ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង យក់ ថិ​តរ​ដ្ឋា ទម្លាយ​រឿង​ដែល​នាង​ធ្លា​.​ប់​ទុក​ខ្លួនឯង​ចោល ក៏​ព្រោះ​រង​ការ​មើលងាយ​បង្អាប់​ពី​មហាជន

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​អំឡុង យក់ ថិ​តរ​ដ្ឋា បាន​វិល​កាន់​ក្បាល​មេក្រូ​បកស្រាយ​ចម្រៀង​ជា​ថ្មី​ឡើង​វិញ ក្រោយ​បាត់​មុខ​អស់​ជា​ច្រើន​ឆ្នាំ​នោះ នាង​ត្រូវ​បាន​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​រូបរាង​របស់​នាង​ធាត់​ខុស​ពី​ធម្មតា…

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​អំឡុង យក់ ថិ​តរ​ដ្ឋា បាន​វិល​កាន់​ក្បាល​មេក្រូ​បកស្រាយ​ចម្រៀង​ជា​ថ្មី​ឡើង​វិញ ក្រោយ​បាត់​មុខ​អស់​ជា​ច្រើន​ឆ្នាំ​នោះ នាង​ត្រូវ​បាន​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​រូបរាង​របស់​នាង​ធាត់​ខុស​ពី​ធម្មតា និង​មិន​ដូច​អំឡុង​ពេល​នាង​មានឈ្មោះ​ល្បី​នោះ​ឡើយ ។ នាង​ក៏​ត្រូវ​បាន​មហាជន​ខ្លះ​បាន​ធ្វើការ​បង្អាប់ ធ្វើ​អោយ​ប៉ះពាល់​ផ្លូវចិត្ត​នាង​យ៉ាង​ខ្លាំង រហូត​ទុក​ខ្លួនឯង​ចោល ។

តាម​រយៈ​បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី​មួយ យក់ ថិ​តរ​ដ្ឋា ទម្លាយ​រឿងរ៉ាវ​មួយ​នេះ​ទាំង​ទឹកភ្នែក នៅ​ពេល​ដែល​នាង​ធ្លាប់​ត្រូវ​បាន​គេ​បង្អាប់​ជា​បន្តបន្ទាប់​ដោយសារ​រូបរាង​នេះ ។ ជាមួយ​គ្នា​នឹង​វី​ដេ​អូ​សម្ភាសន៍​ខាងលើ យក់ ថិ​តរ​ដ្ឋា បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា សូម​អភ័យទោស​ពី​បងប្អូន​អ៊ំ​ពូ​មីង​ទាំងអស់​គ្នា រ​ដ្ឋា​មិន​ចង់​យំ​សំរក់​ទឹកភ្នែក អោយ​បងប្អូន​អ៊ំ​ពូ​មីង​ឃើញ​ទេ ព្រោះរ​ដ្ឋា​តែងតែ​ផ្តល់​ស្នាមញញឹម​នឹង​ភាព​រីករាយ​ទៅ​កាន់​បងប្អូន​អ៊ំ​ពូ​មីង​ជា​និច្ច ប៉ុន្តែ​រឿង​ខ្លះ​ដែល​បាន​លាក់​កប់​ក្នុង​ចិត្ត​មិន​ចង់អោយ​គេ​គ្រប់​គ្នា​បានឃើញ​ភាព​ទន់ខ្សោយ​របស់ខ្ញុំ​ទេ តែ​វា​ត្រូវ​បាន​បញ្ចេញ​នៅ​ពេល​ដែល​បង​ពិធីករ​លើក​ជា​សំណួរ​ដែល​ធ្វើ​អោយ​ខ្ញុំ​ទប់​អារម្មណ៍​ខ្លួនឯង​អត់​បាន​ពិតមែន ។

នាង​ថា បើ​ទោះបីជា​មាន​ពាក្យ​ខ្លះ​ជា​ពាក្យ​តិះដៀល​ទាំង​មើលងាយ​បន្ទោស​បង្អាប់​ពី​បងប្អូន​មួយ​ចំនួន​តូច​មក​លើ​រូបរាង ឬ​ក៏​សម្រស់​របស់ខ្ញុំ​ជាដើម ក៏​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា ស្អប់​នឹង​ខឹង​ពួក​គាត់​ឡើយ ។ នាង​បញ្ជាក់​ថា ខ្ញុំ​តែងតែ​គិត​ថា មក​ពី​ពួក​គាត់​គឺ​គ្រាន់តែ​ចង់​ឃើញ idol គាត់​ល្អ​នឹង​ស្អាត​ដូច​ពី​មុន បើ​ទោះជា​ខ្ញុំ​មានកូន​ៗ​ដល់​ទៅ​បី​នាក់​ក៏​ដោយ ប៉ុន្តែ​អ្វី​ៗ​គ្រប់យ៉ាង​គឺ​វា​ស្ថិត​នៅ​លើ​ពេលវេលា​នឹង​ការ​តាំងចិត្ត​ព្រមទាំង​កំលាំងកាយ​នឹង​ចិត្តជា​ចំបង​ផង​ដែរ ! តែ​សំរាប់​ចិត្ត​របស់ខ្ញុំ គឺ​ពិតជា​មាន​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា តូចចិត្ត​ខូចចិត្ត​នឹង​ខ្លួនឯង​ខ្លាំង​ពិតមែន ទើបតែ​មួយ​រយៈ​ក្រោយ​នេះ ខ្ញុំ​មាន​កំលាំងចិត្ត​សារ​ជា​ថ្មី​មក​វិញ ហើយ​ក៏​មិន​ព្រម​ទុក​ខ្លួនឯង​ចោល​ទៀត​ដែរ ។

បើ​តាម យក់ ថិ​តរ​ដ្ឋា កំលាំង​ចិត្តធំ​បំផុត​នោះ គឺ​កូន​ៗ​នឹង​ប្តី ព្រមទាំង​បងប្អូន​មិត្ត​ភ័ក្តិ និង FanFan ជា​ច្រើន​ដែល​តែងតែបាន​ផ្តល់​កំលាំងចិត្ត​មក​ដល់​ខ្ញុំ​រហូត តែ​អី​លូវ​ខ្ញុំ​ពិតជា​បាន​ធ្វើ​វា​បាន​សំរេច​ខ្លះ​ៗ​ហើយ​ណា​បងប្អូន ហើយ​ក៏​ត្រូវ​តែ​ធ្វើ​ដើម្បី​ភាព​ស្រស់​ស្អាត​របស់​ខ្លួន​យើង​តែ​ម្តងណា​បងប្អូន​ចា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ