ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពួកឧទ្ទាម​​​លីប៊ី​ច្រានចោល​​ផែនការ​​​សន្តិភាព​​របស់​​​សហភាព​អាហ្វ្រិក​ ហើយ​អះអាង​​ថា ​លោក​​កាដាហ្វី ​អាច​រស់​ក្នុង​ប្រទេស​​បើ​​​លោក​បោះ​​បង់​ចោល​​​អំណាច​

12 ឆ្នាំ មុន

ពួកឧទ្ទាម​លីប៊ី​កាលពីថ្ងៃទី​​​៣ កក្កដា ​កន្លង​មក បាន​ច្រាន​ចោល​​ផែនការ​សន្តិភាព​ ដែល​សម្របសម្រួល​ដោយសហភាព​អាហ្វ្រិក​​ ដើម្បី​បញ្ចប់​ជម្លោះ​​ដែល​កំពុង​កើ​តឡើង​​នៅលីប៊ី ក្នុង​តំបន់​​អាហ្វ្រិក​​ខាង​ជើង ដោយអះអាង​ថា ​គ្មាន​ដំណោះស្រាយ​​​​ណាមួយឡើយ ​ដរាបណា​លោកកាដាហ្វី ​នៅតែមិន​ព្រម​​​បោះបង់​​ចោល​អំណាច​។

ពួកឧទ្ទាម​លីប៊ី​កាលពីថ្ងៃទី​​​៣ កក្កដា ​កន្លង​មក បាន​ច្រាន​ចោល​​ផែនការ​សន្តិភាព​ ដែល​សម្របសម្រួល​ដោយសហភាព​អាហ្វ្រិក​​ ដើម្បី​បញ្ចប់​ជម្លោះ​​ដែល​កំពុង​កើ​តឡើង​​នៅលីប៊ី ក្នុង​តំបន់​​អាហ្វ្រិក​​ខាង​ជើង ដោយអះអាង​ថា ​គ្មាន​ដំណោះស្រាយ​​​​ណាមួយឡើយ ​ដរាបណា​លោកកាដាហ្វី ​នៅតែមិន​ព្រម​​​បោះបង់​​ចោល​អំណាច​។ ​​អ្នកនាំ​ពាក្យ​​ក្រុម​ប្រឹក្សា​​​ជាតិបណ្តោះ​អាសន្ន​​លីប៊ី លោក Abdel Hafiz Ghoga និយាយ​ក្នុង​ឱកាស​​សន្និសីទ​​​កាសែត​មួយ ដែល​រៀបចំ​​​ឡើងក្នុង​ទីក្រុង​​បេនហ្គាហ្ស៊ី​ថា ​ផែន​ការ​​របស់សហភាព​អាហ្វ្រិក​​​មិនអាច​ទទួល​យកបាន​ឡើយ ព្រោះ​​​ផែនការ​​នេះមិន​តម្រូវ​ឱ្យ​​លោកកា​ដា​ហ្វី ​លាលែង​ចេញ​ពី​តំណែង​​​។​

លោក Ghoga និយាយ​ថា ក្រុមប្រឹក្សា​​ជាតិ​​បណ្តោះអាសន្ន​​​ច្រាន​ចោល​រាល់​សំណើ​ទាំង​អស់​​ដែល​​មិនរាប់​បញ្ចូល​​ទាំង​ការ​​បោះបង់​ចោល​អំណាច​​របស់​​លោក​​កាដាហ្វី ។​
ក្រោយពី​​កិច្ចប្រជុំ​​​កំពូលលើកទី​​១៧ របស់​ខ្លួន ដែលរៀបចំ​​​ឡើងនៅ​ក្នុង​ទី​ក្រុង​ Malabo រដ្ឋ​ធានីហ្គីណេអេក្វាទ័រ​ កាលពី​ថ្ងៃទី​​​​២៨ មិថុនា ​​កន្លង​មក ​​សហភាព​អាហ្វ្រិក​បាន​​ប្រគល់​​សំណើ​​​ទៅ​ឱ្យ​គណៈ​​​ប្រតិភូ​​នៃ​ភាគី​ក្នុង​ជម្លោះ​​​​ទាំង​ពីរ​របស់​​លីប៊ី ​​ដែលចូលរួម​​ក្នុង​សន្និសីទ​​របស់​សហ​ភាព​​អាហ្វ្រិក ​ដោយ​ទទូច​​ដល់ភាគីទាំង​ពីរ ​ឱ្យគោរព​​​តាម​ផែនទី​បង្ហាញផ្លូវ​​​របស់​សហភាព​​​អាហ្វ្រិក​​បញ្ឈប់​​ការប្រយុទ្ធគ្នា​​​ ហើយ​​ចាប់​ផ្តើម​​​ការ​​ចរចា​ជា​បន្ទាន់​។​

ក្នុង​ផែនការ​​សន្តិភាព​​របស់ខ្លួននោះ សហ​ភាព​អាហ្វ្រិក​​បានលើកឡើង​ថា ក្របខណ្ឌ​​ពេល​​វេលា​​សម្រាប់ការ​​​ចរចារវាង​រដ្ឋាភិបាល​​លីប៊ី និង​ពួក​ឧទ្ទាម​​គួរតែ​​​ត្រូវ​រៀបចំ​ឡើង​ក្នុង​រយៈ​ពេល​​៣០​ថ្ងៃ ​​ដោយ​មានការ​​សម្របសម្រួល​​​ពីសហ​គមន៍​​អន្តរជាតិ ។ ​សំណើ​​​ក៏​រាប់​បញ្ចូល​ទាំង​ការ​​​អនុ​វត្ត​​​ការហ៊ុមព័ទ្ធ​​​អាវុធ​នៅ​ប្រទេស​លីប៊ី​រហូត​ដល់​បញ្ចប់​​រយៈ​ពេលបណ្តោះអាសន្ន​ ហើយ​​​អនុវត្ត​​​កំណែទម្រង់​​​ចាំបាច់​​​ដើម្បី​​ឆ្លើយ​តប​​តាម​ការទាមទារ​​​ស្របច្បាប់​​​របស់ពលរដ្ឋលីប៊ី ​​មាន​ដូចជា​​​ការរៀបចំ​ការបោះឆ្នោត​​ ដែល​ត្រួត​ពិនិត្យ​​​​ដោយអន្តរជាតិ ។ ​​ប៉ុន្តែទោះបី​​ជាបែប​ណា ផែន​ការ​​នោះមិន​​​រាប់បញ្ចូល​​នូវការបោះ​បង់​​ចោល​អំណាច​​របស់​​លោកកាដាហ្វី ​ដែល​ជា​លក្ខ​ខណ្ឌ​​ជា​មុន​​កំណត់​ដោយ​ក្រុមប្រឆាំង​​​ ដើម្បី​​សម្រេច​បាន​​​បទ​ឈប់បាញ់គ្នា​​​មួយ ។​

​ជាមួយគ្នានេះ សហភាពអាហ្វ្រិក​​ក៏បាន​​​ទទូច​​ដល់​សហគមន៍​​អន្តរជាតិ​​​ឱ្យ​ដាក់​ពង្រាយ​​​អ្នក​សង្កេត​ការណ៍​​​នៅប្រទេស​លីប៊ី​ ហើយ​​​បង្កើត​​​​ក្រុម​ប្រឹក្សា​​​ត្រួតពិនិត្យ​​ដែលមានប្រសិទ្ធភាព និង​​​អាច​​ជឿ​​ទុកចិត្ត​​​​បាន ​ហើយ​បង្កើន​ជំនួយ​​មនុស្ស​ធម៌។​ ប្រមុខ​​ឧទ្ទាម​​លីប៊ី​​​ថ្លែង​ប្រាប់​​​ទីភ្នាក់ងារ​​ព័ត៌​មាន​​​រ៉យទ័រ​ថា ​​លោកកាដាហ្វី ​​នឹង​ត្រូវអនុញ្ញាត​​​​​ឱ្យ​រស់នៅ​ក្នុង​​ប្រទេស​ទៀត​​​ ដរាបណា​​​លោក​​យល់​ព្រម​​បោះបង់​​ចោលអំណាច​ទាំង​​អស់​​របស់​លោក​។​ លោកកាដាហ្វី ​​បានប្រឆាំង​​​ម្តងហើយ​ម្តង​ទៀត ​ចំពោះ​​ការអំពាវ​នាវ​របស់​អន្តរជាតិ​​​ឱ្យ​លោកបោះបង់​ចោល​​អំណាច​ ​ហើយ​​ចាក​ចេញ​​​ពីប្រទេស​​​ដោយលោកសច្ចា​​​ថា នឹង​បន្ត​​ការ​ប្រយុទ្ធ​រហូត​ដល់​ជីវិត​ចុង​ក្រោយ​។​

ប្រមុខ​​​ឧទ្ទាម លោក Mustafa Abdel Jalil ថ្លែង​ក្នុង​​​បទសម្ភាសន៍​​​មួយ​ថា ​​ជា​ដំណោះស្រាយ​​​ដោយ​​​សន្តិវិធី​យើង​ ប្រសិន​បើ​​​លោក​កាដាហ្វី​​​អាច​​បោះបង់​ចោល​អំណាច​ ហើយ​បញ្ជា​​ឱ្យ​​​កង​ទ័ព​របស់​លោកដ​ក​ចេញពី តំបន់​នានា​ក្នុង​​​ប្រទេស លោក​អាច​មាន​សិទ្ធិ​​សម្រេច​ថាតើ​លោក​​គួរតែ​រស់នៅ​ក្នុងប្រទេស​ទៀត​ឬ​ក៏​រស់នៅ​​​ក្រៅ​ប្រទេស។ ប្រសិនបើ​​លោក​មានបំណង​​ចង់​រស់​នៅ​ក្នុងប្រទេស​ទៀត យើង​នឹង​​​រកកន្លែង​​​សម្រាប់​លោក ហើយការ​​ធ្វើដំណើរ​​​របស់លោកត្រូវ​ស្ថិត​ក្រោមការ​គ្រប់គ្រង​​​​របស់អន្តរជាតិ ៕​