ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថោះ កុរ និង​ឆ្លូវ អាច​ទទួល​បាន​លាភ​ដែល​គេ​កោតសរសើរ​ជា​ខ្លាំង

4 ថ្ងៃ មុន

បើ​អ្នក ជា​បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ អាច​មាន​វាសនា​ទទួល​បាន​លាភ​ខ្ពស់​ប្រសិនជា​អ្នក​ខិតខំ​ប្រឹងប្រែង​។ តើ​មាន​អ្វី​ខ្លះទៅ0x017d7 ឆ្នាំថោះ អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ មិន​ថា​គេ​ជា​បុគ្គលិក​ក្រុមហ៊ុន ឬ​ជ្រើសរើស​បង្កើត​មុខរបរ​របស់​ខ្លួន​ទេ សុទ្ធតែ​អាច​ទទួល​បានការ​ជួយ​ពី​អ្នក​ដទៃ​ទាំងអស់​។ គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រើ​ការ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ជោគជ័យ​។…

បើ​អ្នក ជា​បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ អាច​មាន​វាសនា​ទទួល​បាន​លាភ​ខ្ពស់​ប្រសិនជា​អ្នក​ខិតខំ​ប្រឹងប្រែង​។ តើ​មាន​អ្វី​ខ្លះទៅ0x017d7

ឆ្នាំថោះ

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ មិន​ថា​គេ​ជា​បុគ្គលិក​ក្រុមហ៊ុន ឬ​ជ្រើសរើស​បង្កើត​មុខរបរ​របស់​ខ្លួន​ទេ សុទ្ធតែ​អាច​ទទួល​បានការ​ជួយ​ពី​អ្នក​ដទៃ​ទាំងអស់​។ គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រើ​ការ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ជោគជ័យ​។ ជា​ពិសេស គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ការងារ​បំផុត​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ទទួល​បានទ្រព្យ​ដែល​អ្នក​ដទៃ​ស្ងើចសរសើរ​ជា​ខ្លាំង​។

ឆ្នាំកុរ

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មាន​និស្ស័យ​ល្អជា​មួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​។ គេ​ជា​មនុស្ស​ដែល​យកចិត្តទុកដាក់​ចំពោះ​ការងារ​ខ្លាំង ដោយ​មិន​ថា​ការងារ​លំបាក​យ៉ាងណា​ទេ គេ​សុទ្ធតែ​អាច​បំពេញ​បាន​ទាំងអស់​។ ដូចនេះ គេ​នឹង​អាច​ទទួល​បាន​អនាគត​ដ៏​ភ្លឺស្វាង​មួយ​ជា​មិន​ខាន​ឡើយ​។

ឆ្នាំឆ្លូវ

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ប្រសិនជា​គេ​កំណត់​គោលដៅ​ច្បាស់លាស់​ហើយ គេ​នឹង​ខិតខំ​សម្រេច​ឲ្យ​បាន​។ ដូចនេះ ឱកាស​នៃ​ការ​ក្លាយជា​អ្នកមាន​មុខមាត់​គឺ​ខ្ពស់​ជាទី​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ