ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​មួយ​រយៈ សឹម ស្រី​និច្ច ចេញ​មក​ចូលរួម​ផ្សព្វផ្សាយ​សិល្បៈ​ល្ខោនខោល

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សឹម ស្រី​និច្ច បាន​ស្ម័គ្រចិត្ត​ចូល​រួមការ​សម្តែង​សិល្បៈ​ល្ខោនខោល ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ថែរក្សា​សិ​ល្បះ​បុរាណ​មួយ​នេះ​អោយ​បាន​គង់វង្ស​មិន​ឱ្យ​បាត់បង់ ។ តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សឹម ស្រី​និច្ច បាន​ស្ម័គ្រចិត្ត​ចូល​រួមការ​សម្តែង​សិល្បៈ​ល្ខោនខោល ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ថែរក្សា​សិ​ល្បះ​បុរាណ​មួយ​នេះ​អោយ​បាន​គង់វង្ស​មិន​ឱ្យ​បាត់បង់ ។

តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ចូលរួម​សម្តែង​ល្ខោនខោល​នា​ពេល​នេះ គឺជា​ការ​តបស្នង​ទៅ​វិញ​សម្រាប់​ស័​យ​សិល្បៈ ដ្បិត​សិល្បៈ​បាន​ធ្វើ​អោយ​ជីវិត​នាង​មានការ​វិវត្តន៍​នៃ​ការ​រស់នៅ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​តារា​សម្តែង សឹម ស្រី​និច្ច បាន​លើក​ឡើង​ថា សិល្ប​:​ចិញ្ចឹម​ក្មេង​ស្រី​ម្នាក់​នេះ​មក​ច្រើន​ហើយ រហូត​ដល់​ក្មេង​ស្រី​ម្នាក់​នេះ ក្លាយជា​មនុស្ស​ស្រី​ម្នាក់​ក្នុង​ការ​វិវត្តន៍​នៃ​ការ​រស់នៅ ។

នាង​ថា ខ្ញុំ​មិន​មាន​អ្វី​ច្រើន​តបស្នង​បាន​ច្រើន ក្រៅពី​អាច​ចូលរួម​ជួយ​ផ្សព្វផ្សាយ​អភិរក្ស​សិល្ប​:​អរិយ៍ធម៌ វប្បធម៌​ខ្មែរ កុំអោយ​បាត់បង់​ជាង​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បានអោយ​អស់ពី​សមត្ថភាព និង​ពេលវេលា​ថែម​ទាំង​សង្ឃឹមថា ជួយ​ពង្រឹង​នូវ​សក្តារ​នុ​ពល​ជូន​លោកគ្រូ​អ្នកគ្រូ​ជា​ម្លប់​នៃ​ទម្រង់​សិល្ប​:​ល្ខោនខោល​ដល់​កូនចៅ​ជំនាន់​ក្រោយ​អោយ​បាន​យូរអង្វែង​គង់វង្ស ។

នាង​បន្ថែម​ថា សូម​គោរព​វត្តមាន​ពុក​ម៉ែ​បងប្អូន​គាំទ្រ​លើកទឹកចិត្ត​ទម្រង់​សិល្ប​:​ល្ខោនខោល​នេះ​ជាមួយ​នាង​ខ្ញុំ​ផង​ណា ដោយ​ការ​គោរព ថ្ងៃ​សម្តែង​គឺ​ខែ​ក្រោយ​នេះ​ហើយ សង្ឃឹម​ពុក​ម៉ែ​បងប្អូន​បាន​អញ្ជើញ​ចូលរួម​ទស្សនា​ណា​ចាស ។

តាម​រយៈ​សកម្មភាព​ខាងលើ​នេះ សឹម ស្រី​និច្ច ត្រូវ​បាន​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​ការ​គាំទ្រ ខណៈ​ពេល​ការ​ចូល​សម្តែង​ផ្នែក​សិល្បៈ​បុរាណ​ល្ខោនខោល​របស់​នាង​នា​ពេល​នេះ គឺ​អាច​និយាយ​បាន​ថា ជា​ការ​វិវត្តន៍​ថ្មី​មួយទៀត​ក្នុង​ការងារ​សិល្បៈ​របស់​នាង ក្រៅពី​អាជីព​សម្តែង​ភាពយន្ត ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​បាត់​មុខ​ពី​វិស័យ​សិល្បៈ​មួយ​រយៈ​នោះ​មក បច្ចុប្បន្ន សឹម ស្រី​និច្ច បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​ខ្សែភាពយន្ត​ថ្មី​ៗ​ជា​បន្តបន្ទាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ