មានមតិខុសៗគ្នាជាច្រើនអំពីថាតើការដើរហាត់ប្រាណពេលព្រឹក ឬពេលល្ងាចមួយណាដែលល្អជាង។ ការពិតគឺថា ពេលវេលាដ៏ល្អបំផុតសម្រាប់ការហាត់ប្រាណគឺអាស្រ័យលើ គោលដៅ និងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។
អត្ថប្រយយោជន៍នៃការដើរហាត់ប្រាណពេលព្រឹក
ជួយដុតបំផ្លាញជាតិខ្លាញ់បានល្អ: ការសិក្សាជាច្រើនបានបង្ហាញថា ការហាត់ប្រាណមុនពេលញ៉ាំអាហារពេលព្រឹក អាចជួយឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានច្រើនជាង។
បង្កើនថាមពល: ការដើរនៅពេលព្រឹកជួយដាស់អារម្មណ៍ឱ្យមានភាពស្វាហាប់ និងផ្តោតអារម្មណ៍បានល្អពេញមួយថ្ងៃ។
ជួយឱ្យគេងលក់ស្រួល: ការហាត់ប្រាណនៅពេលព្រឹកជួយឱ្យនាឡិកាជីវសាស្ត្រក្នុងរាងកាយដើរបានត្រឹមត្រូវ ដែលនាំឱ្យអ្នកគេងលក់ស្រួលនៅពេលយប់។
ជៀសវាងភាពមមាញឹក: នៅពេលព្រឹកព្រលឹមបរិស្ថានមានភាពស្ងប់ស្ងាត់ និងមានខ្យល់អាកាសបរិសុទ្ធជាងពេលផ្សេង។
អត្ថប្រយោជន៍នៃការដើរហាត់ប្រាណពេលល្ងាច
ជួយបន្ធូរអារម្មណ៍ពីភាពតានតឹង: បន្ទាប់ពីធ្វើការពេញមួយថ្ងៃ ការដើរហាត់ប្រាណពេលល្ងាចអាចជួយបន្ធូរអារម្មណ៍តានតឹង និងសម្រាកកាយបានយ៉ាងល្អ។
មិនងាយរងរបួស: ជាទូទៅសាច់ដុំ និងសន្លាក់របស់អ្នកកាន់តែមានភាពយឺត និងត្រៀមខ្លួនសម្រាប់ធ្វើចលនាបានល្អជាងនៅពេលព្រឹក។
ជួយឱ្យស្រកទម្ងន់: ការដើរពេលល្ងាចអាចជួយដុតកាឡូរីបន្ថែមដែលបានទទួលទានពេញមួយថ្ងៃ និងជួយគ្រប់គ្រងចំណង់អាហារ។
សេចក្តីសន្និដ្ឋាន
មិនថារើសដើរពេលព្រឹក ឬពេលល្ងាចក៏ដោយ អ្វីដែលសំខាន់បំផុតគឺការហាត់ប្រាណឱ្យបានទៀងទាត់។ ប្រសិនបើអ្នកមិនអាចដើររាល់ថ្ងៃបានទេ ការដើរ ៣ ទៅ ៥ ដងក្នុងមួយសប្តាហ៍ សម្រាប់រយៈពេលយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ គឺជារឿងសំខាន់សម្រាប់សុខភាពល្អ៕
ដូច្នេះ សូមជ្រើសរើសពេលវេលាណាដែលស័ក្តិសមបំផុតសម្រាប់កាលវិភាគរបស់អ្នក ហើយធ្វើវាឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃ ៕
ចែករំលែកព័តមាននេះ