនាន់ ​ធ្វើការ​នៅ​MyTV​ ពីព្រោះ​គិត​ច្រើន​មិន​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​។

តា​ប៊ុ​យបាន​លើក​ឡើង​បន្ថែម​ថា រាល់ថ្ងៃ​គឺ​សប្បាយចិត្ត​ប្រឹង​តែង​ហាត់ប្រាណ ធ្វើការ​រក​លុយ​ ហើយ​ដើរ​ទៅ​ណា​ក៏​ញ​ញឺ​ម ​ពីព្រោះ​ផ្លូវ​វិត្ត​កំពុង​ល្អ​ ពិសេស​អាច​ជោគជ័យ​ក្នុង​ការ​គេង ។

ខុសឆ្គង​ត្រង់​ចំណុចណា ​ខ្ញុំបាទ​សូម​អភ័យទោស​ ហើយ​ក៏​សង្ឃឹមថា នឹង​មានការ​បកប្រែ​សារ​នេះ​ ក្នុង​ន័យ​អវិជ្ជមាន​ណាមួយ និង​អរគុណ​យ៉ាង​ពិសេស ​និងចង​ចាំ​រឿង​រ៉ាង​ល្អ​ៗ​កន្លង​មក​ដល់​សិ​ល្បករ​សិ​ល្ប​ការិនី influncers content creators បណ្តា​អ្នកគាំទ្រ​នឹង​CBS ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ