ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាច ដាវី សន្យាវិលមកឆាកប្រកួតបវរកញ្ញាជាថ្មី ឆ្លើយតបការចង់បានពីអ្នកគាំទ្រ

20 ម៉ោង មុន
  • ភ្នំពេញ

បើ​ទោះបីជា​ធ្លាប់​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ធំ​មួយ និង​មិន​ទទួល​ជោគជ័យ​គួរ​អោយ​កត់សម្គាល់​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​តារា​សម្តែង និង​បង្ហាញ​ម៉ូត​នាង ម៉ាច ដា​វី បាន​សន្យា​ថា នាង​នឹង​វិល​មក​កាន់​ឆាក​ប្រកួត​សម្រស់​នេះ​ជា​ថ្មី​ម្តងទៀត ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​អ្នកគាំទ្រ​ប​ដែល​ចង់បាន ។…

បើ​ទោះបីជា​ធ្លាប់​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ធំ​មួយ និង​មិន​ទទួល​ជោគជ័យ​គួរ​អោយ​កត់សម្គាល់​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​តារា​សម្តែង និង​បង្ហាញ​ម៉ូត​នាង ម៉ាច ដា​វី បាន​សន្យា​ថា នាង​នឹង​វិល​មក​កាន់​ឆាក​ប្រកួត​សម្រស់​នេះ​ជា​ថ្មី​ម្តងទៀត ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​អ្នកគាំទ្រ​ប​ដែល​ចង់បាន ។

ជាមួយនឹង​ការ​សន្យា​វិល​មក​ជា​ថ្មី​នេះ​ដែរ ម៉ាច ដា​វី បាន​គូសបញ្ជាក់​ថា នាង​នឹង​ពង្រឹង​ខ្លួនឯង​អោយ​កាន់តែ​ខ្លាំង​ជាង​មុន ដើម្បី​ការ​ប្រជែង​ដណ្តើម​ម្កុដ ។ តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​តារា​សម្តែង​នាង ម៉ាច ដា​វី បាន​លើក​ឡើង​ថា ខ្ញុំ​ទទួល​បាន​សំនួរ​ជា​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​ខ្ញុំ ក្នុង​ការ​វិល​ត្រឡប់​សារ​ជា​ថ្មី​នៃ​កម្មវិធី​ប្រកួត​សម្រស់​ណាមួយ​ម្ដងទៀត​ក្នុងឆ្នាំនេះ ។

នាង​បន្ត​ថា អរគុណ​ខ្លាំង​ណាស់ សម្រាប់​ទឹកចិត្ត​ស្រលាញ់ និង​ការ​គាំទ្រ​ចង់​ឃើញ​វត្តមាន​ខ្ញុំ​ម្ដងទៀត​លើ​ឆាក​ប្រកួត អរគុណ និង​រំភើប​ខ្លាំង​ណាស់ ។ នាង​បញ្ជាក់​ថា ខ្ញុំ​អាច​នឹង​វិល​មក​វិញ​នៅ​ពេល​ដែល Ready​ជាង​នេះ និង​នៅ​ពេល​ដែល​មាន​អ្វី​ដែល​ថ្មី​ប្លែក​ជូន​អ្នក​ទាំងអស់​គ្នា love you all ។

ដោយឡែក ពាក់ព័ន្ធ​ការ​វិល​ត្រឡប់​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ជា​ថ្មី​នេះ​ដែរ ម៉ាច ដា​វី បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សម្រាប់​ការ​វិល​មក​ប្រកួត​បវរកញ្ញា​នេះ នាង​ចាប់ផ្តើម​ជា​ថ្មី​ម្តងទៀត នៅ​ក្នុងអំឡុងពេល​ខាង​មុខ​នេះ ។

នាង​បញ្ជាក់​ថា នាង​អាច​នឹង​ដាក់​ពាក្យ​ចូលរួម​ការ​ប្រកួត​ជា​ថ្មី នៅ​អ​ឡុ​ង​ឆ្នាំ​២០២៦ ឬ​២០២៧ ខាង​មុខ ដោយសារ​នៅ​ឆ្នាំ​នេះ នាង​ចង់​ទុក​ពេល​ពង្រឹង​លើ​មុខ​ជំនួញ​របស់​នាង​ជា​មុន​សិន ។

ម៉ាច ដា​វី បន្ត​ថា សម្រាប់​ការ​ជ្រើសរើស​កម្មវិធី​បវរកញ្ញា​ណាមួយ​សម្រាប់​ការ​ដាក់​ពាក្យ​ប្រកួត​នោះ នាង​នៅ​មិន​ទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ប៉ុន្តែ​នាង​នឹង​ជ្រើសរើស​យក​កម្មវិធី​ណា​ដែល​សាក​សម​ទៅ​នឹង​សមត្ថភាព​របស់​នាង ។

យ៉ាងណា បើ​តាម​នាង ម៉ាច ដា​វី អំឡុង​ពេល​នៃ​ការ​ត្រៀមខ្លួន​មក​ឆាក​សម្តែង​នៃ​ការ​ប្រកួត​សម្រស់​ជា​ថ្មី​នេះ​នាង​នឹង​ខិតខំ​ដុះខាត់ និង​ពង្រឹង​ខ្លួនឯង​អោយ​ខ្លាំង​ជាង​មុន ពោល គឺ​នឹង​មាន​អ្វី​ថ្មី​ៗ​ដោយ​នាង​នឹង​មិន​ធ្វើ​អោយ​អ្នកគាំទ្រ​ខកចិត្ត​ចំពោះ​រូប​នាង​ឡើយ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ក្រៅពី​អាជីព​សម្តែង និង​បង្ហាញ​ម៉ូត​នោះ​ម៉ាច ដា​វី ក៏​កំពុង​បើកមុខ​ជំនួញ​ផ្ទាល់ខ្លួន​ផង​ដែរ គឺ​ការ​លក់​ផលិតផល​គ្រឿងសម្អាង​ដែល​ប្រ៊េ​ន​ខ្លួនឯង ។

នាង​បញ្ជាក់​ថា ពេល​នេះ នាង​បាន​បោះ​ទុក​ប្រាក់ ដើម្បី​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ​ទាក់ទង​នឹង​ផលិតផល​ថែរក្សា​សម្រស់ ហើយ​បើ​តាម​គម្រោង​អាជីវកម្ម​នេះ​នឹង​ដំណើរការ​ជា​ផ្លូវការ នៅ​បំណាច់​ឆ្នាំ​២០២៥ ឬ​ដើមឆ្នាំ​២០២៦ ដោយសារ​ពេល​នេះ ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ និង​សាកល្បង​បណ្តើរ​ៗ ។

យ៉ាងណា នាង​រំពឹង​ថា អាជីវកម្ម​របស់​ខ្លួន​នឹង​ទទួល​បាន​ជោគជ័យ​ពីព្រោះ​នាង​បាន​ដាក់ចិត្ត​ដាក់​កាយ​ខ្លាំង​ក្នុង​ការ​បើក​របរ​មួយទៀត ដោយ​បាន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​រហូត​រាប់​ម៉ឺន​ដុល្លារ ។ ស្រប​ពេល ដែល​បោះទុន​ប្រាក់​ទៅ​លើ​អាជីវកម្ម​ថ្មី​របស់​ខ្លួន ម៉ាច ដា​វី ក៏​បាន​កាត់​បន្ថយ​ការងារ​សិល្បៈ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ