ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​ឆ្នាំឆ្លូវ មមែ ជូត និង​ខាល កាន់តែ​ចាស់​កាន់​តែ​​លើក​​លាភ​សំណាង​ដល់​ប្តី

5 ថ្ងៃ មុន

នារី​ដែល​មាន​ឆ្នាំ​ទាំង​៤​ខាងលើ លឺ​ថា​កាន់តែ​ចាស់​កាន់តែ​នាំ​លាភ​សំណាង​ដល់​ប្តី​។ តើ​អាច​នាំ​លាភ​អ្វីខ្លះ​ដល់​ស្វាមី​ទៅ? ឆ្នាំឆ្លូវ នារី​ម្នាក់​ៗ​មិន​អាច​មើលឃើញ​តែ​សំបក​ក្រៅ​ទេ គឺ​ត្រូវ​មើលចិត្ត​។ នារី​ដែល​កើត​នៅ​ឆ្នាំឆ្លូវ​ជានា​រី​ដែល​កាន់តែ​មាន​អាយុ​ច្រើន កាន់តែ​ចេះ​រៀបចំ​ផែនការ​ដើម្បី​ធ្វើ​ឲ្យ​ស្វាមី​កាន់តែ​មាន​លាភ​សំណាង និង​ទ្រព្យ​ជាង​មុន​។ ឆ្នាំមមែ…

នារី​ដែល​មាន​ឆ្នាំ​ទាំង​៤​ខាងលើ លឺ​ថា​កាន់តែ​ចាស់​កាន់តែ​នាំ​លាភ​សំណាង​ដល់​ប្តី​។ តើ​អាច​នាំ​លាភ​អ្វីខ្លះ​ដល់​ស្វាមី​ទៅ?

ឆ្នាំឆ្លូវ

នារី​ម្នាក់​ៗ​មិន​អាច​មើលឃើញ​តែ​សំបក​ក្រៅ​ទេ គឺ​ត្រូវ​មើលចិត្ត​។ នារី​ដែល​កើត​នៅ​ឆ្នាំឆ្លូវ​ជានា​រី​ដែល​កាន់តែ​មាន​អាយុ​ច្រើន កាន់តែ​ចេះ​រៀបចំ​ផែនការ​ដើម្បី​ធ្វើ​ឲ្យ​ស្វាមី​កាន់តែ​មាន​លាភ​សំណាង និង​ទ្រព្យ​ជាង​មុន​។

ឆ្នាំមមែ

នារី​ដែល​កើត​នៅ​ឆ្នាំ​នេះ ជា​ប្រពន្ធ​ដែល​ចេះ​យកចិត្តទុកដាក់​ចំពោះ​ប្តី​ជា​ខ្លាំង​។ នៅ​ពេល​ដែល​ស្វាមី​គេ​រវល់ គេ​មិន​ដែល​ទៅ​រំខាន​ឡើយ​។ ដោយសារ​តែ​ទ​ង្វើ​ដែល​ចេះ​គិតគូ​ដល់​ស្វាមី​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្តី​គេ​អាច​មាន​ចន្លោះ​ក្នុង​ការ​បំពេញការងារ​។ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​ទ្រព្យ​កាន់តែ​ច្រើន​ឡើង​ៗ​។

ឆ្នាំជូត

នារី​ដែល​កើត​នៅ​ឆ្នាំ​នេះ ជា​ប្រពន្ធ​ដែល​ចេះ​ប្រើ​លុយ​បង្កើត​លុយ​។ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែល​មិន​ចេះ​ចាយ​លុយ​ផ្តេសផ្តាស​ទេ​។ ដោយសារ​តែ​ចរិត​ទាំងនេះ​ហើយ ទើប​ធ្វើ​ឲ្យ​គេ​អាច​ជួយ​នាំ​លាភ​ដល់​ស្វាមី​បាន​។

ឆ្នាំខាល

គេ​ជា​ប្រពន្ធ​ដែល​មាន​សមត្ថភាព​ខ្លាំង​ខ្លា​ក្នុង​ការ​បង្កើត​មុខរបរ ថែម​ទាំង​មានការ​ប្ញេ​ជ្ញា​ចិត្ត​ខ្ពស់​ក្នុង​កា​រកសារ​មុខរបរ​ខ្លួន​។ ជា​ហេតុ​ដែល​អាច​ជួយ​បង្កើន​លាភ​ស្វាមី​បាន​នៅ​ពេល​ដែល​មាន​អាយុ​កាន់តែ​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ