រឿងក្មេងទំនើ.ងជាជំងឺសង្គមមួយនៅកម្ពុជា ។ ប្រសិនបើស្ថាប័នពាក់ព័ន្ធខិតខំអនុវត្តតែទៅតាមច្បាប់ហើយប្រតិបត្តិជាបន្តបន្ទាប់តាមអ្វីដែលមេដឹកនាំកម្ពុជាបានចេញបទបញ្ជាវាគង់តែអស់នោះទេ ។ ប៉ុន្តែអ្វីដែលពលរដ្ឋព្រួយបារម្ភ គឺខ្លាចមន្ត្រីខ្លះឆ្លៀតឱកាសប្រើប្រាស់ច្បាប់ ដើម្បីផលប្រយោជន៍ ។ ពាក់ព័ន្ធនឹងរឿងក្មេងទំនើ.ងនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាអនុវត្តមក៧ខែហើយ…
រឿងក្មេងទំនើ.ងជាជំងឺសង្គមមួយនៅកម្ពុជា ។ ប្រសិនបើស្ថាប័នពាក់ព័ន្ធខិតខំអនុវត្តតែទៅតាមច្បាប់ហើយប្រតិបត្តិជាបន្តបន្ទាប់តាមអ្វីដែលមេដឹកនាំកម្ពុជាបានចេញបទបញ្ជាវាគង់តែអស់នោះទេ ។ ប៉ុន្តែអ្វីដែលពលរដ្ឋព្រួយបារម្ភ គឺខ្លាចមន្ត្រីខ្លះឆ្លៀតឱកាសប្រើប្រាស់ច្បាប់ ដើម្បីផលប្រយោជន៍ ។
ពាក់ព័ន្ធនឹងរឿងក្មេងទំនើ.ងនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាអនុវត្តមក៧ខែហើយ ដោយនៅក្នុងរយៈពេលនេះ គឺសមត្ថកិច្ចគ្រប់កម្រិត គឺបានចាត់វិធានការសរុបបាន៧២០ករណី ដោយបានឃាត់ខ្លួន ជនសង្ស័យសរុប៣.៣០០ នាក់ ។ ក្រោយអនុវត្តបានមួយរយៈពេលនេះបញ្ហានេះហាក់កក្រើកឡើងវិញ ហើយមានរហូតដល់ក្រុមក្មេងទំនើ.ងខ្លះបានយកអាវុ.ធដូចជា ដាវសាម៉ឺរ៉ៃ បង្ហាញហើយអួតនៅក្នុងអាកប្បកិរិយាមិនសមរម្យដាក់នៅក្នុងបណ្តាញសង្គមថែមទៀតផង ។
ក្រោយពេលដែលឃើញស្ថានភាពបែបនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសារនយោបាយជាថ្មីដោយជំរុញឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធបន្តអនុវត្តយុទ្ធនាការនេះឲ្យកាន់តែ ពេញទំហឹង ។
សម្តេចធិបតី បានណែនាំដល់ក្រសួងយុត្តិធម៌ឲ្យធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើ.ងដែលតែងតែបង្ករឿងកា.ប់ចា.ក់គ្នាបង្កកាភ័យខ្លាច និងអសន្តិសុខនៅក្នុងសង្គម ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង១ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតីលើកឡើងថា ការអនុវត្តច្បាប់តឹងរ៉ឹង គឺអាចនឹងទប់ស្កាត់ករណីក្មេងទំនើ.ងដែលកាប់ចាក់គ្នា ហើយក៏អាចនឹងជួយទៅដល់ទៅឪពុកម្តាយ និងក្មេងទាំងនោះព្រមទាំងប្រជាពលរដ្ឋផងដែរ។
សម្តេចមហាបវរធិបតី បានស្នើសុំឲ្យពិនិត្យច្បាប់ឡើងវិញ នៅក្នុងករណីដែលច្បាប់វាទុនជ្រាយ គឺអាចនឹងស្នើសុំធ្វើវិសោធនកម្ម ហើយបានព្រមានដល់ក្រុមយុវវ័យកុំអោយប្រើប្រាស់អាវុ.ធអួតអាងប្រមាថដើរបបួលគ្នា ឬលើកឡើងពីរឿងកា.ប់ចា.ក់គ្នានៅលើបណ្តាញសង្គម ។
សម្តេចមហាបវរធីបតី បានបង្ហាញនូវការប្តេជ្ញាចិត្តថា រឿងក្មេងទំនើ.ងនេះ គឺត្រូវតែលុបបំបាត់ចេញពីសង្គមកម្ពុជា ហើយការប្រយុទ្ធប្រឆាំងនឹងបញ្ហាក្មេងទំនើ.ង គឺត្រូវតែបន្តដោយបញ្ជាក់ថា គេថារឿងបង្ក្រាបបញ្ហាក្មេងទំនើ.ង គឺដូចវែកចក ប៉ុន្តែយើងត្រូវតែធ្វើដូចបោសសម្អាតចកចេញពីបឹង ពោល គឺចុះបោចចោលយូរទៅគង់តែអស់» ។
សម្តេចមហាបវរធិបតីលើកឡើងថា បើមិនដាក់វិធានការច្បាប់ធ្ងន់ធ្ងរនោះទេ វានឹងធ្វើឱ្យក្មេងខូចអនាគត ព្រោះប្រសិនបើអប់រំរដ្ឋបាលពេលចេញទៅវិញពួកគេនឹងប្រព្រឹត្តិអំពើដដែល ហើយករណីនេះក៏នឹងធ្វើឱ្យអ្នកផ្សេងទៀតមិនខ្លាចញញើតដែរ ។ ជាក់ស្តែងករណីក្មេងទំនើ.ងដែលកា.ប់គ្នាយ៉ាងសាហា.វនៅខេត្តតាកែវ នាពេលថ្មីៗគឺត្រូវតែមានការចាត់វិធានការខ្លាំងដោយមិនឱ្យរួចខ្លួននោះទេ ។
ក្រោយសារនេះចេញជាសាធារណៈ លោក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានចេញបទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើ.ងនេះបន្តទៀត ដើម្បីពង្រឹងកិច្ចការការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ពាក់ព័ន្ធនឹងបញ្ហាបង្ក្រាបក្មេងទំនើ.ងនេះច្រកមួយសំខាន់ ដើម្បីលុបបំបាត់វា គឺពង្រឹងការអនុវត្តច្បាប់ពិតប្រាកដដោយមិនមានការយោគយល់ ។ យន្តការដែលមានប្រសិទ្ធភាព គឺការពង្រឹងចលនាភូមិឃុំមានសុវត្ថិភាពនេះឯង ដោយសារសមត្ថកិច្ចនៅតាមមូលដ្ឋាន គឺបានដឹងមុខសញ្ញានៅក្នុងមូលដ្ឋានរបស់ពួកគេអស់ហើយ ។ គ្រាន់តែពេលខ្លះ វាអាចពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ ។ ពេលខ្លះក៏អាចនឹងពាក់ព័ន្ធនឹងការយល់យោគ ហើយខ្លះក៏អាចពាក់ព័ន្ធនឹងឥទ្ធិពលពីអាណាព្យាបាលនៅតាមមូលដ្ឋានជាដើម ។
ក្រៅពីនេះមន្ត្រី និងសមត្ថកិច្ចក៏គួរពិនិត្យ និងពង្រឹងក្រមសីលធម៌របស់ខ្លួនផងដែរ ។ កន្លងមកច្បាប់ដែលដាក់ចេញ គឺល្អ ប៉ុន្តែមន្ត្រីខ្លះចុះប្រើប្រាស់វាមិនមែន ដើម្បីហេតុផលជួយសង្គមស្របតាមច្បាប់ស្របតាមតួនាទី ដែលរាជរដ្ឋាភិបាលប្រគល់ទេ ប៉ុន្តែប្រើវា ដើម្បីផលប្រយោជន៍ ។ ទង្វើនេះជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃការបង្ក្រាប និងបោសសម្អាតបញ្ហាក្មេងទំនើ.ងនេះផងដែរ ។
ករណីដូចជា ការពង្រឹងច្បាប់ចរាចរណ៍ជាដើមមកដល់ពេលនេះមានសមត្ថកិច្ចមួយចំនួនបានប្រើប្រាស់វាដើម្បីផលប្រយោជន៍ ហើយករណីនេះក៏បានឃើញប្រជាពលរដ្ឋប្រតិកម្ម និងត្រូវរាជរដ្ឋាភិបាលដាក់ទោសទណ្ឌជាបន្តបន្ទាប់ដែរ ។
សរុបទៅ ប្រសិនបើអនុវត្តតែតាមច្បាប់កំណត់ហើយកុំយកផលប្រយោជន៍ផ្ទាល់ខ្លួន បញ្ហាធំៗនៅក្នុងសង្គមកម្ពុជា ជាពិសេស គឺបញ្ហាបង្ក្រាប និងបោសសំអាតក្មេងទំនើ.ងជាដើមនេះ គឺពិតជាអស់ពីសង្គមកម្ពុជា ។ ប៉ុន្តែប្រសិនបើការអនុវត្តនោះប្រែក្លាយជាច្រករកផលប្រយោជន៍វិញ វា គឺជារឿងមួយផ្សេងទៀត ។ សូមទាំងអស់គ្នាពង្រឹងការអនុវត្តច្បាប់ ! ច្បាប់ គឺស្មើភាព អ្នកណាមានទោស គឺត្រូវតែមានទោស អ្នកដែលគ្មានទោស គឺត្រូវតែទទួលបានការការពារ ៕
ចែករំលែកព័តមាននេះ