ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​​មេ​ និង​ខ្យល់​កួច រំលំ​ផ្ទះ​​បង្គោល​ភ្លើង​ ដើមឈើ ប៉ាណូ អង់តែន ស្លា.ប់​​មនុស្ស​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ដំបូលស័ង្កសី​​មួយ​ផ្ទាំង​​​​ធំបាន​​ប៉ើង​​​ខ្ទាត​ចេញពី​រោង​លាង​រថយន្ត​​ ​​-ម៉ូតូ​​​មួយ​កន្លែងទៅ​​ធ្លាក់​កណ្តាល​​​​ថ្នល់​​ហាក់មិន​​​ខ្វល់​នឹង​​ អ្នក​​ដំណើរ​​អ្វីទាំងអស់​ ចំណែក​បង្គោល​ភ្លើង​គោម​ ដើមឈើ និង​ផ្ទាំង​ប៉ាណូ ជា​ច្រើន​កន្លែង​​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បានដួល​រលំ​ផងដែរ ​ដោយសារ​ខ្យល់​កួច​​​ទាញ​​កាច់​​​ ខណៈ​​មេឃ​ធ្លាក់​ភ្លៀង

រាជធានីភ្នំពេញ​​ ៖ ដំបូលស័ង្កសី​​មួយ​ផ្ទាំង​​​​ធំបាន​​ប៉ើង​​​ខ្ទាត​ចេញពី​រោង​លាង​រថយន្ត​​​​-ម៉ូតូ​​​មួយ​កន្លែងទៅ​​ធ្លាក់​កណ្តាល​​​​ថ្នល់​​ហាក់មិន​​​ខ្វល់​នឹង​​អ្នក​​ដំណើរ​​អ្វីទាំងអស់​ ចំណែក​បង្គោល​ភ្លើង​គោម​ ដើមឈើ និង​ផ្ទាំង​ប៉ាណូ ជា​ច្រើន​កន្លែង​​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បានដួល​រលំ​ផងដែរ ​ដោយសារ​ខ្យល់​កួច​​​ទាញ​​កាច់​​​ ខណៈ​​មេឃ​ធ្លាក់​ភ្លៀង​​​ និងខ្យល់​​បោក​​បក់ខ្លាំង​ៗ ព្រមជា​មួយផ្លេក​បន្ទោរ​​ឆ្វាចៗ និង​ផ្គរ​​លាន់គួរ​​ឱ្យខ្លាច​។

ខណ្ឌ​​មានជ័យ ៖ ខ្យល់កួច​​ដំបូល​ស័ង្កសី​​​​មួយផ្ទាំង​ធំ​ប៉ើង​ចេញ​​​ពីរោង​​លាង​​រថយន្ត-​ម៉ូតូនេះ​បានកើតឡើង​​​​កាលពីវេលាម៉ោង​​​៤​រសៀល​​​ថ្ងៃទី​​៧ កក្កដា ​​​​២០១១ ​​គឺប៉ើង​​​​ដំបូល​មួយ​ផ្ទាំង​នោះ​​ទៅធ្លាក់​​កណ្តាល​​​​ថ្នល់​​លេខ​​៣៦៩ ភូមិ​ព្រះ​ពន្លា​ សង្កាត់ព្រែក​ប្រា ​ខណ្ឌមាន​ជ័យ ​។ ដំបូល​ស័ង្កសី​មួយ​ផ្ទាំង​នេះ​​​​មានប្រវែង​​ប្រហែល​៨ម៉ែត្រ​គុណ​​​នឹង​ជាង​​​១០ម៉ែត្រ​…​ទោះជាយ៉ាង​ណា ​ហេតុ​ការណ៍​នេះ​​មិនបណ្តាល​​ឱ្យ​នរណា​​ម្នាក់​រង​របួស​នោះទេ ​ព្រោះ​ថា ​ពេលនោះ​​មនុស្សម្នា​​​បាន​ចូល​ជ្រក​ភ្លៀង​​ដោយសារ​តែ​​​ភ្លៀង​​​ខ្យល់​​ ផ្គរ និង​​ផ្លេក​បន្ទោរ​​​ខ្លាំង​ពេក ​ពោលគឺ​​​ចន្លោះពេល​​​ដែល​ដំបូល​ប៉ើង​​​ធ្លាក់​នោះ​​គឺ​មិនសូវ​​មានអ្ន​កធ្វើ​ដំណើរ​​ឆ្លង​កាត់​​​តាម​​ផ្លូវ​នោះ​ឡើយ​។

សូមបញ្ជាក់​ថា ​ពេលដំបូល​​ស័ង្កសី​​​មួយផ្ទាំង​​​​​ប៉ើង​ចេញ​​ពីរោង​លាង​រថយន្តនោះ​ គឺ​វា​បាន​ទៅ​សង្កត់​​​លើបង្គោល​​​​ភ្លើងគោម​១ដើម​បណ្តាល​ឱ្យ​​​រលំ​បាក់​ដល់​​ដី​​ ព្រមជាមួយ​​នោះ ខ្សែ​ភ្លើង​​ក៏ដាច់​ធ្លាក់​រប៉ាត់​រប៉ាយ​​​​ពេញ​ផ្លូវ​​ ធ្វើ​​ឱ្យ​​អ្នក​ដំណើរ​​មិន​អាច​ឆ្លង​​កាត់បាន​ និងស្ទះ​ចរាចរណ៍​​ផងដែរ​។ នៅ​សង្កាត់​វាល​ស្បូវ អង់តែន ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បានរលំ​បាក់​​សង្កត់​ផ្ទះ​១ខ្នង​ បង្ក​​ឱ្យមាន​ការ​​ភ្ញាក់​ផ្អើល ។ សង្កាត់​ច្បារ​អំពៅ​ទី២​ រលំ​ផ្ទះ​៤​ខ្នង​ មានអ្នក​រងរបួស​ស្រាល​ ។ សង្កាត់​ចាក់​អង្រែ​ក្រោម​រលំ​ផ្ទះ១ខ្នង​, សង្កាត់​ព្រែកឯង​រលំ​ផ្ទះ​១ខ្នង សង្កត់​មនុស្ស​ស្លាប់​១នាក់ និង​រងរបួស​១នាក់ ។

ខណ្ឌចំការមន ៖ ចំណែក​នៅ​​​មុខស្ថានទូត​​​សាធាណរដ្ឋ​ប្រជាមានិត​ចិន​​ ស្ថិត​ក្នុង​​​​សង្កាត់​​ទួលទំពូង​​​២ ដើម​អង្គាញ់​​បានបាក់​​មែក​ធំ​មួយ​ធ្លាក់​​​មក​គ្រប​លើ​​​មហាវិថី​​​ម៉ៅ​សេទុង ​បង្ក​​​ឱ្យស្ទះ​ចរាចរណ៍​បន្តិច​។

ខណ្ឌទួលគោក ៖ អង់តែន​វិទ្យុ​ទាក់ទង​​​​នៅលើ​​​មន្ទីរ​​សុខាភិបាល​​រាជធានីភ្នំពេញ ​តាម​បណ្តោយផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិត​ក្នុង​សង្កាត់ផ្សារ​​ដើម​គ បាន​​រំលំបាក់​​១ដើម ​​ធ្លាក់​​​មកលើ​​ផ្លូវ​។​​ នៅ​មុខ​​សាកលវិទ្យាល័យ​ភូមិន្ទ​​​ភ្នំពេញ ​​ស្ថិត​ក្នុង​​សង្កាត់​​​​​ទឹកល្អក់​​​​១ ​ដើមក្ងោក​​១ដើមធំបាន​​​រល៉ើង​​​ឫសរលំបាក់​​ទៅលើ​ចិញ្ចើម​​មហាវីថី​​សហព័ន្ធ​រុស្ស៊ី មុខ​ហាង​កាហ្វេ​​មួយ ហើយត្រូវគេ​​​កាប់ចេញ​ភ្លាមៗ…​នៅមាន​មែកឈើ​​​ និងបង្គោល​​ផ្ទាំង​ប៉ា​ណូ​ជា​ច្រើន​​​កន្លែង​ទៀត​​​បាន​ដួល​រលំ​។

ខណ្ឌដង្កោ ៖ ​មានដើម​ឈើតូចៗ និងដើម​​​​ត្នោត​​រលំបាក់​ផងដែរ ​ប៉ុន្តែ​​​មិនទាន់​ទទួល​បាន​​តួ​លេខ​ និងការ​​ខូចខាត​​​​នៅ​ឡើយទេ
ខណ្ឌសែន​សុខ ៖ មិន​មាន​ផ្ទះ​សម្បែង​ ដើម​ឈើ​រលំ​បាក់​ និង​រង​ការ​ខូច​ខាត​អ្វី​ទេ​ ។

ខណ្ឌប្ញស្សីកែវ ៖ រលំបាក់​ប៉ាណូតូចមួយ​នៅ​រង្វង់​មូល​មុខ​អគារ​ខេមកូស៊ីធី ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ។

ខណ្ឌដូន​ពេញ ៖ ប៉ើង​ដំបូល​ស័ង្ក​សី​សង្កត់​លើ​ផ្ទះ​១ខ្នង​ក្នុង​សង្កាត់​ស្រះ​ចក​ បណ្តាល​ឱ្យ​រង​របួស​មនុស្ស​ម្នាក់ ។ ដំបូល​ស័ង្កសី​នេះ​មាន​ទំហំ​ទទឹង៤​ម៉ែត្រ​ បណ្តោយ​៦ម៉ែត្រ​​ជារបស់​វិទ្យា​ស្ថាន​​ញូវតុន​ធីឡាយ ដែល​មាន​ទីតាំង​កែង​ផ្លូវ​លេខ​៤៧ និង៨២ ហើយ​បាន​ធ្លាក់​ទៅ​លើ​ដំបូល​ផ្ទះ​លេខ​១២​អឺសូន្យ​ ផ្លូវលេខ​៨២ ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ បណ្តាល​ឱ្យ​ខ្ទេច​ដំបូល​ទាំង​ស្រុង​ និង​បណ្តាល​ឱ្យ​និស្សិត​ម្នាក់​រងរបួស​ក្បាល និងខ្នង។ ជាមួយ​នោះ​ដែរក៏មាន​ដើម​ក្ងោក២ដើម​ គឺ១ដើម​ស្ថិត​នៅ​លើ​ផ្លូវ​លេខ​៨៦ ច្រក​ចូល​តំបន់​បឹងកក់​ និងមួយ​ដើម​ទៀត​នៅលើ​ផ្លូវ​ចូលវត្ត​នាគវន្ត រល៉ើង​គល់​បាក់​កាត់​ផ្លូវ និង​ដើម​លឿង​រាជ​មួយ​ដើម​ទៀត​នៅ​លើ​ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ថ្មីទី៣ បាក់​រលំ​ផងដែរ តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​នោះទេ ។

ស្រុក​អង្គស្នួល ៖ នៅ​ឃុំ​ទួល​ព្រិច​ រលំ​ផ្ទះ​២ខ្នង​,​ នៅ​ឃុំ​សំរោង​លើ​ រលំដើមឈើ​ច្រើន​ដើម​ មាន​ដើម​ស្វាយ,​ ដើម​ដូង, ដើម​អម្ពិលទឹក និង​ដើម​ត្នោត​, នៅ​ឃុំ​ម្កាក់​ រលំដើម​ឈើ​ច្រើន​ដើម និង​អង់តែនទូរស័ព្ទ១ដើមនៅលើភ្នំ​ប្រសិទ្ធិ ៕