ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​ទទួលយក​ញត្តិ​របស់​តំណាង​អង្គការ​សង្គម​ស៊ី​វិល​៥០​អង្គភាព

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ទទួល​ញត្តិ​របស់​តំណាង​អង្គការ​សង្គម​ស៊ី​វិល​សហគមន៍​តំណាង​ឱ្យ​ប្រជាជន និង​យុវជន ដែល​ជា​សមាជិក សហភាព…

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ទទួល​ញត្តិ​របស់​តំណាង​អង្គការ​សង្គម​ស៊ី​វិល​សហគមន៍​តំណាង​ឱ្យ​ប្រជាជន និង​យុវជន ដែល​ជា​សមាជិក សហភាព អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៥០​អង្គភាព ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​កំពូល​បាន​ទទួល​ញត្តិ​រួម​មួយ​របស់​តំណាង​អង្គការ​សង្គម​ស៊ី​វិល​សហគមន៍​តំណាង​ឱ្យ​ប្រជាជន និង​យុវជន​រាប់​ពាន់​នាក់​ដែល​ជា​សមាជិក​សហភាព អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៥០​អង្គភាព ស្នើ​សុំ​ឱ្យ​តុលាការ​កំពូល​ពិ និត្យ​មើល​សំណុំរឿង​ក្តី លោក រ៉ុ​ង ឈុ​ន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ដើម្បី​ដកសិទ្ធិ​មិន​ឱ្យធ្វើ​នយោបាយ​បន្ត​ទៀត​។

ញត្តិ​នេះ​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ស្នើ​សុំ​ដែល​មាន​ខ្លឹមសារ​ថា បន្ទាប់​ពី​លោក រ៉ុ​ង ឈុ​ន ធ្វើការ​ញុះញង់​ពាក់ព័ន្ធ​នឹង​ករណី​ព្រំដែន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេចផ្តន្ទា​ទោស​​លោក ដោយ​ដកសិទ្ធិ​នយោបាយ ប៉ុន្តែ​រហូត​ដល់​បច្ចុប្បន្ន​លោក រ៉ុ​ង ឈុ​ន មិន​ត្រឹមតែ​មិន​ព្រម​អនុវត្ត​តាម​នោះ​ទេ ថែម​ទាំង​ធ្វើ​សកម្មភាព​នយោបាយ​ជា​បន្តបន្ទាប់ មិន​រាងចាល​ដោយ​មិន​គោរព សេចក្តីសម្រេច​របស់​តុលាការ​ឡើយ ។

តុលាការ​កំពូល​បាន​លើក​ឡើង​ថា​ទ​ង្វើ​ដែល​មើល​ស្រាល​ច្បាប់​បែប​នេះ យើងខ្ញុំ​មានការ​ព្រួ យ​បារម្ភ​ពី​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ប្រជាជន​កម្ពុជា កំពុង​មាន​នា​ពេល ប​ច្ចុ ប្បន្ន​ដែល​បាន​មក​ដោយ​លំបាក​បំផុត ប៉ុន្តែ​បែរជា​ត្រូវ​បាន និង​កំពុង​បន្ត​គំរាម កំហែង​ដោយ ក្រុម​នយោបាយ​ជ្រុលនិយម​របស់​លោក សម រ​ង្ស៊ី ។

ប្រភព​បាន​បន្ត​ថា ទោះបីជា​ក្រុម​នេះ​មា​នទី​តាំងនៅ​ក្រៅប្រទេស​ក៏​ដោយ ប៉ុន្តែ​ក្រុម​នេះ​បន្ត​សាប ព្រោះ​មនោ​គម​វិជ្ជា​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ជា​ពិសេស​ក្រុម មនុស្ស​របស់​ខ្លួន​ដែល​កំពុង​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ពិតជា បង្ក​គ្រោះថ្នាក់​បំផុត​ចំពោះ សន្តិភាព និង​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា ។

គណបក្ស​កម្លាំង​ជាតិ​ដែល បង្កើត​ឡើង​ដោយ លោក សម រ​ង្ស៊ី និង​លោក អេ​ង ឆៃ​អ៊ា​ង ដោយ​មាន​លោក រ៉ុ​ង ឈុ​ន និង​លោក ជា មុនី ជា​មនុ ស្ស​សំខាន់​បំផុត​ដែល​បាន​ចូលរួម​ជួយ​លោក សម រ​ង្ស៊ី តែងតែ​ធ្វើ​ឱ្យ​មាន​ចលាចល​ក្នុង រឿង គណបក្ស​នយោបាយ​ដោយ​ដឹកនាំ​កម្មករ គ្រូបង្រៀន ឱ្យ​ចូលរួម​បាតុកម្ម​គាំទ្រ​ន​យោ បាយ​លោក សម រ​ង្ស៊ី ចាប់តាំងពី​ឆ្នាំ​១៩៩៨ មក​។

លោក រ៉ុ​ង ឈុ​ន និង​លោក ជា មុនី បាន​បោក​បញ្ឆោត​កម្មករ គ្រូបង្រៀន ឱ្យ​ចូលរួម​បាតុកម្ម​ដោយ​ឃោសនា​ថា​បាតុកម្ម ដើម្បី​ដំឡើង​ប្រាក់ខែ​។ ទោះបីជា​កម្ពុជា​បាន ទទួល​សន្តិភាព ដោយ​បញ្ចប់​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​ជាង ៤០ ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​ក្រុម​នយោបាយ លោក សម រ​ង្ស៊ី នេះ​បាន​បន្ត​រំខាន​ដល់ ស្ថិរភាព នយោបាយ ជា​បន្តបន្ទាប់​។ នៅ​ពេល​ធ្វើ​បាតុកម្ម​ម្តង​ៗ​បាន ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ព្រួយបារម្ភ និង​មិន​ហ៊ាន​មក​វិ​និ យោគ​នេះ មិន​ទាន់​និយាយ​អំពី​ការ​ធ្វើ​បាតុកម្ម​ដើម្បី ប្រឆាំង​ផល​ប្រ​យោ ជន៍ជាតិ ឬ​ការ​ទាម ទារ​ឱ្យ​បរទេស​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ផង​។

ម្យ៉ាងវិញទៀត អំពើ​របស់ បុគ្គល​ជ្រុលនិយម ទាំងនេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស មានការ​ព្រួយបារម្ភ​យ៉ាង ខ្លាំង​ថា អាច​ធ្វើ​ឱ្យ​កម្ពុ ជា​ឈាន​ទៅ​រក​សង្គ្រាមស៊ីវិល​សា​ជា​ថ្មី​ទៀត ដូច​កាល​ឆ្នាំ​២០១៣-២០១៤​។ ហេតុនេះ​ដើម្បី​ចៀសវាង​បញ្ហា​ទាំងនេះ​កើតឡើង​ទៀត​នៅ​កម្ពុជា យើង​ត្រូវ​តែ​ទប់ ស្កាត់​ក្រុម​ជ្រុលនិយម ទាំងនេះ​ឱ្យ​បាន​។

តុលាការ​កំពូល​បាន​លើក​ឡើង​ថា​ឥឡូវនេះ​លោក រ៉ុ​ង ឈុ​ន និង​លោក ជា មុនី បាន​ដឹកនាំ​គណ បក្ស​កម្លាំង​ជាតិ​របស់ លោក សម រ​ង្ស៊ី ប្រសិនបើ​គ្មាន​វិធានការ​ចំពោះ​បុគ្គល​ដែល​មាន​ចរិត​ន​យោ បាយ​ជ្រុលនិយម​ដូច​លោក សម រ​ង្ស៊ី នោះ​ទេ ពួក​គេ​នឹង​ប្រើ​ល្បិច​កល​នយោបាយ​ប​ន្តិ ច​ម្តង​ៗ ដែល​យក​នយោបាយ​ចាស់​មក​អនុវត្ត គឺ​ការ​ញុះញង់​ឱ្យ​មាន​បាតុកម្ម ដើម្បី​ទាញ​យក​ផល​ប្រ​យោ ជន៍​នយោបាយ ដោយ​មិន​គិតគូរ​ពី​ស្ថិរភាព នយោបាយ ការ​វិនិយោគ សេដ្ឋកិច្ច និង​សន្តិភាព​នោះ​ឡើយ ។ មូលហេតុ​ចម្បង​មួយទៀត​ដែល​ត្រូវ​បិទ នយោបាយ​លោក រ៉ុ​ង ឈុ​ន នោះ​គឺ​ការ ប្រព្រឹត្ត​បទល្មើស និង​ការ​បំពាន​ច្បាប់​ម្តង​ហើយ​ម្តងទៀត​ដែល​នាំ​ឱ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ជាតិ​ទាំងមូល ។

តុលាការ​កំពូល​បាន​ពិនិត្យ​ឃើញ​ថា លោក រ៉ុ​ង ឈុ​ន ត្រូវ​បាន​សាលាដំបូង​រាជធានី ភ្នំពេញ សម្រេច​ផ្តន្ទាទោស​មួយ​ករណី​ថ្មី​ទៀត តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ១៥៤៥ ។ ចុះ​ថ្ងៃ​ទី ៥ ខែ​ឧ សភា ឆ្នាំ ២០២៥ ដោយ​ដាក់​ពន្ធនាគារ​កំណត់ ៤ (​បួន​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ចំនួន ៤.០០០.០០០ (​បួន​លាន​) រៀល ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម (​ការ​មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់ ពី​ការ​ផ្តន្ទាទោស​បទមជ្ឈិម​) ប្រព្រឹត្ត​នៅ​ប្រទេស កម្ពុជា​ក្នុ ង​ឆ្នាំ​២០២៤ តាម​មាត្រា​៨៨ មាត្រា​៤៩៤ និង មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ប្រកាស​ទោស​បន្ថែម​លើ​លោក រ៉ុ​ង ឈុ​ន ដោយ​ដកសិទ្ធិ​ពលរដ្ឋ​ជា ស្ថាពរ​នូវ​សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត តាម​បញ្ញត្តិ​មាត្រា​៥៥ និង​មាត្រា​៤៩៨​នៃ​ក្រមព្រហ្មទណ្ឌ ។ សាលក្រម​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្តឹង​ឧទ្ធរណ៍​តាម​បណ្ដឹង​លេខ​៧០១ ចុះ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ ។

ប្រភព​បាន​បញ្ជាក់​ថា ដោយហេតុ​ថា​សំណុំរឿង​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ស្នើ​សុំ​ក្នុង​ញត្តិ​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ដូច្នេះ តុលាការ​កំពូល​នឹង​បញ្ជូន​ញត្តិ​នេះ ទៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ ដើម្បី​ពិនិត្យ ពិចារណា​ជា​សមត្ថកិច្ច​តាម​ច្បាប់​ជា​ធរមាន​។ ជាមួយ​គ្នា​នោះ​ដែរ តុលាការ​កំពូល​បាន​អះអាង​ថា នឹង​តាម​ពិនិត្យ​មើល​ការ​ដោះស្រាយ​សំណូមពរ​នៃ​ញត្តិ​នេះ​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ