ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សូលី​កា បញ្ជាក់​បែប​នេះ ក្រោយ​ផ្ទុះ​ការ​សង្ស័យ​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​បាន​នឹង​កំពុង​ដាក់​ការ​សង្ស័យ​ថា តារាចម្រៀង​នាង ពេជ្រ សូលី​កា កំពុង​ចាប់ផ្តើម​កសាង​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរសវ័យក្មេង​មួយ​រូប បន្ទាប់​ពី​គេ​បាន​ប្រទះ​ឃើញ​នាង​បណ្តើរ​បុរស​ប្លែក​មុខ​ចូលរួម​កម្មវិធី​មង្គលការ​របស់​អ្នកសិល្បៈ​កាលពី​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​បាន​នឹង​កំពុង​ដាក់​ការ​សង្ស័យ​ថា តារាចម្រៀង​នាង ពេជ្រ សូលី​កា កំពុង​ចាប់ផ្តើម​កសាង​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរសវ័យក្មេង​មួយ​រូប បន្ទាប់​ពី​គេ​បាន​ប្រទះ​ឃើញ​នាង​បណ្តើរ​បុរស​ប្លែក​មុខ​ចូលរួម​កម្មវិធី​មង្គលការ​របស់​អ្នកសិល្បៈ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

វី​ដេ​អូ​ខ្លី​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​តារាចម្រៀង​ស្រី​រូប​នេះ​បាន​បណ្តើរគ្នា​យ៉ាង​ត្រសង​ប្រៀប​បាន​នឹង​គូស្នេហ៍ និង​ជាមួយ​កូនប្រុស​របស់​នាង​ចូលរួម​កម្មវិធី​ពិធី​មង្គលការ​របស់​លោក ជី ដេ​វី​ដ និង​អ្នក​នាង ទេព បូ​ព្រឹក្ស ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ។
រូបភាព​នេះ​កំពុង​ក្លាយជា​ចំណាប់អារម្មណ៍​សម្រាប់​មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​រូប​នាង​ក្នុង​ពេល​ដែល​មាន​អ្នកខ្លះ​កំពុង​ដាក់​ការ​សង្ស័យ​ថា បុរស​វ័យក្មេង​រូប​សង្ហា​រូប​នោះ​ទំនងជា​គូស្នេហ៍​របស់​នាង ព្រោះ​បុរស​ខាងលើ មិន​ស្ថិត​ក្នុង​ចង្កោម​អ្នកសិល្បៈ​ដូច​គ្នា​នោះ​ឡើយ ។

យ៉ាងណា ក្រោយ​ពី​ផ្ទុះ​ការ​សង្ស័យ​ខាងលើ​នេះ តារាចម្រៀង​នាង ពេជ្រ សូលី​កា ក៏​បាន​ចេញ​មុខ​មក​បញ្ជាក់​ដោយ​ស្នើ​ឲ្យ​មហាជន​កុំ​មានការ​សង្ស័យ ដ្បិត​នាង​កំពុង​នៅ​តែ​ម្នាក់ឯង​នៅឡើយ​ទេ ។
តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ពេជ្រ សូលី​កា បាន​លើក​ឡើង​យ៉ាង​ខ្លី​ថា ខ្ញុំ single ទេ 😭​កុំ​សង្ស័យ​ច្រើន​ពេក ខូច​credit ចែ​អស់ហើយ ។

ទោះជា​យ៉ាងណា បើ​ទោះបីជា​ការ​បញ្ជាក់​ខាងលើ ពី​តារា​ស្រី​រូប​នេះ​ក៏​ដោយ ក៏​មាន​មហាជន​មួយ​ចំនួន​មិន​ទាន់​ជឿជាក់​នៅឡើយ​ទេ ដ្បិត​គេ​គិត​ថា ក្នុង​នាម​ជា​អ្នកសិល្បៈ​ដែល​មានកេរ្តិ៍ឈ្មោះ​មួយ​រូប​ចំពោះ​រឿង​ស្នេហា​គឺ​អាច​នឹង​មានការ​លាក់លៀម​ជា​មិន​ខាន ។ ម្យ៉ាងទៀត ក្នុង​នាម ជាតា​រា​ដែល​មាន​រូប​សម្រស់​ស្រស់​សោភា ប្រាកដ​ណាស់ ពិតជា​មានបុរស​ៗ​ជា​ច្រើន​តាម​សុំ​ស្នេហ៍​ជា​មិន​ខាន​ឡើយ បើ​ទោះបីជា​ពេល​នេះ​នាង​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​១​ក៏​ដោយ ។

ជា​ការ​កត់សម្គាល់ តារាចម្រៀង​នាង ពេជ្រ សូលី​កា បាន​ពើបប្រទះ​នូវ​រឿងរ៉ាវ​ស្នេហា​មិន​សមប្រកប បន្ទាប់​ពី​នាង​បែកបាក់​ជាមួយ​ស្វាមី ក្រោយ​រួមរស់​ជាមួយ​គ្នា និង​ទទួល​បាន​ចំណងដៃ​កូនប្រុស​មួយ​រូប ដែល​បច្ចុប្បន្ន​កំពុង​ទទួល​ការ​មើលថែ​ពី​រូប​នាង​ផ្ទាល់ ។

ចាប់តាំងពី​ការ​បែកបាក់​ស្នេហា​ជា​ប្តី​ប្រពន្ធ​នោះ​មក ពេជ្រ សូលី​កា ហាក់​នៅ​មិន​ទាន់​លេចឮ​ពី​ចំណងស្នេហា​ថ្មី​ជាមួយ​បុរស​ណា​ម្នាក់​នៅឡើយ​ទេ ផ្ទុយ​ទៅ​វិញ នាង​បែរជា​យក​ពេលវេលា​មក​ពង្រឹង​លើ​ការងារ​សិល្បៈ​របស់​នាង​ឡើង​វិញ ជា​ជាង​គិតគូរ​រឿង​ស្នេហា ។

ពេជ្រ សូលី​កា បាន​ក្លាយជា​តារាចម្រៀង​ឯករាជ្យ ហើយ​បទ​ចម្រៀង​របស់​នាង​ក៏​បាន​ចេញ​ជា​បន្តបន្ទាប់ ហើយ​ក៏​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​មហា​ជ ជា​ពិសេស យុវវ័យ ដែល​នោះ​ធ្វើ​ឲ្យ​ទីផ្សារ​សិល្បៈ​ចម្រៀង​របស់​នាង​បាន​ស្ទុះ​ហក់​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ