ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ សូ​នី​តា លេចមុខ​ក្នុង​ការ​សម្តែង​ជា​ថ្មី ក្រោយ​​​ខកខាន​ជាង​១០​ឆ្នាំ​និង​មានឈ្មោះ​ជា​ជំទាវ

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារ​សម្តែង​អ្នក​នាង នៅ សូ​នី​តា បាន​លេចមុខ​ក្នុង​ភាពយន្ត​ជា​ថ្មី​ម្តងទៀត ក្រោយ​ខកខាន​ពី​អាជីព​សិល្បៈ​នេះ​ជាង​១០​ឆ្នាំ និង​ក្រោយ​ពេល​ដែល​នាង​មានគ្រួសារ​រស់​មាន​ងារ​ជា​ជំទាវ​នា​ពេល​បច្ចុប្បន្ន​នេះ ។ ភាព​ថ្មី​ដែល​អតីត​តារា​ស្រី​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ អតីត​តារ​សម្តែង​អ្នក​នាង នៅ សូ​នី​តា បាន​លេចមុខ​ក្នុង​ភាពយន្ត​ជា​ថ្មី​ម្តងទៀត ក្រោយ​ខកខាន​ពី​អាជីព​សិល្បៈ​នេះ​ជាង​១០​ឆ្នាំ និង​ក្រោយ​ពេល​ដែល​នាង​មានគ្រួសារ​រស់​មាន​ងារ​ជា​ជំទាវ​នា​ពេល​បច្ចុប្បន្ន​នេះ ។

ភាព​ថ្មី​ដែល​អតីត​តារា​ស្រី​រូប​នេះ បង្ហាញ​វត្តមាន​សម្តែង​នោះ គឺជា​ខ្សែភាពយន្ត​និង​ចាក់​បញ្ចាំង​ក្នុង​រោង​ភាពយន្ត ក្រោម​ការ​ដឹកនាំ និង​ផលិត​ដោយ​ផលិតកម្ម​មួយ ។ នៅសូ​នី​តា បាន​បង្ហាញ​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​ផ្តល់​ឱកាស​ឲ្យ​រូប​នាង​មានមុខ​សម្តែង​ភាពយន្ត​ជា​ថ្មី​នា​ពេល​នេះ បន្ទាប់​ពី​នាង​បាន​ខកខាន​ប្រមាណ​១០​ឆ្នាំ​មកនេះ ។

នៅ សូ​នី​តា បាន​លើក​ឡើង​ថា ការ​ដែល​នាង​អាច​ចូលរួម​សម្តែង​ជា​ថ្មី​នា​ពេល​នេះ គឺជា​ការ​មើល​របស់​ផលិតករ​ដែល​មើលឃើញ​អ្នក​នាង​ពិតជា​ស័ក្តិ​សមជា​តួឯក​ស្រី​នៅ​ក្នុង​រឿង​នេះ ។ នាង​បញ្ជាក់​ថា អ្នក​នាង​គឺជា​តួអង្គ​ដែល​មាន​គ​ត៌ មាន​ស្វាមី និង​ចាំតែ​ធ្វើ​ការងារ​ផ្ទះ ដោយ​មិនដឹង​ការងារ​ប្តី​ខាងក្រៅ​ជា​អ្វី​ឡើយ ហើយ​លទ្ធផល​ចុង​ក្រោយ ដែល​នាង​ទទួល​បាន​នោះ​គឺ​ភាព​ឈឺចាប់ និង​ភាព​រង្គោះរង្គើ​ល​របស់​ស្វាមី ។

នាង​ថា នាង​ពិតជា​មានចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​នាង​បានឃើញ​រូប​ខ្លួនឯង​នៅ​លើ​ផ្ទាំង​ធំ​សម្រាប់​ផ្សព្វផ្សាយ​ភាពយន្ត ដោយសារ​តែ​អ្នក​នាង​ខាន​ឃើញ​រូប​ខ្លួនឯង​បែប​នេះ​ជាង​១០​ឆ្នាំ​ហើយ ។

បើ​តាម​អ្នក​នាង នៅ សូ​នី​តា កន្លង​មក នាង​នៅ​ក្នុង​វិស័យ​ភាពយន្ត​មែន ប៉ុន្តែ​នាង​មិនសូវ​ទទួល​ថត​ភាពយន្ត​ឡើយ ដោយសារ​បញ្ហា​សុខភាព ប៉ុន្តែ​លើក​នេះ ពិតជា​កិត្តិយស​ដែលផលិតករ ក៏​ដូច​ជា​ម្ចាស់​ផលិតកម្ម​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​រូប​នាង​ជា​ថ្មី ។

គួរ​បញ្ជាក់​ថា ក្រោយ​ចាប់​ឈោង​ភាព​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​សិល្បៈ​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ នៅ សូ​នី​តា ក៏​បាន​សម្រេច​ឃ្លាតឆ្ងាយ​ពី​អាជីព​សម្តែង​នេះ បន្ទាប់​ពី​នាង​បាន​កសាង​ទំនាក់ទំនង​ជាមួយ​លោក ទិ​ត្យ ថា​វរិ​ទ្ធ ជា​អ្នក​ផលិតកម្ម​វិធី​កំសាន្ត និង​បច្ចុប្បន្ន​ក៏​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

បច្ចុប្បន្ន ចំណង​ស្នេហ៍​របស់​អ្នក​នាង​បាន​ទទួល​កូនប្រុស​ម្នាក់​ហើយ​ដែរ ។ យ៉ាងណា បើ​ទោះបីជា​ដកឃ្លា​ពី​ការ​សម្តែង​ក៏​ពិតមែន ប៉ុន្តែ​អ្នក​នាង នៅ សូ​នី​តា ក៏​បាន​ងាក​ទៅ​ណា​ឆ្ងាយ​ពី​ការងារ​សិល្បៈ​នោះ​ឡើយ ពោល​អ្នក​នាង​តែងតែ​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​ក្នុង​កម្មវិធី​នានា​របស់​អ្នកសិល្បៈ ខណៈ​ពេល​ដែល​អ្នក​នាង​ក៏​មាន​តួនាទី​មួយ​នៅ​ក្នុង​សមាគម​សិល្បករ​ខ្មែរ​នា​អាណត្តិ​ថ្មី​នេះ​ផង
​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ