រាជធានីភ្នំពេញ ៖ ស្នាដៃនិពន្ធបទចម្រៀងប្រមាណ៤២បទ របស់កវី កែវ ឯម ត្រូវបានក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ សម្រេចប្រគល់សិទ្ធិគ្រប់គ្រងទៅឲ្យក្រុមគ្រួសារ បន្ទាប់ពីបានពិនិត្យ និងស្រាវជ្រាវយ៉ាងម៉ត់ចត់តាមសំណើរបស់ក្រុមគ្រួសាររបស់លោក ។
យោងតាមការសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្នុងពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពី លោកស្រី សូ សាវឿន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ដែលជាស្វាមីរបស់លោកស្រី សូ សាវឿន ។
ឆ្លងតាមការសិក្សាស្រាវជ្រាវក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន៤២បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយលោកកែវ ឯម (ដូចមានភ្ជាប់ជូននូវបញ្ជីចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ) ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងប្រគល់ជូនលោកស្រី សូ សាវឿន ដើម្បីទទួលបានសិទ្ធិគ្រប់ គ្រងបទចម្រៀងចំនួន៤២(សែសិបពីរ)បទ តាមសំណើនាពេលខាងមុខ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសូមប្រកាសជូនដំណឹងថា រាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងខាងលើអាចដាក់ពាក្យបណ្តឹង ដោយភ្ជាប់នូវភស្តុតាងរឹងមាំមកជាមួយ រួចផ្ញើមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអា សយដ្ឋានលេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទ ០២៣ ៧២៧ ៣៤៧ និង ០៧៧ ៦០៩ ៦០៦ តាមរយៈសារអេឡិចត្រូនិច info@mcfa.gov.kh និង kangsamoeun@yahoo.com ដើម្បីក្រសួងពិនិត្យនិងដោះស្រាយករណីនៃការជំទាស់នេះ។
សម្រាប់រយៈពេលនៃការដាក់ពាក្យប្តឹងជំទាស់ មានរយៈពេល០១(មួយ)ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ ដោយឡែក សម្រាប់បទចម្រៀងដែលជាស្នាដៃរបស់កវីលោក កែវ ឯម ចំនួន៤២បទ នោះមានបទ ៖
ចែករំលែកព័តមាននេះ