ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សាញ់ វក និងជូត មានខួរក្បាលជាអ្នកជំនួញធំ

1 ថ្ងៃ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។​ តើមានអ្វីខ្លះទៅ? ឆ្នាំម្សាញ់ ឆ្នាំម្សាញ់ ជាបុគ្គលដែលចូលចិត្តរៀនសូត្រ ថែមទាំងមានខួរក្បាលដ៏ឆ្លាត។ ជាហេតុដែលធ្វើឲ្យអនាគតរបស់គេមិនធម្មតាទេ ដោយអាចក្លាយជាអ្នកជំនួញដ៏ល្បីម្នាក់។ ដូចនេះ…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។​ តើមានអ្វីខ្លះទៅ?

ឆ្នាំម្សាញ់

ឆ្នាំម្សាញ់ ជាបុគ្គលដែលចូលចិត្តរៀនសូត្រ ថែមទាំងមានខួរក្បាលដ៏ឆ្លាត។ ជាហេតុដែលធ្វើឲ្យអនាគតរបស់គេមិនធម្មតាទេ ដោយអាចក្លាយជាអ្នកជំនួញដ៏ល្បីម្នាក់។ ដូចនេះ ប្រាក់ដែលមានក្នុងទូដែក មិនតិចនោះឡើយ។

ឆ្នាំវក

ឆ្នាំវក មានប្រាជ្ញាខ្ពស់ ដោយធ្វើឲ្យគេអាចរកបានប្រាក់គ្រប់ទីកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងថ្ងៃណាមួយ គេនឹងអាចក្លាយជាសេដ្ឋីដោយមិនដឹងខ្លួនតែម្តង។

ឆ្នាំជូត

ឆ្នាំជូត មិនត្រឹមតែមានសមត្ថភាពខ្ពស់ ថែមទាំងមានបទពិសោធន៍ពេញខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនងក្នុងសង្គមក៏ច្រើនដែរ។ ជាហេតុដែលធ្វើឲ្យគេអាចសាងបានមុខជំនួញដ៏ធំមួយក្នុងពេលអនាគត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ