ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ​ម្កុដ​មែន! ​តែ​ ផេ​ន​ ខេ​ក ទទួល​រង​ការ​រិះគន់​ពី​ម​ហា​ជនណាស់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ ម្ចាស់​ម្កុដ Miss Queen Cambodia ២០២៥បាន​រក​ឃើញ​ហើយ គឺ​បាន​ទៅ​លើ​តារា​ភេទ​ទី​៣ ផេ​ន…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ ម្ចាស់​ម្កុដ Miss Queen Cambodia ២០២៥បាន​រក​ឃើញ​ហើយ គឺ​បាន​ទៅ​លើ​តារា​ភេទ​ទី​៣ ផេ​ន ខេ​ក នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្ត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥​ ។

យ៉ាងណា​ ទន្ទឹម​នឹង​ការ​ចូលរួម​អបអរសាទរ​នៃ​ជ័យ​ជំនះ​របស់ ផេ​ន ខេ​ក នា​ពេល​នេះ គេ​ក៏​ឃើញ​មហាជន​ជា​ច្រើន​ទៀត​ បាន​ធ្វើការ​រិះគន់​មិន​សម្ចៃមាត់​ចំពោះ​ការ​ជ្រើសរើស​តារា​ភេទ​​ទី​៣​រូប​នេះ​ជា​អ្នក​គ្រង​ម្កុដ ។

អ្នកខ្លះ​ចាត់​ទុក​ជ័យ​ជំនះ​របស់ ផេ​ន ខេ​ក នា​ពេល​នេះ​ គឺ​មិន​ស័ក្តិសម​ ដ្បិតនាង​មាន​រូបរាង​ធំ​ខ្លាំង ហើយ​ចំណេះ​របស់​នាង​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ដែល​ទាំងនោះ​​អាច​នឹង​មានការ​លំបាក​សម្រាប់​ការ​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរ​ជាតិ​នា​ពេល​ខាង​មុខ ។

ពួក​គេ​បាន​លើក​ឡើង​ថា មិនដឹង​យក​អី​ស្អី​មក​គិត ។ កំរិតវប្បធម៌​មិន​មាន​ផង ហើយ​រាង វិញ​ចប់ ខ្មាស់បរទេស  ចាំ​មើលទៅ ថៃ​ចំអក​ឡក​ឡើយ​ទៀត​ហើយ English មិនដឹង​ណា​ណី​ផង ត្រៀម​ទៅ​មិន​ចាំបាច់​ចាំ​ទេ ។

អ្នកខ្លះ​ទៀត ​បាន​លើក​ឡើង​ថា មិនដឹង​យក​អ្វី​មក​និយាយ​អោយ​សម ​មិន​បាន​រើសអើង​អ្វី​ទេ តែ​ពាក្យ​ថា​ តំណាង​អោយ​ប្រទេស​ទាំងមូល ត្រូវ​ចាំ​ថា ​ឆាក​អន្តរជាតិ គឺ​បេក្ខភាព​យក​ទៅ​ប្រឡង​ គឺ​ត្រូវ​តែ​មានសមត្ថភាព សម្រស់ មិន​ថា​ ផ្នែក​នៃ​ភាសានៅ​ច្រើន​ទៀត​… តែ​នេះ ? សួរ​ថា​ តើ​យក​ទៅ​អោយ​ប្រទេស​ជិត​ខាងគេ​និយាយ​សើចចំអក ? ។

ការ​ប្រលង​ភេទ​ទី​បី​នឹង​ជាប់​តាម​ខ្សែ​ទេ​ ឆ្នាំ​ណា​ក៏ដូច​ឆ្នាំ​ណា​ដែរ ​ចាំ​​មើល​​ទៅ​ហក់​មួយ​បរទេស​កើត​អត់​ គេ​ចេញ​មក​ដើរ​ឆ្វា​ចម៉​ង ។

យ៉ាងណា ទន្ទឹម​នឹង​ការ​រិះគន់​ខាងលើ​នេះ​ គេ​ក៏​ឃើញ​មាន​អ្នកគាំទ្រ​មួយ​ចំនួន​ក៏​បាន​ចេញ​មុខ​មក​ប្រឆាំង​ទាស់​ចំពោះ​ការ​រិះគន់ ដ្បិត​​ពួក​គេ​យល់​ថា ការ​រិះគន់​ទាំងនោះ​គឺ​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់ និង​មិន​យល់​ពី​គោលបំណង​របស់​កម្មវិធី ។

អ្នកគាំទ្រ ផេ​ន ខេ​ក បាន​លើក​ឡើង​ថា PanCake ឈ្នះ​មកុដ Miss Queen Cambodia 2025 មនុស្ស​គេ​វាស់​គ្នា​ជាមួយ​អត្ត​ចរិត ភាព​ម៉ត់ចត់​នៃ​ការងារ និង​ឆន្ទៈ​នៅ​ក្នុង​ការ​ប្រកួត គេ​មក​ប្រកួត​ព្រោះ​គេ​ចង់​លុ​បំបាត់​ការ​រើ​សអើង​ទៅ​​លើ​​ភេទ​ទី​បី និង​លុប​បំបាត់​ការ​រើសអើងលើ​រូបរាង​កាយ មានបាន​ស្តាប់​ចម្លើយ​​គេ​ឆ្លើយ​​សំណួរ ឬ​​អត់?​

គេ​ប្រលង​មិនមែន​ប្រលង​តែ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​ទេ គេ​ប្រលង​រាប់​ខែ ចឹ​ង​អ្នក​ណា​មាន​អត្ត​ចរិត​បែប​ណា កម្មវិធី​គេ​ដឹង​ច្បាស់​ហើយ ។

អ្នក​គួរតែ​អបអរ​គាត់​ដែល​អាច​បំបែក​រនាំង​ឧបសគ្គ​នៃ​ការ​រើសអើង កុំ​បាន​តែ​មាត់​ថា​ លុប​បំបាត់ ដល់​ពេល​គាត់​ឈ្នះ​ មក​និយាយ​ថា​ គាត់​ជាប់​មិន​សម ​ព្រោះតែ​មាន​មាឌធំ? សម័យនេះ ប្រលង​បវរកញ្ញា​គេ​លែង​ខ្វល់​ពី​មាឌ ទំហំ ឬ​កម្ពស់​​ហើយ​ អ្នកមាន​សមត្ថភាព មាន​ច​រិត​ល្អ ងាយស្រួលធ្វើ​​ការ គេ​យក​អ្នក​ហ្នឹង​ហើយ  ។

មកុដ​មួយ​នេះ​ ពិតជា​ស័ក្ដិសម​សម្រាប់​គាត់ ព្រោះ​គាត់ប្រើបេះដូង​មក​ប្រកួត គាត់​សមនិង​ទទួល​បានជា​មួយ​និង​ការ​លះបង់​របស់​គាត់ សម្រាប់​មនុស្ស​ដែល​មាន​មាឌធំ​ដូច​គាត់ ចូរ​យក​គាត់ធ្វើ​ជា​ឧទាហរណ៍​ ដើ​​ម្បី​ឈាន​ទៅ​រកក្តី​សុ​បិ​ន្ត កុំអោយ​ពាក្យ​សំដី​នរណា​ម្នាក់​មក​ធ្វើជា​រនាំង​ឧបសគ្គ មិន​ថា ​អ្នកមាន​រូបរាង​បែ​បេ​ណា ប្រ​សិន​​បើ​អ្នកមាន​មហិច្ឆតា មាន​ឆន្ទៈ មានការ​ព្យាយាម​តស៊ូ អ្នក​និង​ពិតជា​ទទួល​បាន​ភាព​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ