រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត តារាសម្តែងនាង សាឡាត់ ស្រីឡាង ត្រូវបានមិត្តភក្តិក្នុងចមង្កោមសិល្បៈដូចគ្នា ព្រមានឱ្យចេញមុខដោះស្រាយបំណុលដែលនៅសល់ប្រមាណជិត១ពាន់ដុល្លារ នៅមុនពេលឈានទៅដល់ការប្រើប្រាស់ផ្លូវច្បាប់ ។
តារាសម្តែងដែលចូលចិត្តសម្ញែងភាពសិចស៊ីនាង អៀ ម៉េងលិ បានបញ្ចេញរឿងរ៉ាវដែល សាឡាត់ ស្រីឡាង ខ្ចីលុយរបស់ខ្លួនជាងពាន់ដុល្លារ ហើយមិនទាន់ទូទាត់អស់ ហើយយកលេសដោះសារមិនសងទាន់ពេលតាមការសន្យា ។
ដោយសារអត់ទ្រាំមិនបាន អៀ ម៉េងលិ បានបញ្ចេញសំណេរអមជាមួយនឹងរូបភាពរបស់ សាឡាត់ ស្រីឡាង បង្ហោះលើបណ្តាញសង្គមថា ញុំសរសើរមនុស្សអ្នកឯងណាស់ ចាប់ស្គាល់ខ្ញុំបានប៉ុន្មាន ត្អូញត្អែរប្រាប់ខ្ញុំរហូតមក ពឹងខ្ញុំអោយខ្ញុំជួយតែមួយខែទេ 2500$ ខ្ចីតែមួយខែទេ ខ្ញុំនឹកអាណិតទៀតឃើញខ្ចីនៅនិងការថ្លៃរត់ទៅរកកន្លែងផ្សេងដែលការថោកបំផុតអោយវាទៀត អោយដោះកន្លែងចាស់ ឥឡូវនៅសល់800$ ត្រូវបង់ការគេអ្នកលេសអត់ចេះអត់ចុះ អីតិចឈឺ អីតិចការងារចប់ ឮតែការងារ តែមិនដែលឃើញលុយទេ ធ្វើបាបអញ អញទុកពេលអោយរហូតហើយមកដល់ថ្ងៃនេះចូលជិត១ឆ្នាំហើយ ។
នាងបញ្ជាក់ថា ខួរនឹងគិតអី បើទុកអញជាពួកម៉ាកហាស មិនធ្វើបាបអញតាំង២ដំបូងម៉េស ដឹងខ្លួនឯងគ្មានលុយទេតែដើរខ្ចីលុយគេ យកលុយមកសងខ្ញុំ បរមិនចឹងទេ ខ្ញុំនិងធ្វើតាមច្បាប់ ហែងមិនអាណិតអញៗក៏អត់អាណិតហើយដែលចាំជួបគ្នាពេលទៅខ្មែរវិញ 👌 របស់មានអីមានសុខជិតអោយគេផុសហែងលែងចេះខ្មាសអស់ហើយ ។
នាងថា ខ្ញុំរឿងមួយពួកម៉ាកមិនចេះរាងទេ ពាក្យហែងទុកអញជាពួកម៉ាក់ គឺគ្មានតាំងពីហែងដឹងថា ហែងមកពឹងអោយអញខ្ចីលុយអោយហែង ហើយហែងគ្មានលុយសង Salath srey lang ។
📨បញ្ចាក់ចុងក្រោយមុនផុស បានប្រាប់គាត់មុន2-3ថ្ងៃហើយ ហើយគាត់បានផ្ញើសំលេងមកនិយាយថា អោយតាមនិងសិនទៅចឹងៗ ទើបខ្ញុំសម្រេចផុសគាត់ ។
ជាការកត់សម្គាល់ ពាក់ព័ន្ធរឿងបំណុលនេះ🙏🏻 កាលពីពេលថ្មីៗនេះ តារាសម្តែងនាង សាឡាត់ ស្រីឡាង ក៏ធ្លាប់ចេញមុខទម្លាយរឿងរ៉ាវរបស់ខ្លួនសាធារណៈដោយទទួលស្គាលថា មួយរយ:នេះ នាងពិតជាមានបញ្ហារឿងបំណុលមែន ដោយសារបញ្ហាខាតរឿងបើកហាងរកស៊ី ហើយនឹងបញ្ហាផ្សេងច្រើនទៀត ។
សាឡាត់ ស្រីឡាង បានលើកឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា កន្លងមកនេះ ខ្ញុំពិតជាព្យាយាមក្នុងការរកដំណោះស្រាយក្នុងបញ្ហាទាំងអស់នឹង ខ្ញុំមិនគេចវេសទេ តែខ្ញុំសុំពេលក្នុងការដោះស្រាយបញ្ហាទាំងអស់នឹងមែន (ម្ចាស់បំណុលខ្លះ ខ្ញុំបានដោះស្រាយជូនបានខ្លះ នឹងខ្លះទៀតគឺនៅ)។
នាងថា ខ្ញុំពិតជាសុំទោសដែលយឺតយាវ ដោយសារបញ្ហាមកជាបន្តបន្ទាប់ ខ្ញុំពិតជាអរគុណដល់បងៗដែលគាត់យោគយល់ និងទុកពេលអោយខ្ញុំដោះស្រាយ អរគុណដល់បងៗដែលផ្តល់ការងារដល់ខ្ញុំ ដើម្បីអោយបានចំណូលយកមកដោះស្រាយ ។
ជាចុងក្រោយ សូមកុំឆាប់ទុកចិត្តលើមនុស្សខុស គឺពិបាកកែណាស់ ខាតទាំងលុយ បាត់ទាំងកិត្តិយសហើយបាក់ទាំងទឹកចិត្ត បំណុលគឺខ្ញុំទទួលហើយក៏មិនគេចវេសដែរ ៕
ចែករំលែកព័តមាននេះ