ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ផេ​ន​ខេ​ក»​ស្នើ​អ្នក​រិះ.គ.ន់​គួរ​សម្លឹង​មើល​ពី​ការ​ខិតខំ និង​សមត្ថភាព​របស់​នាង ​ជា​ជាង​រូបរាងកាយ​

13 ម៉ោង មុន
  • ភ្នំពេញ

បន្ទាប់​ពីរ​រង​ការ​រិះគន់​ស្ទើរ​ទឹកបាក់​ទំនប់ ក្រោយ​គ្រង​ម្កុដ Miss Queen Cambodia 2025 តារា​សម្តែង​ភេទ​ទី​៣ ផេ​ន ខេ​ក បាន​ស្នើ​ទៅ​កាន់​មហាជន​ដែល​រិះគន់​មក​លើ​រូប​នាង…

បន្ទាប់​ពីរ​រង​ការ​រិះគន់​ស្ទើរ​ទឹកបាក់​ទំនប់ ក្រោយ​គ្រង​ម្កុដ Miss Queen Cambodia 2025 តារា​សម្តែង​ភេទ​ទី​៣ ផេ​ន ខេ​ក បាន​ស្នើ​ទៅ​កាន់​មហាជន​ដែល​រិះគន់​មក​លើ​រូប​នាង គួរ​សម្លឹង​មើល​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​សមត្ថភាព​របស់​ខ្លួន​ជា​ជាង​មើល​ពី​រូបរាង ។

មហាជន​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​កាន់ ផេ​ក ខេ​ក ថា មិន​ស័ក្តិសម​គ្រង​ម្កុដ​កម្មវិធី​ខាងលើ ដោយសារ​តែ​នាង​មាន​រូបរាង​ធាត់​ខ្លាំង ក្នុង​ពេល​ដែល​អ្នកខ្លះ​ក៏​បាន​ធ្វើការ​ចោទប្រកាន់​ដោយ​មិន​ដ្ឋា​ន​ច្បាស់លាស់​ថា នាង​ជាប់​ដោយសារ​មាន​ខ្សែ ។

យ៉ាងណា ក្រោយ​ឃើញ​ការ​រិះគន់​ខាងលើ ផេ​ន ខេ​ក ក៏​បាន​ចេញ​មុខ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​រិះគន់​ទាំង​អស់នោះ​វិញ​ថា នៅ​មុន​ពេល​ដែល​នាង​បាន​ជាប់​នា​ពេល​នេះ គឺ​នាង​មានការ​ខិតខំ​ខ្លាំង​ណាស់​ទាំង​សមត្ថភាព និង​សកម្មភាព​សប្បុរសធម៌​នានា ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​នេះ ផេ​ន ខេ​ក បាន​លើក​ឡើង​ថា ក្រោយ​ជាប់​កម្មវិធី​នាង​បានឃើញ​មាន​មតិ​រិះគន់​មួយ​ចំនួន​ដែល​បាន​ធ្វើការ Bully មក​កម្មវិធី និង​រូប​នាង​ផ្ទាល់​រហូត​ថា កម្មវិធី​នេះ​ជា​កម្មវិធី Miss Queen ឬ​កម្មវិធី Miss ជ្រូក អ្នក​ស្អាត​ច្រើន​មិន​អោយ​ជាប់ បែរជា​អោយ​អ្នកមាន​មាឌ​ដូច​ជ្រូក​ជាប់​វិញ ។

ត្រង់​ចំណុច​នេះ នាង​ចង់​គូសបញ្ជាក់​ថា អ្នក​រិះគន់​ទាំងនោះ​បានដឹង​ពី​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​អត់ ។ នាង​ថា ពេល​ខ្លះ ខ្ញុំ​មិន​ស្អាត​ចំពោះ​ពួក​គាត់​ទេ តែ​សួរ​ថា ៦​ខែ​នេះ​គាត់​បាន​មក​ចូលរួម​ជាមួយ​ខ្ញុំ​អត់ ខ្ញុំ​ចុះ​គ្រប់​កម្មវិធី​ដែល​អ្នក​រៀបចំ​តម្រូវ ដោយ​ខ្ញុំ​សុខចិត្ត​ចោលការ​ងារ​ដែល​ទទួល​បាន​កម្រៃ​រាប់​ពាន់​ដុល្លារ ដោយ​ខ្ញុំ​ចាត់​ទុក​ខ្លួនឯង​ជា​បេក្ខភាព ។

នាង​បញ្ជាក់​ថា ពួក​គាត់​ទាំងនោះ​បាន Bully ចំពោះ​អ្នក​ធាត់ នោះ​មាន​ន័យ​ថា អ្នក​ធាត់​ទូ​ទាំង​ប្រទេស​មិន​មាន​សិទ្ធិ​ធ្វើ​អ្វី ឬ​ក៏​ជាប់​ជា​បវរ​ក​ញ្ញ​ឬ​យ៉ាងណា ខណៈ​ពេល​ដែល​អ្នក​ធាត់​គឺ​ស្អាត​បែប​ធាត់ អ្នក​ស្គម​ស្អាត​បែប​ស្គម ។

នាង​បន្ថែម​ថា នាង​ចាត់​ទុក​ខ្លួនឯង​គឺជា​ផ្កាជ័រ ព្រោះ​ផ្កា​ជ័យ​នៅ​ពេល​ដែល​វា​ជ្រុះ​ប្រឡាក់​ធូលី​ដី​ក៏​ដោយ នៅ​ពេល​ដែល​យើង​យក​វា​មក​លាង​ទឹក​ជម្រះ​នោះ​វា​នៅ​តែ​ស្រស់​ស្អាត​ដដែល ខុស​ផ្កា​កុលាប​នៅ​ពេល​ដែល​យើង​មិន​ទុកដាក់​ថែរក្សា​នោះ​វា​នឹង​ឆាប់​រោយ និង​រលួយ​ខ្ចេ​ច​តែ​ម្តង ។

ទោះជា​យ៉ាងណា បើ​តាម ផេ​ន ខេ​ក ចំពោះ​ការ​រិះគន់​ទាំង​អស់នោះ គឺ​នាង​មិន​ចង់​តបត​នាំ​ឲ្យ​មានរឿង​វែង​ឆ្ងាយ​នោះ​ឡើយ ហើយ​នាង​ក៏​មិន​ចង់​ដឹង ចង់​ឮ ឬ​ចង់​ឃើញ​នោះ​ដែរ ដោយសារ​វា​នាំ​ឲ្យ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​របស់​នាង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ