ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកា ច មមី និង​ម្សាញ់ ក្នុង​ជីវិត​មិន​សម្បូរ​អ្វី​ផ្សេង​ជាង​លុយ​ទេ

1 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទ្រព្យ​ដែល​ឆ្នាំ​ទាំង​៤​អាច​ទទួល​បាន​ក្នុង​ជីវិត​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរកា អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​បុគ្គល​ដែល​មាន​ខួរក្បាល​ជា​អ្នកជំនួញ ដោយ​គេ​ជឿ​លើ​វាសនា​ពាក់កណ្តាល និង​លើ​ខ្លួន​គេ​ពាក់កណ្តាល​។ ម្យ៉ាងទៀត អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទ្រព្យ​ដែល​ឆ្នាំ​ទាំង​៤​អាច​ទទួល​បាន​ក្នុង​ជីវិត​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំរកា

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​បុគ្គល​ដែល​មាន​ខួរក្បាល​ជា​អ្នកជំនួញ ដោយ​គេ​ជឿ​លើ​វាសនា​ពាក់កណ្តាល និង​លើ​ខ្លួន​គេ​ពាក់កណ្តាល​។ ម្យ៉ាងទៀត អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​ម៉ត់ចត់ និង​ល្អិតល្អន់ ថែម​ទាំង​ចូល​ចិត្ត​រៀន​ពី​អ្នក​ខ្លាំង​ទៀត​ផង​។ ដូចនេះ ជីវិត​គេ​នឹង​មិនធម្មតា​ឡើយ​ក្នុង​ពេល​ខាង​មុខ​។

ឆ្នាំច

មនុស្ស​ដែល​កើត​ក្នុងឆ្នាំនេះ ជា​បុគ្គល​ដែល​ហ៊ាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងអស់ ដោយ​មិន​ខ្លាច​ឡើយ​។ ដូចនេះ ទោះបីជា​គ្មាន​ទ្រព្យ​អ្នក​ផ្ទះ​ជួយ​ក៏​ដោយ ក៏​គេ​អាច​ខំប្រឹង​រក​ដើម្បី​ខ្លួនឯង​ដែរ​។ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​លុយ​គេ​អាច​សល់​ច្រើន​ចាយ​មិន​អស់​ឡើយ​។

ឆ្នាំមមី

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ មិន​ចូល​ចិត្ត​ប្រជែង​ជាមួយ​នរណា​ទេ​។ ម្យ៉ាងទៀត គេ​ក៏​ជា​បុគ្គល​ដែល​ចេះ​មើល​វែង​ឆ្ងាយ​ផង​ដែរ​។ ក្រោយ​អាយុ​៣៦​ឆ្នាំ គេ​នឹង​អាច​បង្កើត​មុខរបរ​ខ្លួនឯង​បាន ថែម​ទាំង​មាន​អ្នក​តាម​ជួយ​ពីក្រោយ​ទៀត​ផង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​រស់នៅ​ក្នុង​ជីវភាព​ដែល​គេ​ស្ងើចសរសើរ​គ្រប់​គ្នា​។

ឆ្នាំម្សាញ់

បុគ្គល​ដែល​កើត​ក្នុងឆ្នាំនេះ អាច​ចាប់​ជាប់​ឱកាស​គ្រប់​បែប​យ៉ាង ដោយ​ធ្វើ​ឲ្យ​គេ​អាច​នឹង​ងាយ​សម្រេច​ជោគជ័យ​។ នៅ​វ័យក្មេង គេ​អាច​ធ្វើ​អ្វី​រាង​ឆេវឆាវ​បន្តិច ប៉ុន្តែ​ក្រោយ​ពេល​ដែល​មាន​អាយុ​រាង​ចាស់ នោះ​គំនិត​គេ​នឹង​ចាប់ផ្តើម​ចាស់ទុំ ដោយ​ធ្វើ​ឲ្យ​អាច​នាំ​ទ្រព្យ​ចូល​មក​យ៉ាងច្រើន​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ