ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណុ​ប បា​យ៉ា​រិ​ទ្ធ សុំឱ្យ​អ្នក​សិ​ល្បៈ​ខ្មែរ​ក្រោកឈរ​រួម​​គ្នា​ដោយ​គ្មាន​កម្រាលព្រំ​ក្រហម និង​សហ​ការ​ជាមួយ​សិ​ល្ប​ករ​ថៃ​ទៀត

4 ថ្ងៃ មុន
  • ភ្នំពេញ

ក្នុង​ពេល​ដែល​សង្គ្រាម​នៅ​តាម​បន្ទាត់​ព្រំដែន​កាន់តែ​ឡើងក​ម្តៅ​នោះ ​តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នក​សិ​ល្បៈ​ខ្មែរ​ទាំងអស់​ ក្រោកឈរ​ឡើង​រួម​គ្នា​ជា​ស្មារតី​ជាតិនិយម ដោយ​មិន​មាន​កម្រាលព្រំ និង​ការ​សហការ​អ្វី​ជាមួយ​អ្នក​សិ​ល្បៈ​ថៃ​ទៀត​ឡើយ ។ ការ​អំពាវនាវ​របស់​តារាចម្រៀង​រូប​នេះ​ធ្វើ​ឡើង…

ក្នុង​ពេល​ដែល​សង្គ្រាម​នៅ​តាម​បន្ទាត់​ព្រំដែន​កាន់តែ​ឡើងក​ម្តៅ​នោះ ​តារាចម្រៀង​លោក ណុ​ប
បា​យ៉ា​រិ​ទ្ធ បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នក​សិ​ល្បៈ​ខ្មែរ​ទាំងអស់​ ក្រោកឈរ​ឡើង​រួម​គ្នា​ជា​ស្មារតី​ជាតិនិយម ដោយ​មិន​មាន​កម្រាលព្រំ និង​ការ​សហការ​អ្វី​ជាមួយ​អ្នក​សិ​ល្បៈ​ថៃ​ទៀត​ឡើយ ។

ការ​អំពាវនាវ​របស់​តារាចម្រៀង​រូប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​តារា​ថៃ​ជា​បន្តបន្ទាប់​ពី​ចេញ​មុខ​លើកទឹក​ចិត្ត​កងទ័ព​គេ និង​បាន​និយាយ​បង្ខូច​ខ្មែរ​យើង​ទៅ​កាន់​ពិភពលោក​ក្នុង​ជម្លោះ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​លើក​ឡើង​ថា ម៉ោង​នេះ​ ពេល​នេះ ​ទោះ​ខ្ញុំ​មិនមែន​ជា​កងទ័ព​កាន់​កាំភ្លើង​តស៊ូ​ជាមួយ​សត្រូវ​ឈ្លានពាន​នៅ​ឯ​សមរភូមិ​តែ​ខ្ញុំ​មាន​មនសិការ​ជា​កូន​ខ្មែរ​ដែល​ស្រលាញ់​សេចក្តីសុខ​សន្តិភាព​ដោយ​មិន​ព្រមអោយ​សត្រូវ​ឈ្លានពាន​ណាមួយ​ប្រមាថ​ឬ​រំលោភ​អធិប្បតេយ្យ​របស់​កម្ពុជា​ឡើយ ។

លោក​ថា សូម​កូន​ខ្មែរ​ទាំងអស់​ក្រោក​ឡើង​រួបរួម​គ្នា​ប្រើប្រាស់​គ្រប់​ប្រព័ន្ធ​social media បង្ហាញ​ទៅ​កាន់​ពិភពលោក​និង​អង្គការ​សហប្រជាជាតិ​អោយ​បានដឹង​ពី​ការ​ពិត​ពី​គំនិត​ថោកទាប​ខ្មៅ​កខ្វក់​របស់​ជន​ឈ្លានពាន​ថៃ ។

លោក​បញ្ជាក់​ថា ផ្តើម​ចេញពី​ការ​គំរាមកំហែង​សម្តី​ឌឺដង ការ​បិត​ព្រំ​ដ​ឬ​ន ការ​គំរាម​ផ្សេង​ៗ​។​ល​។ ផ្តើម​ដោយ​ពាក្យ​សម្តី​រហូត​បង្កើត​ជា​ទ​ង្វើ​រ​ដ៏​គឃ្លើន​របស់​ថៃ​កម្ពុជា​នៅ​តែ​រក្សា​នៅ​ភាព​ស្ងប់ស្ងាត់​ដោះស្រាយ​ដោយ​សន្តិវិធី ​និង​ភាព​ជា​ចាស់ទុំ​ក្នុង​នយោបាយ​ការទូត ។ ទីបំផុត​ថៃ​នៅ​តែ​រំលោភ​បំពាន​មក​លើ​អធិបតេយ្យភាព​របស់​កម្ពុជា កម្ពុជា​ត្រូវ​តែ​មាន​សិទ្ធ​ប្រើប្រាស់​ការ​ការពារ​ខ្លួន​ដោយ​ជៀស​មិន​ផុត​ព្រោះ​មិន​អាច​បិទ​ភ្នែក​ទ្រាំ​ខាំមាត់​អោយ​គេ​បំពាន​មក​លើ​មាតុភូមិ​កំណើត​របស់​យើង​ម្តង​ហើយ​ម្តងទៀត​បាន​ឡើយ ។

បើ​តាម​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ពាក្យ​ថា​សង្គ្រាម​រមែង​មានការ​ប៉ះពាល់​ពិសេស​ទៅ​លើ​ជន​ស៊ី​វិល ប្រជាជន​ស្លូតត្រង់​ជៀស​មិន​ផុត តែ​ភ្លើងសង្គ្រាម​មួយ​នេះ​គឺ​ផ្តើម​ចេញពី​ចោរ​ឈ្លានពាន​ដែល​ស្រែក​ឃ្លាន​ការ​ចង់បាន​ដោយ​ឥត​កេ​រ្ត៍​ខ្មាស​សៀម​តែ​ម្តង ចុង​ក្រោយ​ក៏​សម្តែង​ជា​ជន​រង​គ្រោះ​បង្ហាញ​ទៅ​កាន់​ពិភពលោក ហើយ​បង្វែរ​ស្ថានការណ៍​ចោទប្រកាន់​ទម្លាក់​កំហុស​អោយ​កម្ពុជា ។ ក្នុង​នាម​ជា​កូន​ខ្មែរ យើង​មិន​ព្រម​ទទួលយក​ជា​ដាច់ខាត​នៅ​រាល់​ទ​ង្វើ​រ​ថោកទាប​ឈ្លានពាន​ក្នុង​គោលបំណង​ដណ្តើម​យក យក​មិន​បាន​បំផ្លាញ ហើយ​បង្កើត​លេស​ទំលាក់​កំហុស​របស់​ចោរ​សៀម ។

សូម​បងប្អូន​សិល្បៈករ សិល្បៈការ​រិ​នី ជនរួមជាតិ​គ្រប់​ៗ​គ្នា ក្រោកឈរ​ឡើង រួបរួម​ស្មារតី​ជាតិនិយម​ឡើង យើង​គ្មាន​កម្មវិធី​រួម​កំរាលព្រំ​ក្រហម គ្មាន​ការ​សហការ​អ្វី​ជាមួយ​វា​ទៀត​ទេ ចេះ​ឈឺចាប់​ឡើង កុំ​បណ្តោយ​អោយ​តារា​គេ ប្រជាជន​គេ ជាតិ​សាសន៍​គេ ប្រើ​យុទ្ធសាស្ត្រ​និង​ឥទ្ធិពល​របស់​គេ​មក​មួលបង្កាច់​ជនជាតិ​យើង ប្រជាជាតិ​យើង​ទៅ​កាន់​ពិភពលោក​បានអោយ​សោះ ខ្មែរ​រួបរួម​គឺ​ខ្មែរ​ឈ្នះ ម៉ោង​នេះ​អាវុធ​តតាំង​និង​អាវុធ social media តតាំង​និង social media បើ​យើង​នៅ​ស្ងៀម​អយុត្តិធម៌​និង​កើត​មាន ក្រោកឈរ​ឡើង ដើម្បី​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ