តារាសម្តែងនាង ស៊ីន យូប៊ីន បានចេញមុខស្រាយពាក់ព័ន្ធការអសកម្មនៅលើបណ្តាញសង្គម
ហ្វេសប៊ុក ក្រោយជម្លោះនៅព្រំដែនកម្ពុជា និងថៃបានផ្ទុះឡើង ខណៈពេលដែលអ្នកសិល្បៈជាច្រើនចេញមុខធ្វើសកម្មភាពនានាជាការគាំទ្រប្រទសជាតិ និងទៅកងទ័ពជួរមុខ ។

តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គមប្អូនស្រីរបស់ខ្លួននោះ ស៊ីន យូប៊ីន បានលើកឡើងថា ជូនចំពោះបងប្អូនជនរួមជាតិក្នុងបណ្តាញសង្គមFacebookទាំងអស់ នាងខ្ញុំ shinyubin សូមប្រើប្រាស់ platform របស់ jannie shin ដើម្បីជូនដំណឹងអោយបងប្អូនបានជ្រាបថា page Facebook ផ្លូវការ shin yubin សីនយូប៊ិន និង account shin yubin របស់នាងខ្ញុំត្រូវបានក្រុមហ៊ុន Facebook lock តាំងពីថ្ងៃទី 11ខែមិថុនា ឆ្នាំ2025 មកម្ល៉េះ ដោយនាងខ្ញុំនិងក្រុមការងារមិនទាន់អាចទាញយកមកវិញបាននោះទេ ដែលជាហេតុនាងខ្ញុំបានអសកម្មក្នុងបណ្តាញសង្គម Facebook មករយៈពេល1ខែកន្លះហើយ ។

នាងបន្តថា ពាក់ពន្ធ័និងបញ្ហារការឈ្លានពានមកលើកម្ពុជាដែលកើតឡើងនាងខ្ញុំបានឮពីមិត្តភក្តីបន្តរថាមានបងប្អូនជាច្រើនក្នុងfacebook រង់ចាំអោយនាងខ្ញុំប្រើប្រាស់ platform របស់នាងខ្ញុំក្នុងការបញ្ចេញមតិយោបល់ នាងខ្ញុំសូមអភ័យទោសដោយនាងខ្ញុំមិនអាចធ្វើការផុសបានដោយមូលហេតុដូចរៀបរាប់ខាងលើ ប៉ុន្តែ នៅ លើ platform ផ្សេងៗដូចជា Instagram និង tiktok របស់នាងខ្ញុំបានធ្វើការផុសរួចរាល់ក្នុងនាមជាប្រជាជនខ្មែរមួយរូបដែលមិនមានជាប់ឈាមថៃសូម្បីបន្តិច។
នាងខ្ញុំនិងបន្តរធ្វើការpost នៅលើ platform ទាំង2 ផ្អែកលើស្ថានភាពដែលមានការ update និងមានប្រភពច្បាស់លាស់ជូនបងប្អូននិងអន្តរជាតិបានឃើញ ។

ហើយសូមបញ្ចាក់ថា ការpost នៅក្នុងIG story ច្រើនព្រោះទីនេះជាកន្លែងដែលមានអ្នកview ច្រើនជាងគេ ក្នុងចំណោមsocial media post របស់នាងខ្ញុំហើយអាចអោយនាងខ្ញុំធ្វើការ post update បានលឿនតាមស្ថានការ ។ ដោយលែកការផុសនៅក្នុងaccount នាងខ្ញុំត្រូវការទិន្ន័យបន្ថែមនិងសំនេរច្បាស់លាស់និងមានប្រយោជន៍មុននិងធ្វើការផុសជាហេតុនាំអោយមានការយឺតយាវបន្តិច ព្រោះនាងខ្ញុំយល់ថាយើងមិនអាចនិយាយអ្វីក៏បានអោយអន្តរជាតិបាត់បង់ជំនឿលើយើងទេ ក្នុងកាលៈទេសៈនេះ ហេតុនេះហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយខ្សែរVideoមួយដែលនាងខ្ញុំរៀបចំនិងpost ឆាប់ៗ ។

ជាចុងក្រោយនាងខ្ញុំសូមថ្វាយកុសលផលបុណ្យដែលនាងខ្ញុំបានសាងមកនិងបានបួសមកទៅដល់បារមីវត្ថុសាកសិទ្ធនិងដួងព្រលឹងបុព្វបុរសខ្មែរគ្រប់ព្រះអង្គដើម្បីប្តូរមកវិញនូវសុវត្ថិភាពរបស់កងទព័ខ្មែរគ្រប់រូបនិងដែនដីខ្មែរដែលកំពុងរងការឈ្លានពាននាពេលនេះ ។ សូមគោរពអរគុណ ពីនាងខ្ញុំ shin yubin ៕
ចែករំលែកព័តមាននេះ