ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធឆ្នាំនេះ ពិបាកគេចផុតពីការក្លាយជាអ្នកមានណាស់ក្នុងឆ្នាំនេះ

4 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? ឆ្នាំវក និងរកា ប្តីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ សុទ្ធតែមានគំនិតវិជ្ជមាន មិនសូវឈ្លោះគ្នា ហើយថែមទាំងអាចទទួលយក និងអធ្យាស្រ័យលើចំណុចខ្វះខាតរបស់គ្នាផងដែរ។…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំវក និងរកា

ប្តីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ សុទ្ធតែមានគំនិតវិជ្ជមាន មិនសូវឈ្លោះគ្នា ហើយថែមទាំងអាចទទួលយក និងអធ្យាស្រ័យលើចំណុចខ្វះខាតរបស់គ្នាផងដែរ។ ជាពិសេស ក៏អាចបង្កើតមុខរបរជាមួយគ្នាដោយទទួលបានប្រាក់ចំណេញក្រាស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំនេះ ចំណូលប្រចាំខែគឺកើនឡើងជាលំដាប់។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់មិនចេះខ្វះដូចមុនទៀតទេ។

ឆ្នាំមមី និងម្សាញ់

គូស្វាមីភរិយាដែលកើតក្នុងឆ្នាំពីរនេះ ថ្វីត្បិតតែចរិតរាងឆេវឆាវបន្តិច ប៉ុន្តែព្រោះតែក្តីស្រឡាញ់ធ្វើឲ្យពួកគេចេះគោរពគ្នា។ ជាពិសេស មិនថាការងារ ឬមុខរបរទេ គឺសុទ្ធតែអាចដំណើរការបានល្អទាំងអស់។ ជាហេតុដែលធ្វើឲ្យក្រោយរៀបការរួច ប្រាក់ដែលរកបានមិនចេះតិចទេ។ ជាងនេះទៅទៀត ក្នុងឆ្នាំនេះ ក៏ជាពេលវេលាដែលអាចធ្វើឲ្យគេអាចក្លាយជាអ្នកមានផងដែរ។

ឆ្នាំជូត និងខាល

ប្តីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ ក្រោយរៀបការរួច នឹងអាចបង្កើតបានទ្រព្យក្រាស់ណាស់។ ជាពិសេស ក្នុងឆ្នាំនេះ ក៏ជាពេលដែលអ្នកអាចដើរចូលទៅក្នុងផ្លូវដែលសម្បូរទៅដោយក្រដាសប្រាក់ដែរ។ ជាហេតុដែលធ្វើឲ្យអ្នករកមិនឃើញកន្លែងដែលអាចទុកដាក់ប្រាក់ទាំងនោះបានគ្រប់គ្រាន់ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ