ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ៥នេះដឹងម៉េច កាន់តែធាត់ លុយកាន់តែចូលម៉ង

1 ឆ្នាំ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំវក

បុគ្គលដែលកើតក្នុងឆ្នាំវក នៅពេលដែលរាងមានសាច់ នោះលាភធំនឹងចូលមកតាមនោះផងដែរ។ ប៉ុន្តែបើកាន់តែស្រកទម្ងន់ នោះលុយនឹងកាន់តែមិនចូល។ ជាពិសេស អ្នកក៏ងាយជោគជ័យលើគ្រប់ការងារផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រមូលបានផលចំណេញដែលខ្ពស់ខ្លាំងណាស់។

ឆ្នាំរោង

អ្នកដែលកើតក្នុងឆ្នាំរោង នៅពេលដែលមិនបញ្ចុះទម្ងន់ខ្លាំង នឹងមានក្រដាសប្រាក់រត់មកក្បែរច្រើនណាស់។ ជាពិសេស ទំនាក់ទំនងក្នុងសង្គមក៏រឹងមាំខ្លាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងមិនជួបឧបសគ្គអ្វីនោះឡើយ។ ជាហេតុដែលធ្វើឲ្យប្រាក់ចំណេញដែលហូរចូលមកក្នុងឃ្លាំងនឹងកើនឡើងជាលំដាប់តែម្តង។

ឆ្នាំថោះ

មនុស្សដែលកើតក្នុងឆ្នាំថោះ មានចរិតដែលស្មោះត្រង់ ថែមទាំងពូកែក្នុងការដោះស្រាយបញ្ហាផងដែរ។ ជាពិសេស នៅពេលដែលរាងធាត់បន្តិច នោះក្រដាសប្រាក់នឹងចូលមករកអ្នកច្រើនតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ សំណាងល្អក៏ចូលមកជាបន្តបន្ទាប់គ្នាផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយចាយមិនចេះអស់នោះឡើយ។

ឆ្នាំឆ្លូវ

បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ មិនគួរខ្លាចខ្លួនឯងធាត់នោះទេ ព្រោះពេលដែលអ្នកមានរាងធំ នោះលាភធំក៏មកដែរ។ ជាពិសេស អ្នកក៏អាចទទួលបានការទុកចិត្តពីចៅហ្វាយនាយទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ការងារគ្រប់បែបយ៉ាងនឹងងាយស្រួលសម្រេចបានទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកមិនលំបាកនោះឡើយ។

ឆ្នាំមមែ

មនុស្សដែលកើតក្នុងឆ្នាំមមែ នៅពេលដែលគេចាប់ផ្តើមធាត់ នឹងមាននិស្ស័យខ្លាំងជាមួយនឹងអ្នកដទៃខ្លាំងណាស់។ ជាពិសេស ការងារក៏ទទួលបានផលមិនធម្មតាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រដាសប្រាក់ដែលប្រមូលបានក៏មិនចាញ់អ្នកដទៃដែរ។ ជាហេតុដែលធ្វើឲ្យគេអាចរស់នៅបានសុខស្រួលណាស់៕