ខេត្តបាត់ដំបង ៖ ក្រុមឧក្រិ.ដ្ឋជន «ជួញដូរគ្រឿងញៀ.ន» ដោយខុសច្បាប់មានប្រុសមានស្រីចំនួន១១នាក់ ដែលកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន និងរឹបអូសបានវត្ថុតាង(គ្រឿងញៀ.ន) ជាង២០០គីឡូក្រាម កាលពីជាងមួយសប្ដាហ៍មុនអាចប្រឈមនឹងការជាប់ពន្ធនាគារក្នុងម្នាក់ៗចន្លោះពី២០ទៅ៣០ឆ្នាំ ឬអស់មួយជីវិត ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្ត កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយបញ្ចប់ការសាកសួរ ។
សេចក្ដីប្រកាសព័ត៌មានស្ដីពី «កាចោទប្រកាន់ក្រុមឧក្រិ.ដ្ឋជនជួញដូរគ្រឿងញៀ.នចំនួន២០០គីឡូក្រាម និង២៥៧,៧៦ក្រាម» របស់អ្នកនាំពាក្យ«អយ្យការអមសាលាដំបូងខេត្តបាត់ដំបង» ដែលបានផ្សព្វផ្សាយជាសាធារណៈលើបណ្ដាញសង្គមបានឲ្យដឹងថា ក្រុមឧក្រិ.ដ្ឋជនចំនួន១១នាក់ ក្នុងនោះស្រី០២នាក់ ដែលកម្លាំងផ្នែកប្រឆាំងគ្រឿងញៀ.ន នៃកងរាជអាវុធហត្ថខេត្តបាត់ដំបងចុះបង្ក្រាប និងឃាត់ខ្លួន កាលពីថ្ងៃទី២១ មករា ឆ្នាំ២០២៥ នៅចំណុច«បុរី វិឡាឯកភ្នំ» ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង «អាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំ ទៅ៣០ឆ្នាំ ឬអស់មួយជីវិត» ។
ក្រោយពីបានសាកសួរចម្លើយជនសង្ស័យ ពិនិត្យភស្ដុតាងនានា ជាឯកសារដែលមាននៅក្នុងសំណុំរឿងព្រមទាំងវត្ថុតាងដែលដងហូតបាន តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យទាំងអស់ខាងលើ និងបក្ខពួកដែលជាឧក្រិ.ដ្ឋជនជួញដូរគ្រឿងញៀ.នពីបទ«ជូញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន» បទល្មើសព្រហ្មទណ្ឌដែលត្រូវបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា៤០ កថាខណ្ខទី៧ ចំណុចទី៣ ចំណុចទី៤ និងមាត្រា៤៨ កថាខណ្ខទី៦ ចំណុចទី១ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀ.ន ទៅចៅក្រមស៊ើបសួរ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់យ៉ាងតឹងបំផុត ។
កាលពីថ្ងៃទី២១ និង២២ ខែមករា កន្លងទៅថ្មីៗនេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀ.ននៃមញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិ.ដ្ឋជនជួញដូរគ្រឿងញៀ.នដោយខុសច្បាប់ នៅចំណុច«បុរី វិឡាឯកភ្នំ» ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ។
នៅក្នុងកិច្ចប្រតិបត្តិការទ្រង់ទ្រាយធំដុំរបស់កម្លាំងកងរាជអាវុធហត្ថ ដែលពុំធ្លាប់មាននេះ សមត្ថមិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន១១នាក់ មានស្រី០២នាក់ ដែលជាប្រពន្ធមេខ្លោងក្រុមជួញដូរគ្រឿងញៀ.ននេះ ។
យោងតាមរបាយការ កងរាជអាវុធហត្ថខេត្ត បានបង្ហាញឈ្មោះក្រុមជនសង្ស័យចំនួន១១នាក់មានដូចជា ៖ ១ឈ្មោះ វី វិនហាយ ប្រុសអាយុ៣០ឆ្នាំ (មេខ្លោងទី១) ស្នាក់នៅចំណុចកើតហេតុ ២ឈ្មោះ មួង ឌី ប្រុសអាយុ៤០ឆ្នាំ (មេខ្លោងទី២) ស្នាក់នៅជាមួយ វី វិនហាយ ៣ឈ្មោះថេត ស្រីនា ស្រីអាយុ២៨ឆ្នាំ (ប្រពន្ធមេខ្លោង វី វិនហាយ) ៤ឈ្មោះ សុច ចរិយា ស្រីអាយុ១៧ឆ្នាំ (ប្រពន្ធមេខ្លោង មួង ឌី) ៥ឈ្មោះ សន បញ្ញា ប្រុសអាយុ៣០ឆ្នាំ (បក្ខពួក) ៦ឈ្មោះ រុំ សុវណ្ណ ប្រុស៣៦ឆ្នាំ (បក្ខពួក) ៧ឈ្មោះ រដ្ឋ ចន្ថា ប្រុសអាយុ៣៥ឆ្នាំ (បក្ខពួក) ៨ឈ្មោះ ញឹន សាណី ប្រុសអាយុ៣២ឆ្នាំ (បក្ខពួក) ៩ឈ្មោះ វិន ផាន់និ ហៅ ឃីម ប្រុសអាយុ២២ឆ្នាំ (បក្ខពួក) ១០ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ប្រុសអាយុ២៥ឆ្នាំ (បក្ខពួក) និង១១ឈ្មោះ ឡឹប លីដា ហៅ អឹក ប្រុសអាយុ២៩ឆ្នាំ (បក្ខពួក) ។
បើយោងតាម«សេចក្ដីប្រកាសព័ត៏មាន» អ្នកនាំពាក្យអយ្យការអមសាលដំបូងខេត្ត បានបង្ហាញថា ជាមួយនឹងការឃាត់ខ្លួនក្រុមឧក្រិ.ដ្ឋជនគ្រឿងញៀ.នចំនួន១១នាក់ សមត្ថកិច្ចរឹបអូសបានវត្ថុតាងគ្រឿងញៀ.នសរុបចំនួន២០០គីឡូក្រាម និង២៥៧,៧៦ក្រាម ក្នុងនោះ ១,ប្រភេទមេតំហ្វេតាមីនចំនួន៣០គីឡូក្រាម និង៩៤៦,៦៤ក្រាម ២,ប្រភេទកេតាមីនចំនួន៩៩គីឡូក្រាម និង៩៤៥,៥២ក្រាម និង ៣,ប្រភេទហេរ៉ូអ៊ីន៦៩គីឡូក្រាម និង៣៦៥,៦ក្រាម ។
ដោយឡែក នៅក្នុងរបាយការណ៍កងអាវុធហត្ថវិញ កិច្ចប្រតិបត្តិការដ៏កក្រើកនេះ ក្រៅពីដកហូតវត្ថុតាងគ្រឿងញៀ.នចម្រុះជាង២០០គីឡូក្រាម សមត្ថកិច្ចបានឆែកឆេរ និងដូកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួនដូចជា ៖ រថយន្តស៊េរីទំនើបចំនួន០២គ្រឿងដែលជាមធ្យោបាយសម្រាប់ជិះប្រព្រឹត្តបទល្មើស អាវុធវែងធុន AK-47ចំនួន០២ដើម បង់ចំនួន០២ គ្រាប់ចំនួន១៣គ្រាប់ អាវុធខ្លីធុនK54 ចំនួន០១ដើម រួម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដែលត្រូវបានរឹបអូស ។
នេះបើយោងលើរបាយការណ៍លោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើសនៃបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ យ៉ាងណាក្ដី ក្រុមឧក្រិ.ដ្ឋជនជួញដូរគ្រឿងញៀ.ន មានប្រុស មានស្រីទាំង១១នាក់ខាងលើនេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្ត បានសម្រេចចោទប្រកាន់ក្រុមនេះពីបទ«ជូញដូរដោយខុសច្បាប់នៅសារធាតុញៀ.ន» ដែលប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី២០ឆ្នាំ ដល់៣០ឆ្នាំ ឬអស់មួយជីវិត ហើយត្រូវបានប្រគល់ជូនទៅចៅក្រមស៊ើបសួរ ដើម្បីអនុវត្តបន្តតាមនីតិវិធី ហើយពេលនេះចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនក្រុមឧក្រិ.ដ្ឋជនទាំង១១នាក់នេះ ជាបណ្ដោះអាសន្នក្នុងពន្ធនាគារហើយ ៕
ចែករំលែកព័តមាននេះ