ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីម តិច​ម៉េ​ង ទម្លាយ​រឿង​កូនទាហាន​ជួរ​មុខ​មួយ​រូប​ជា​អ្នកគាំទ្រ​ផ្តែផ្តាំ​ពាក្យ​សម្តី​យ៉ាង​ចាក់​ដោត​ពាក់ព័ន្ធ​ជម្លោះព្រំដែន

4 ម៉ោង មុន
  • ភ្នំពេញ

តារាចម្រៀង​លោក លីម តិច​ម៉េ​ង បាន​ទម្លាយ​ពី​រឿង​កូនទាហាន​ជួរ​មុខ​មួយ​រូប​ដែល​ជា​អ្នកគាំទ្រ ធ្លាប់​បាន​ផ្តែផ្តាំ​នូវ​ពាក្យ​សម្តី​យ៉ាង​ចាក់​ដោត​តាម​រយៈ​លោក បន្ទាប់​ពី​អ្នកគាំទ្រ​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គោលដៅ​តំបន់​ប្រាសាទព្រះវិហារ​ក្នុង​ជម្លោះ​តាម​បន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ។រឿងរ៉ាវ​នេះ ត្រូវ​បាន​លោក លីម…

តារាចម្រៀង​លោក លីម តិច​ម៉េ​ង បាន​ទម្លាយ​ពី​រឿង​កូនទាហាន​ជួរ​មុខ​មួយ​រូប​ដែល​ជា​អ្នកគាំទ្រ ធ្លាប់​បាន​ផ្តែផ្តាំ​នូវ​ពាក្យ​សម្តី​យ៉ាង​ចាក់​ដោត​តាម​រយៈ​លោក បន្ទាប់​ពី​អ្នកគាំទ្រ​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គោលដៅ​តំបន់​ប្រាសាទព្រះវិហារ​ក្នុង​ជម្លោះ​តាម​បន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ។
រឿងរ៉ាវ​នេះ ត្រូវ​បាន​លោក លីម តិច​ម៉េ​ង បាន​បញ្ជាក់​ថា លោក​បាន​លាក់​ទុក​ជាង​១០​ថ្ងៃ​ដោយ​មិន​ហ៊ាន​បញ្ចេញ​ឡើយ ប៉ុន្តែ​ដោយសារ​លោក​ហាក់​ពិបាក​ទ្រាំ និង​កោតសរសើរ​នូវីរៈភាព​ដ៏​អង់អាច​ក្លាហាន​របស់​ទាហាន​ខ្មែរ​នៅ​ក្នុង​ការ​ការពារ​ដី​របស់​ខ្លួន ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម តារាចម្រៀង​លោក លីម តិច​ម៉េ​ង បាន​លើក​ឡើង​ថា រឿង​ពិត​ជួប​ផ្ទាល់​លាក់​ទុក​ជាង​10​ថ្ងៃ​ហើយ​ពិបាក​ទ្រាំ​ណាស់ មានកូន​ទាហាន​ជួរ​មុខ​ម្នាក់​ការពារ​តំបន់​ប្រាសាទព្រះវិហារ គាត់​ជា​ហ្វេ​ន​ខ្ញុំ​តាំងពី​ពេល​ប្រឡង​មាន​ទាំង​រូបថត​ជាមួយ​ខ្ញុំ​ថត​នៅ​ផ្សារ K-Mall កាល​ឆ្នាំ 2022 ទៀត គ្រាន់តែ​ឃើញ​ខ្ញុំ​ទៅ​ដល់​គាត់​សប្បាយចិត្ត​រត់​មក​មុនគេ​អោយ​ទូរស័ព្ទ​គាត់​មក​ខ្ញុំ ដើម្បី​មើល​រូបថត​កាល​ឆ្នាំ 2022​នោះ ។

លោក​បន្ត​ថា គាត់​អរគុណ​ពួក​យើង​ទាំងអស់​គ្នា ហើយ​ផ្តាំ​ខ្ញុំ​ថា បើ​គាត់​មិន​អាច​ត្រឡប់​មក​វិញ​ទេ សូម​ជួយ​ប្រាប់​បងប្អូន​យើង​ទាំងអស់​គ្នា​ផង​ថា «​ជួយ​គ្នា​ការពារ​ជាតិ​មាតុភូមិ​នេះ​ផង គាត់​គ្រាន់តែ​សម្រាក​យក​កម្លាំង​បន្តិច​ប៉ុណ្ណោះ​» ។ លោក​បញ្ជាក់​ថា បងប្អូន​ដឹង​ទេ គ្មាន​កូនទាហាន ឬ​មេទាហាន​ខ្មែរ​ណា​ម្នាក់​ភ័យ​ខ្លាច​នោះ​ទេ ពួក​គាត់​នៅ​ជាមួយ​គ្នា​ស្ទើរតែ​២៤​ម៉ោង ខោអាវ ៥ ៦ ថ្ងៃ​មិន​ហ៊ាន​ដោះ​ទេ គឺ​ត្រៀមខ្លួន​គ្រប់ពេល រូបភាព​ទាំងនោះ​ដក់​ជាប់​ខួរក្បាល ពាក្យ​សំដី​ពួក​គាត់​ចាក់​ចូល​បេះដូង ឈឺចាប់​តែ​មិន​អាច​ចុះចាញ់​បាត់បង់​បាន​ឡើយ ។

លោក​បន្ថែម​ថា មក​ទល់​ពេល​នេះ រូបភាព​និង​សម្លេង​ទាំងនោះ នៅ​តែ​ដក់​ជាប់​ក្នុង​ខួរ​ខ្ញុំ​ស្ទើរតែ​២៤​ម៉ោង​ទៅ​ហើយ សង្ឃឹមថា បងប្អូន​អាច​អាន​យល់​ពី​ឆន្ទៈ​ពួក​គាត់ ខ្ញុំ​មិន​អាច​ធ្វើ​វី​ដេ​អូ​បាន​ទេ ទី​១​ខ្ញុំ​កំពុង​ឈឺ​ខ្លាំង​ដែរ ទី​២​បើ​ខ្ញុំ​ធ្វើ​វី​ដេ​អូ​ច្បាស់​ជា​យំ ខ្ញុំ​មិន​ចង់​យំ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ថា សរសេរ Status នេះ ព្រោះ​មិន​ចង់​លាក់​អារម្មណ៍​ទេ វា​ឈឺ​ពេក ។ ក្រោយ​ឃើញ​ការ​បង្ហោះ​សំ​ណេ​រ​ខាងលើ ពី​លោក លី​ម តិច​ម៉េ​ង នា​ពេល​នេះ គេ​ឃើញ​មហាជន និង​អ្នកគាំទ្រ​រូប​លោក​ជា​ច្រើន​រូប​បាន​ចូល​ទៅ​ខម​មិន​ដោយ​ម្នាក់​សម្តែង​ក្តី​ក្តុក​ក្តុក នៅ​ពេល​ដឹង​ពី​ពាក្យ​សម្តី​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ព​កម្ពុជា ។

ពួក​គេ​លើក​ឡើង​ថា ពេល​បានឃើញ​សំ​ណេ​រ​នេះ​កាន់តែ​ដឹង​ច្បាស់​ពី​ឆន្ទៈ​ស្នេហា​ជាតិ​របស់​កងកម្លាំង​ការពារ​ព្រំដែន​ទាំងអស់ ដូចនេះ បងប្អូន​ប្រជាជន​ខ្មែរ​យើង​ទាំងអស់​ត្រូវ​ចេះ​រួបរួម សាមគ្គី ស្រលាញ់ ការពារ​គ្នា ក្នុង​នាម​ជា​ឈាមជ័រ​តែ​មួយ និង​ជាតិ​សាសន៍​តែ​មួយ ។ ជា​ការ​កត់សម្គាល់ តារាចម្រៀង​លោក លី​ម តិច​ម៉េ​ង ក៏​ជា​ដូច​អ្នកសិល្បៈ​ជា​ច្រើន​ទៀត​តែងតែ​បង្ហាញ​សកម្មភាព​នានា​មិន​ថា ជា​សកម្មភាព​មនុស្សធម៌ ឬ​ជា​ការ​ផ្តល់​ជា​សម្លេង ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​លើកទឹកចិត្ត​កងទ័ព​ជួរ​មុខ​ដែល​កំពុង​ច្បាំង​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ ។

តារាចម្រៀង​រូប​នេះ​ធ្លាប់​បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ពួក​យើង​កងទ័ព​ជួរ​មុខ យើង​មិន​បាន​សម្រាក​ទេ ព្រោះតែ​មិន​អាច​ប្រហែស​បាន​ចំពោះ​ការ​ឈ្លានពាន​ម្តងទៀត ភ្នែក​មិន​ហ៊ាន​បិទ ដៃ​មិន​ហ៊ាន​ចោល​អាវុធ បងប្អូន​នៅ​ខាងក្រោយ​បារម្ភ​ពី​សុខ​សុវត្ថិភាព​ទាំង​យប់​ទាំង​ថ្ងៃ នេះ​ហើយ​ស្ថានការណ៍​ពួក​យើង តែ​ចោរ​ឈ្លានពាន​យើង​វិញ មាន​ពេល​សម្រាក មាន​ពេល​រៀបចំ​ល្បិច មាន​ពេល​ប្រមាថ​តាម​ចិត្ត​មក​កាន់​ប្រទេស​យើង ព្រោះ​ពួក​គេ​ដឹង​ថា ពួក​យើង ប្រទេស​យើង​មិន​ឈ្លានពាន​ពួក​គេ​នោះ​ទេ បងប្អូន​យើង​ទ្រាំ​ណា​ពេល​នេះ បងប្អូន​ប្រជាជន​ថ្នាក់ដឹកនាំ ប្រទេស​យើង​នេះ​ទាំងមូល​ត្រូវ​គេ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ