ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ដឹង​សោះ​ថា ស្លឹក​ស្វាយ​មាន​ប្រយោជន៍​ច្រើន​យ៉ាងនេះសម្រាប់សុខភាព

1 ថ្ងៃ មុន

នរណា​ក៏​ដឹង​ថា ផ្លែស្វាយ​មាន​ជីវជាតិ​ល្អ​សម្រាប់​ការ​ទទួលទាន​ដែរ​។ តែ​មិនសូវ​ជា​មាន​អ្នក​ស្គាល់​ពី​គុណប្រយោជន៍​របស់​ស្លឹក​ស្វាយ​ឡើយ​។ ស្លឹក​ស្វាយ​មាន​វីតាមីន A, B, និង C ហើយ​ពួក​វា​មាន​ផ្ទុក​សារធាតុ​គីមី​ល្អ​ៗ​សម្រាប់​សុខភាព​ដូច​ជា flavonoids…

នរណា​ក៏​ដឹង​ថា ផ្លែស្វាយ​មាន​ជីវជាតិ​ល្អ​សម្រាប់​ការ​ទទួលទាន​ដែរ​។ តែ​មិនសូវ​ជា​មាន​អ្នក​ស្គាល់​ពី​គុណប្រយោជន៍​របស់​ស្លឹក​ស្វាយ​ឡើយ​។ ស្លឹក​ស្វាយ​មាន​វីតាមីន A, B, និង C ហើយ​ពួក​វា​មាន​ផ្ទុក​សារធាតុ​គីមី​ល្អ​ៗ​សម្រាប់​សុខភាព​ដូច​ជា flavonoids និង phenols ដែល​ជា​សមាសធាតុ​ចម្បង​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ សម្រាប់​ការ​ទទួលទាន មនុស្ស​តែងតែ​ចូល​ចិត្ត​វា​ក្នុង​ទម្រង់​ជា​តែ ឬ​កិន​ជា​ម្សៅ ហើយ​ដាក់​ក្នុង​ម្ហូប​។

១. ជួយ​ក្នុង​ការ​រំលាយ​អាហារ និង​សម្រក​ទម្ងន់

ស្លឹក​ស្វាយ​ជួយ​រំលាយ​អាហារ និង​ជួយ​សម្រក​ទម្ងន់​។ ស្លឹក​វា​មាន​អង់ស៊ីម និង​អរ​ម៉ូ​ន​ដែល​បង្កើន​អត្រា​នៃ​ការ​រំលាយ​អាហារ និង​គ្រប់គ្រង​ជាតិ​ខ្លាញ់​ឱ្យ​បាន​ល្អ​នៅ​ក្នុង​រាង​កាយ​។ ដាំ​ស្លឹក​ស្វាយ​ខ្ចី​មួយ​ភ្លែត ស្រង់ទឹក​ចេញ ហើយ​ផឹក​ជា​តែ​។

២. កាត់​បន្ថយ​អត្រា​កើត​ជំងឺ​ទឹកនោមផ្អែម

ស្លឹក​ស្វាយ​មាន​ផ្ទុក​សារធាតុ tannin photochemical ហៅ​ថា anthocyanins​។ ស្លឹកឈើ​ស្ងួត បុក ឬ​កិន​ជា​ម្សៅ រួច​បន្ថែម​ទឹក​ផឹក​។ វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​គ្រប់គ្រង និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​នៅ​ដំណាក់កាល​ដំបូង​របស់​វា​។

៣. ព្យាបាល​ការ​គេង​មិន​លក់

ប្រសិនបើ​អ្នក​ពិបាក​គេង​នៅ​ពេល​យប់ អ្នក​អាច​បន្ថែម​ស្លឹក​ស្វាយ​ទៅ​ក្នុង​ទឹក​ងូត​របស់​អ្នក មុន​ពេល​ចូល​គេង​។ ការ​សិក្សា​និយាយ​ថា​ទ​ង្វើ​ដ៏​សាមញ្ញ​នេះ​ជួយ​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​។ ដូចនេះ រាង​កាយ​របស់​អ្នក​បាន​ធូរស្រាល និង​ស្រស់ស្រាយ​។

៤. ជម្រុញ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ

ស្លឹក​ស្វាយ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ភាព​ចាស់​។ វា​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី​ដែល​ជួយ​ព្យាបាល​ការ​ឆ្លង​មេរោគ​លើ​ស្បែក​ដោយ​បាក់តេរី​ផង​ដែរ​។ វា​ក៏​ជា​ឱសថ​ដ៏​ល្អ​សម្រាប់​ព្យាបាល​កន្ទួល​រមាស់ រលាក និង ដំបៅ​ស្បែក​ផង​ដែរ ។

៥.​ល្អ​សម្រាប់​ប្រព័ន្ធ​បេះដូង

វា​ជួយ​បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ (LDL) និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​តាម​រយៈ​ការ​កែ​លម្អ​សម្ពាធ​ឈាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ