ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿង ផ្ទៃមេឃ និង​ស ជា​ពណ៌​នាំ​លុយ​របស់​ឆ្នាំជូត​ក្នុង​ឆ្នាំ​២០២៥​នេះ

4 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ពណ៌​ដែល​អាច​នាំ​សំណាង​ធំ​ជូន​ឆ្នាំជូត​ក្នុង​ឆ្នាំ​២០២៥​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ពណ៌​លឿង ពណ៌​លឿង​នេះ ជា​ពណ៌​ដែល​នាំ​លាភ​ធំ​ណាស់​ជូន​ឆ្នាំជូត​។ ចំពោះ​អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ អាច​ជ្រើសរើស​សម្លៀក​បំពាក់ ឬ​គ្រឿង​លម្អ​ដែល​ជា​ពណ៌​លឿង​បាន​។ ជា​ពិសេស…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ពណ៌​ដែល​អាច​នាំ​សំណាង​ធំ​ជូន​ឆ្នាំជូត​ក្នុង​ឆ្នាំ​២០២៥​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ពណ៌​លឿង

ពណ៌​លឿង​នេះ ជា​ពណ៌​ដែល​នាំ​លាភ​ធំ​ណាស់​ជូន​ឆ្នាំជូត​។ ចំពោះ​អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ អាច​ជ្រើសរើស​សម្លៀក​បំពាក់ ឬ​គ្រឿង​លម្អ​ដែល​ជា​ពណ៌​លឿង​បាន​។ ជា​ពិសេស មិន​ថា​ការងារ ឬ​មុខរបរ​ទេ គឺ​អាច​ជោគជ័យ​ទាំងអស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាក់​ចូល​មក​មិន​ចេះ​ឈប់​នោះ​ឡើយ​។

ពណ៌​ផ្ទៃមេឃ

ពណ៌​ផ្ទៃមេឃ ជា​ពណ៌​ដែល​អាច​ធ្វើ​ឲ្យ​ឆ្នាំជូត​មានចិត្ត​ដែល​ស្ងប់ មិន​ឆេវឆាវ​នោះ​ឡើយ​។ ជា​ពិសេស ក៏​អាច​ជួយ​បង្កើន​លាភ​សំណាង​ផង​ដែរ​។ ដូចនេះ នៅ​ក្នុងផ្ទះ អ្នក​អាច​ដាក់​តាំង​ផ្កាជ័រ​ដែល​មាន​ពណ៌​នេះ ឬ​ស្លៀក​សម្លៀក​បំពាក់​ដែល​ជា​ពណ៌​ផ្ទៃមេឃ​នេះ នោះ​អ្នក​នឹង​កើប​លុយ​បាន​មិន​ចេះ​អស់នោះ​ឡើយ​។

ពណ៌​ស

ពណ៌​ស ជា​ពណ៌​សំណាង​របស់​ឆ្នាំជូត ថែម​ទាំង​ធ្វើ​ឲ្យ​បុគ្គល​ដែល​កើត​ក្នុងឆ្នាំនេះ​ក្រោយ​ប្រើ​ពណ៌​នេះ​នឹង​មាន​ភាព​ថ្លៃថ្នូរ​ណាស់​។ ជា​ពិសេស វា​ក៏​ជា​ពណ៌​ដែល​ធ្វើ​ឲ្យ​ក្រដាសប្រាក់​ក្រាស់​តែងតែ​ហូរ​ចូល​មក​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គណនី​សន្សំ​ប្រាក់​អាច​កើន​ដល់​ផ្ទុះ​បាន​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ