ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ​ប្តេជ្ញា​ខិតខំ​បន្ថែម​លើ​គ្រឹះ​ការងារ​សិល្បៈ​ឱ្យ​កាន់តែ​ច្រើន​លើ​គ្រប់​វិស័យ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​ធ្វើការ​ប្តេជ្ញា​ចិត្តនឹង​ខិតខំ​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​លើ​គ្រឹះ​ការងារ ដែល​បាន​ខិតខំ​កសាង​មួយ​ឆ្នាំ​មកនេះ ដោយ​ព្យាយាម​ជំរុញ​សកម្មភាព​សិល្បៈ​ឱ្យ​កាន់តែ​ច្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ចម្រៀង…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​ធ្វើការ​ប្តេជ្ញា​ចិត្តនឹង​ខិតខំ​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​លើ​គ្រឹះ​ការងារ ដែល​បាន​ខិតខំ​កសាង​មួយ​ឆ្នាំ​មកនេះ ដោយ​ព្យាយាម​ជំរុញ​សកម្មភាព​សិល្បៈ​ឱ្យ​កាន់តែ​ច្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ចម្រៀង ភាពយន្ត សម្តែង ដើរ​ម៉ូ​ដ និង​ពិសេស សិល្បៈ​បុរាណ ។

ក្នុង​នោះ លោក​ជំទាវ​ប្រធាន ក៏​បាន​សន្យា​នឹង​ព្យាយាម​ស្វែងរក​នូវ​អ្វី​ដែល​ជា​ផលប្រយោជន៍​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ជូន​ដល់​សិល្បករ​-​សិល្ប​ការិនី ពិសេស រៀមច្បង​ដែល​មាន​អាយុ​កាន់តែ​ច្រើន និង​បាត់បង់​សមត្ថភាព​សម្តែង ។

ការ​លើក​ឡើង​ពី​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០២៥ នៅ​ក្នុង​ជំនួប​ពិភាក្សា​ដាច់​ដោយឡែក​មួយ​ជាមួយនឹង​សមាជិក​សកម្ម​របស់​សមាគម​សិល្បករ​ខ្មែរ ក្នុង​គោលបំណង​ជុំវិញ​ដំណើរ​វិវត្តន៍​ការងារ​រយៈពេល​១​ឆ្នាំ​មកនេះ ដែល​ពួក​គាត់​បាន​ចូលរួម​យ៉ាង​សកម្ម​គ្រប់​សកម្មភាព​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​ប្រយោជន៍​រួម​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ ។

ក្នុង​ជំនួប​នោះ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត​ម៉េ​ង បាន​មាន​ប្រសាសន៍​ថា «រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ដែល​បងប្អូន​សមាជិក​សកម្ម​ភាគច្រើន​បាន​ចូលរួម​យ៉ាង​សកម្មភាព​ជាមួយនឹង​សមាគម​សិល្បករ​ខ្មែរ នៅ​ក្នុង​អាណត្តិ​ទី​៦ ដែល​ដឹកនាំ​ដោយ​នាង​ខ្ញុំ​ផ្ទាល់ ។ ថ្វី​ដ្បិតថា យើង​មាន​សកម្មភាព​ច្រើន និង​បាន​ជួប​គ្នា​ច្រើន ប៉ុន្តែ​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា យើង​មិន​មាន​ពេល​បាន​ជជែក​គ្នា និង​ស្វែង​យល់​ពី​គ្នា​ច្រើន​នោះ​ទេ ។ ដូច្នេះ ការ​ជួប​គ្នា​នៅ​ថ្ងៃនេះ​អាច​និយាយ​បាន​ថា ជា​ពេលវេលា​ដ៏​ពិសេស​មួយ ដែល​យើង​អាច​មាន​ពេល​ជជែក​គ្នា ផ្តល់​យោបល់​កែតម្រូវ​គ្នា​ដោយ​ផ្ទាល់ ឬ​ក៏​មានរឿង​ក្នុង​ចិត្ត​អ្វី​ចង់​និយាយ អាច​និយាយ​ដោយ​បើកចំហ​» ។

ក្នុង​នាម​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​បញ្ជាក់​ថា លោក​ជំទាវ​នឹង​ខិតខំ​ឱ្យ​ខ្លាំង​បន្ថែម​លើ​គ្រឹះ​ការងារ​ដែល​បាន​ខិតខំ​កសាង​មួយ​ឆ្នាំ​មកនេះ ហើយ​ព្យាយាម​ជំរុញ​សកម្មភាព​សិល្បៈ​ឱ្យ​កាន់តែ​ច្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ចម្រៀង ភាពយន្ត សម្តែង ដើរ​ម៉ូ​ដ និង​ពិសេស សិល្បៈ​បុរាណ ។ ក្នុង​នោះ ក៏​ព្យាយាម​ស្វែងរក​នូវ​អ្វី​ដែល​ជា​ផលប្រយោជន៍​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត ជូន​ដល់​សិល្បករ​សិល្ប​ការិនី ពិសេស រៀមច្បង​ដែល​មាន​អាយុ​កាន់តែ​ច្រើន ។

ដោយឡែក នៅ​ក្នុង​ឱកាស​ជំនួប​នោះ​ផង​ដែរ សិល្បករ​ដែល​ជា​សមាជិក​សកម្ម​ក៏​បានសម្តែង​​ការ​សប្បាយចិត្ត និង​ប្តេជ្ញា​ចូលរួម​គ្រប់​សកម្មភាព​របស់​សមាគម​សិល្បករ​ខ្មែរ ដោយ​ពួក​គាត់​គិត​ថា ការ​ជួយ​សមាគម​សិល្បករ​ខ្មែរ ជា​ការ​ជួយ​លើកតម្កើង​សិល្បៈ​វប្បធម៌​ទាំងមូល និង​ជា​ការ​ជួយ​ដល់​អាជីព​សិល្បៈ​ពួក​គាត់​ផ្ទាល់​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ