ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​​​ព្រះមហាក្សត្រ​​​កម្ពុជា​​ និង​នាយករដ្ឋមន្ត្រី​​​បារាំង​​យាង​-អញ្ជើញ​​បើក​សម្ពោធ​​​ប្រាសាទបាពួន​

12 ឆ្នាំ មុន

ខេត្ត​សៀមរាប​​ ៖ ​​បន្ទាប់ពី​​​​មក​ដល់​ប្រទេស​កម្ពុជា​ ក្នុងដំណើរ​ទស្សន​កិច្ច​​ផ្លូវ​​​​រដ្ឋ​បាន​​១​ថ្ងៃ ​របស់​លោក​​​នាយករដ្ឋមន្ត្រី​បារាំង​នៅ​​ព្រឹក​​ថ្ងៃទី​៣ កក្កដា ២០១១ ​​​នេះ ព្រះមហាក្សត្រ​​​កម្ពុជា ព្រះ​បរម​នាថ ​​​នរោត្តម ​​សីហមុនី ​និង​នាយករដ្ឋ​មន្ត្រី​​​​បារាំង ​លោក​​​ហ្វ្រង់​​ស្វ័រ ​ហ្វីយ៉ុង ​​បាន​យាង​-អញ្ជើញ​​​ធ្វើ​ជា​​ព្រះ​​រាជាធិបតី​​​ និង​អធិបតី​​​

ខេត្ត​សៀមរាប​​ ៖ ​​បន្ទាប់ពី​​​​មក​ដល់​ប្រទេស​កម្ពុជា​ ក្នុងដំណើរ​ទស្សន​កិច្ច​​ផ្លូវ​​​​រដ្ឋ​បាន​​១​ថ្ងៃ ​របស់​លោក​​​នាយករដ្ឋមន្ត្រី​បារាំង​នៅ​​ព្រឹក​​ថ្ងៃទី​៣ កក្កដា ២០១១ ​​​នេះ ព្រះមហាក្សត្រ​​​កម្ពុជា ព្រះ​បរម​នាថ ​​​នរោត្តម ​​សីហមុនី ​និង​នាយករដ្ឋ​មន្ត្រី​​​​បារាំង ​លោក​​​ហ្វ្រង់​​ស្វ័រ ​ហ្វីយ៉ុង ​​បាន​យាង​-អញ្ជើញ​​​ធ្វើ​ជា​​ព្រះ​​រាជាធិបតី​​​ និង​អធិបតី​​​ដ៏ខ្ពង់ខ្ពស់​​ក្នុងពិធី​សម្ពោធ​​​​បិទ​ការ​ដ្ឋាន​ជួស​ជុល​​​ប្រាសាទ​​​បាពួន ស្ថិត​ក្នុង​​ខេត្ត​សៀមរាប និង​បើក​​​​​ឱ្យមានការ​​ចូល​ទស្សនា​​ជាផ្លូវការ​​​​។

សូមបញ្ជាក់​ថា ប្រាសាទ​បាពួនបានជួសជុល​​​ឡើង​វិញ​​​​អំឡុង​ឆ្នាំ​​​១៩៩៥ ​ដោយប្រើ​ប្រាស់​ថវិកា​​អស់ទឹកប្រាក់​​ប្រមាណ​​​៧​លានអឺរ៉ូ ​ដែលជា​ជំនួយ​របស់សាលា​​បារាំង​​ចុងបូពា​៌​។ បើ​តាមសេច​ក្តី​​រាយការណ៍​នានា​​បាន​បញ្ជាក់​​​​ឱ្យ​​ដឹង​ថា ប្រា​សាទ​បាពួន​ ឬ​​ប្រាសាទ​ភ្នំ​​ដែល​កសាង​ឡើងក្នុង​​សតវត្ស​ទី​​​​១១​នេះ ​បានបាក់បែក​ខូចខាត​​​ស្ទើរ​ទាំង​ស្រុង​ ដោយសារ​ភាព​​ចាស់ទ្រុឌ​ទ្រោម​​​។​​ទោះ​ជា​យ៉ាង​ណា ប្រាសាទ​បាពួននេះ​ត្រូវបាន​ចាប់​​ផ្តើម​​​​ជួសជុល​​​ដំបូង​​តាំងពីអំឡុង​​ឆ្នាំ​​១៩៦០ ​និង​​បន្ត​ដល់​ឆ្នាំ​១៩៧០​។ ​ប៉ុន្តែ​ដោយ​​សារ​កម្ពុជា​​ជួប​នូវ​​​​សង្គ្រាម​ស៊ីវិល (ក្នុងស្រុក) ក្នុងឆ្នាំ​​១៩៧០ ទើបការ​​ជួសជុលត្រូវ​​បានផ្អាក​​​​រហូត​មក​ដល់​​​​ឆ្នាំ​​​១៩៩៥​។ មុន​ការ​ជួសជុល​​​នេះ​អ្នក​ជំនាញ​​បាន​ធ្វើ​ការ​​សិក្សា​ពី​ប្រវត្តិ​កាល​នឹង​ស្រាវជ្រាវ​​​រកឃើញ​​​ថ្ម​ចាស់​​​របស់ប្រាសាទ​​នេះ សម្រាប់​ដាក់​បន្តុប​ឡើង​វិញ​​មាន​​ជាង​​១ម៉ឺនដុំ​។

ប្រាសាទ​​​បាពួន​​មានទីតាំង​ស្ថិត​​នៅ​ចំ​កណ្តាល​​អតីត​​​រាជបុរី​​អង្គរ​ធំ នៅខាង​ត្បូង​រាជវាំង ​​​ស្ថិត​​​ក្នុង​ចំណោម​​ប្រាសាទសាសនា​​​ធំៗ​របស់ប្រទេស​​កម្ពុជា​សម័យ​​បុរាណ​ និងមានការ​មើល​​ថែ​​អស់​រយៈ​កាលជា​ច្រើន​​សតវត្ស​។​ ប្រាសាទ​​បាពួន​​​កសាង​ឡើង​នៅ​​ពាក់​កណ្តាល​សតវត្ស​ទី​​​១១ ដើម្បី​​​ឧទ្ទិស​ដល់​ព្រះ​ឥសូរ​ ហើយ​ក្រោយ​មក​​​​ប្រា​សាទ​មានការ​កែប្រែ​​​រូប​សណ្ឋាន​​ដើម​នៅ​ពេល​​ព្រះ​​ពុទ្ធ​សាសនា​​​បានចូល​មក​​ដល់​កម្ពុជា​នៅ​សត​វត្ស​ទី​​១៦ ។ ​​ថ្មប្រាសាទ​​មួយ​ផ្នែក​​ត្រូវ​បានគេ​​យក​ទៅប្រើប្រាស់​​​​ដើម្បី​​កសាង​ព្រះ​​ពុទ្ធបដិមា​​ ចូល​​និព្វាន ​​និង​ហាក់បីដូចជា​​​ភ្លេច​ខ្លួន​​បន្តិច​ ប្រា​សាទ​នេះក៏ត្រូវ​​​គេបោះបង់ចោល​​​ លុះ​​​មក​ដល់​​រជ្ជ កាល​​​​រាជ​រដ្ឋាភិបាល​កកម្ពុជា​ដើម​ទស​វត្ស​​​​ឆ្នាំ​៨០ ក៏​​ត្រូវបាន​រៀបចំ​ឱ្យ​​​មានការ​ការ​ពារ​​ជា​​បណ្តើរៗ បើទោះ​​​ជា​​រដ្ឋាភិបាល​​ត្រូវជាប់​​ដៃជាមួយ​​សង្គ្រាម​​ស៊ីវិល​ក៏ដោយ ​និង​រហូតដល់ដើម​​ទស​វត្ស​​ឆ្នាំ​​៩០​មានការ​​​អភិរក្ស និង​​​អភិវឌ្ឍន៍​​ដល់​សព្វ​ថ្ងៃ​នេះ ៕