ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីយ៉ាពីន ក្តៅចុងច្រមុះ ! ក្រោយអ្នកលក់អនឡាញមួយរូបចោទប្រកាន់ថា ជាជនបោកប្រាស់

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ពី​យ៉ា​ពី​ន ហាក់​ក្តៅ​ចុង​ច្រមុះ ក្រោយ​ត្រូវ​នារី​ជា​លក់​អន​ឡាញ​មួយ​រូប បាន​ចោទប្រកាន់​មក​លើ​រូប​នាង​ថា ជា​ជន​បោកប្រាស់ ដោយសារ​ការ​ទិញ​ទឹកអប់​តម្លៃ​ជាង​១០០​ដុល្លារ ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ពី​យ៉ា​ពី​ន ហាក់​ក្តៅ​ចុង​ច្រមុះ ក្រោយ​ត្រូវ​នារី​ជា​លក់​អន​ឡាញ​មួយ​រូប បាន​ចោទប្រកាន់​មក​លើ​រូប​នាង​ថា ជា​ជន​បោកប្រាស់ ដោយសារ​ការ​ទិញ​ទឹកអប់​តម្លៃ​ជាង​១០០​ដុល្លារ ។

នារី​អ្នកលក់​អន​ឡាញ​មួយ​រូប បាន​ធ្វើការ​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​តារា​សម្តែង ពី​យ៉ា​ពី​ន ជាមួយនឹង​សំ​ណេ​រ​ដោយ​លើក​ឡើង​ថា តារា​ស្រី​រូប​នេះ​បាន​ទិញ​ទឹកអប់​ខ្លួន​តម្លៃ​១៧១​ដុល្លារ ហើយ​មិន​ទាន់​ទាត់​លុយ​អោយ​ដោយ​កុហក​មួយ​ថ្ងៃ​ហើយ​មួយ​ថ្ងៃ​ទៀត ខណៈ​ពេល​ដែល​អ្នកលក់​អន​ឡាញ​ខាងលើ​នេះ ក៏​បាន​ចោទប្រកាន់​ពី​យ៉ា​ពី​ន​ថា ជា​ជន​បោកប្រាស់​ផង​ដែរ ។

យ៉ាងណា ក្រោយ​ឃើញ​ការ​បង្ហោះ​ខាងលើ​នេះ តារា​សម្តែង ពី​យ៉ា​ពី​ន ហាក់​ក្រៅ​ចុង​ច្រមុះ ដោយ​បាន​ចាត់​ទុក​ការ​បញ្ចេញ​រឿងរ៉ាវ​ខាងលើ​ជា​សាធារណៈ​ពី​អ្នកលក់​អន​ឡាញ​ខាងលើ​នេះ គឺជា​ការ​ធ្វើ​អោយ​ប៉ះពាល់​កិត្តិយស​នាង​យ៉ាង​ខ្លាំង ត្បិត​លុយ​នៃ​ការ​ទិញ​នេះ នាង​បាន​ទូរ​ទាត់​អោយ​ខ្លះ​ហើយ ពោល គឺ​នៅ​សល់​តែ​តិចតួច​ប៉ុណ្ណោះ ។

តាម​រយៈ​សំ​ណេ​រ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ពី​យ៉ា​ពី​ន បាន​លើក​ឡើង​ថា នាង​ខ្ញុំ​មិន​បាន​ថា ខ្ញុំ​ត្រូវ​ទេ តែ​អ្នក​និយាយ​ដែល​ផុស​ខ្ញុំ និង​និយាយ​ចេញ​មក​ខុស​ការ​ពិត បាន​យក​រូប​ខ្ញុំ​ទៅ​ផុស​ហើយ​ប៉ះពាល់​ដល់​ការងារ​ខ្ញុំ​ទៀត ។

នាង​ថា ខ្ញុំ​ទទួលខុស​ដែល​មានការ​យឺតយ៉ាវ តែ​ខ្ញុំ​បាន​សូម​ការ​យោគយល់​ហើយ​ខ្ញុំ​បានអោយ ១០០$ ហេតុ​អី​បំផ្លាញ​មុខមាត់​គេ ព្រោះតែ​ការ​រកស៊ី​ខ្លួនឯង​បែប​នេះ ហេតុ​អី​មិន​និយាយ​អំពី​លុយ​ដែល​ខ្ញុំ​បានអោយ​ផង ហេតុ​អី​ថា ខ្ញំ​មិន​អោយ​សោះ​បែប​នេះ ។

ទេវតា​មាន​ភ្នែក ត្រូវ​ហើយ​អ្នក​ដែល​គាត់​ខំ​មិន​ថា សង​គេ​ទៅ​ចប់​រឿង​ហើយ ចុះ​មុខមាត់​ខ្ញុំ​អ្នក​ណា​សង ហើយ​មិន​បាន​និយាយ​ថា ខ្ញុំ​មិន​សង​គាត់​ឯណា? ហេតុផល​ដែល​ផុស​រូប​ខ្ញុំ​បំណង​អ្វី​ដែរ? (​បើ​ជំពាក់​លុយ​មិន​សង ហើយ​ឆាត​មក​មិន​តប​មិន​អោយ​ខ្ញុំ​មិន​និយាយ​ទេ តែ​នេះ​គោលបំណង​អ្វី សូម​បងប្អូន​គិត​តាម​ការ​ឃើញ​) ការ​ឈឺចាប់​នេះ​លើស​ពេក​ហើយ ។ ខ្ញុំ​សូម​បញ្ជាក់ នៅ​ក្នុង​ការ​ផុស​នេះ​របស់ខ្ញុំ​នេះ​ជា​លើក​ចុង​ក្រោយ ។

ម្នាក់​ស្រី​ដែល​បាន​ផុស​ថា ខ្ញុំ​បាន​ជំពាក់​លុយ​ដោយ​ប្រើ​ភាសា​ថា ខ្ញុំ​ដើរ​បោកប្រាស់ គេ​ទិញ​អីវ៉ាន់​គេ​ហើយ​មិន​ឲ្យ​លុយ ប៉ុន្តែ​ជាក់ស្ដែង​នាង​ខ្ញុំ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​គាត់​សុំ​ការ​យោគយល់​គាត់​រួច​ទៅ​ហើយ គាត់​ព្រម​ទុក​អីវ៉ាន់​ហ្នឹង​នៅ​ខ្ញុំ ព្រោះ​នៅ​ថ្ងៃ​ដែល​គេ​យក​អីវ៉ាន់​មក​ឱ្យ​នោះ គឺ​ខ្ញុំ​រវល់​ការងារ​របស់ខ្ញុំ​មិន​បាន​នៅផ្ទះ ។ បើ​គាត់​មិន​មានការ​ព្រមព្រៀង​ទេ គាត់​អាច​មាន​សិទ្ធិ​យក​អីវ៉ាន់​ហ្នឹង​ទៅ​វិញ ។

នៅ​ពេល​នោះ​ដែរ នេះ​ខ្ញុំ​បាន​ប្រាប់​ហេតុផល​ទៅ​គាត់​សុំ​ការ​យោគយល់ គាត់ ok ពេល​និយាយ​រាល់ពេល​ដែល​នាង​ខ្ញុំ​បាន​ឲ្យ​គាត់​ម្ដង​៥០ ម្ដង​៥០ បាន​ពីរ​ដង​រួច​មក​ហើយ ។ ហើយ​រាល់ពេល​ដែល​ខ្ញុំ​បាន​សង​គាត់​ត្រឡប់​ទៅ​វិញ គាត់​ហេតុ​អ្វី​មិន​ព្រមយក​មក​បកស្រាយ​ឲ្យ​មហាជន​បានដឹង​ឡើយ គាត់​បែរជា​យក​តែ​ចំណុច​កន្លែង​ដែល​គាត់​ត្រៀម​ទារ​នាង​ខ្ញុំ​ពេល​ដដែល​ៗ ហើយដោយ​មិន​បាន​ថត​នៅ​កន្លែង​ដែល​ខ្ញុំ​បា​.​ញ់​អោយ​គាត់​នោះ​ទេ ពី​យប់​ខ្ញុំ​បានឱ្យ​បង​ខ្ញុំ​យក​លុយ​ទៅ​ដាក់​ពី​វី​ង​បាញ់​ទៅ​ABA ឱ្យទៅ​គាត់ ប៉ុន្តែ​ជាក់ស្ដែង​បងប្រុស​របស់ខ្ញុំ​គាត់​បាន​នៅ​ខេត្ត ដូច្នេះ​មិន​មាន​សេវា ហើយ​ខ្ញុំ​សុំ​គាត់​រង់ចាំ​បន្តិច ព្រោះ​ខ្ញុំ​ខ​ល​ទៅ​បង​ខ្ញុំ​មិន​លើក ។ សុំ​តែ​បន្តិច គាត់​ក៏​មិន​ព្រម​គាត់​ថា បើ​មិន​ចង់​ខ្មាស​គេ លុយ​ហ្នឹង​ឱ្យ​គាត់​នៅ​ថ្ងៃ​ហ្នឹង បើ​មិន​ទេ គាត់​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស់​គេ ។ គាត់​ប្រើ​សម្ដី​មើលងាយ​ខ្ញុំ​ជា​ច្រើន តែ​ដៀល​គាត់​បាន​និយាយ​ថា បើ​អត់​លុយ​ទេ​និយាយ​ទៅ​ថា អត់​លុយ​នាង​ខ្ញុំ​ព្រម​ទទួល​ទៀត ខ្ញុំ​ខុស ខ្ញុំ​ទទួល ខ្ញុំ​អត់ ដោយ​មិន​ប្រកែក​អ្វី​ទាំងអស់​ព្រោះ​ការ​ពិត​ខ្ញុំ​ជំពាក់​គាត់​មែន សម្ដី​គាត់​មើលងាយ​ថា ខ្ញុំ​ថោកទាប​ខ្ញុំ​មិន​ឲ្យ​លុយ​គាត់​ខ្ញុំ​កុហក​គាត់​ឡើង​វិញ ខ្ញុំ​មិន​បាន​តបត​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​ទទួលខុស​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ប៉ុន្តែ​គាត់​និយាយ​ថា បើ​ថ្ងៃ​ហ្នឹង​មិន​ឱ្យ​លុយ​គាត់ គាត់​ហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស់​គេ ប៉ុន្តែ​មិន​ទាន់​បាន​ផុត​ថ្ងៃ​ហ្នឹង​ផង ។

ហើយ​លុយ​ហ្នឹង​ក៏​ខ្ញុំ​មិន​បាន​និយាយ​ថា ខ្ញុំ​មិន​ឲ្យ​គាត់​នោះ​ដែរ ។ ប៉ុន្តែ​បន្ទាប់​ពី​និយាយ​ឆាត​ជាមួយ​គ្នា​រួច គឺ​គាត់​បែរជា​ផុស​រូប​ខ្ញុំ​ប៉ុន្តែ​អ្វី​ដែល​គាត់​ធ្វើ​នោះ គឺ​រំ​លោ​.​ភ​សិទ្ធិ និង​បំផ្លាញ​កិត្តិយស​ខ្ញុំ​ទាំងស្រុង ។ (​សូមអ្នក​ខំ​មិន​មួយ​ចំនួន បើជា ខ្ញុំ​មាន​អាម្ម​ណ៍​បែប​ណា​) គាត់​បាន​ផុស​ប្រើ​ពាក្យ​ថា នាង​ខ្ញុំ​បោកប្រាស់​គាត់ ហៅ​ខ្ញុំ​ជា​ជន​បោកប្រាស់​ទាំង​ដែល​គាត់​ក៏​ព្រមព្រៀង​តាំងពី​ដំបូង​ដែល​គាត់​បាន​និយាយ​ខុស​ការ​ពិត ដែល​គាត់​ចោល​ថា ខ្ញុំ​មិន​ទទួលខុសត្រូវ​ក្នុង​លុយ​ដែល​ត្រូវ​ឲ្យ​គាត់ ។

ប៉ុន្តែ​ជា​កា​ពិត​នាង​ខ្ញុំ បាន​ឲ្យ​គាត់​បាន​ខ្លះ​ហើយ គាត់​មិន​បាន​លើក​មក​និយាយ​ទេ ។ ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ដោយ​មហាជន ហើយ​អ្វី​ដែល​ប៉ះពាល់​ខ្លាំង​បំផុត​នោះ ដល់​កា​ងារ​របស់ខ្ញុំ​ធ្វើ​អោយ​នាង​ខ្ញុំ​ខូចខាត​កិត្តិយស​យ៉ាង​ខ្លាំង និង​បាត់បង់​កា​ងារ ។ (​ទោះ​ខ្ញុំ​ក្រ តែ​ខ្ញុំ​មាន​ភាព​ទទួលខុសត្រូវ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ