ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងលីន ឈី លីងនិយាយរឿងស្នេហា

14 ឆ្នាំ មុន

សុភមង្គល​ក្នុង​អាពាហ៍​ពិពាហ៍​ប្រសើរ​ជាង​អាពាហ៍​ពិពាហ៍​មាន​ទ្រព្យ​ធន នេះ​ជា​សម្តី​របស់តារា​ម៉ូ​ដែល​ចិន​តៃ​វ៉ាន់​នាង​លីន ឈី លីង។​ តារា​ម៉ូដែល​ល្បី​ឈ្មោះ ស្រស់​សោភាវ័យ​​៣៧​ឆ្នាំ​ដែល​ពេ​លនេះ​កំពុង​​ប្រឈម​មុខ​ជា​មួយ​សំណួរ​ពី​ភាព ​នៅ​ឯកោ​របស់​នាង​ក្នុង​ប្រទេស​ដ៏​ធំ​ដែល​​មនុស្ស​​ក្នុង​​ប្រទេស​​ទាំង​​ អស់​​សុទ្ធ​​តែ​​មាន​​ក្តី​ស្រមៃ​​រួម​​មួយ​ក្នុង​​ការ​​រៀ​ប​​ការ​​នៅ​​ ក្មេង​វ័យ​។ នា​ង​​បាន​​​ឆ្លើយ​​​ថា «ខ្ញុំ​​គិត​​ថា អ្នក​​ដែល​​ជា​​អ្នក​​សារ​ព័ត៌​​មាន​​ក៏​​មាន​​​​ភាព​​ធុន​​ទ្រាន់​​ដែរ ដោយ​​សារ​​ថា ហេតុ​​អ្វី​​​អ្នក​​​ត្រូវ​​សួរសំ​ណួរ​​ដដែលៗ​​បែប​នេះ​​? ​សូម​​​ទុក​​​ពេល​​​មួយ​​រយៈ សឹម​​សួរ​​ខ្ញុំ​​នូវ​​​សំណួរ​​​នេះ​​​ម្តង​​​ទៀត​​​ឬ? អ៊ីចឹង​​ឆ្នាំ​​នេះ​​មិន​​រៀប​កា​រ​ទេ ប៉ុន្តែ​​​ខ្ញុំ​​នឹង​​​ប្រាប់​​​ឱ្យ​​អស់​​លោក​​បាន​​ដឹង​​ភ្លាម ពេល​​ខ្ញុំ​​​រៀប​កា​​រ»។​

សុភមង្គល​ក្នុង​អាពាហ៍​ពិពាហ៍​ប្រសើរ​ជាង​អាពាហ៍​ពិពាហ៍​មាន​ទ្រព្យ​ធន នេះ​ជា​សម្តី​របស់តារា​ម៉ូ​ដែល​ចិន​តៃ​វ៉ាន់​នាង​លីន ឈី លីង។​ តារា​ម៉ូដែល​ល្បី​ឈ្មោះ ស្រស់​សោភាវ័យ​​៣៧​ឆ្នាំ​ដែល​ពេ​លនេះ​កំពុង​​ប្រឈម​មុខ​ជា​មួយ​សំណួរ​ពី​ភាព​នៅ​ឯកោ​របស់​នាង​ក្នុង​ប្រទេស​ដ៏​ធំ​ដែល​​មនុស្ស​​ក្នុង​​ប្រទេស​​ទាំង​​អស់​​សុទ្ធ​​តែ​​មាន​​ក្តី​ស្រមៃ​​រួម​​មួយ​ក្នុង​​ការ​​រៀ​ប​​ការ​​នៅ​​ក្មេង​វ័យ​។ នា​ង​​បាន​​​ឆ្លើយ​​​ថា «ខ្ញុំ​​គិត​​ថា អ្នក​​ដែល​​ជា​​អ្នក​​សារ​ព័ត៌​​មាន​​ក៏​​មាន​​​​ភាព​​ធុន​​ទ្រាន់​​ដែរ ដោយ​​សារ​​ថា ហេតុ​​អ្វី​​​អ្នក​​​ត្រូវ​​សួរសំ​ណួរ​​ដដែលៗ​​បែប​នេះ​​? ​សូម​​​ទុក​​​ពេល​​​មួយ​​រយៈ សឹម​​សួរ​​ខ្ញុំ​​នូវ​​​សំណួរ​​​នេះ​​​ម្តង​​​ទៀត​​​ឬ? អ៊ីចឹង​​ឆ្នាំ​​នេះ​​មិន​​រៀប​កា​រ​ទេ ប៉ុន្តែ​​​ខ្ញុំ​​នឹង​​​ប្រាប់​​​ឱ្យ​​អស់​​លោក​​បាន​​ដឹង​​ភ្លាម ពេល​​ខ្ញុំ​​​រៀប​កា​​រ»។

អ្វីដែល​នាង​រំពឹង​មុន​គេ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ គឺ​នាង​មិ​ន​ចង់​ឱ្យ​ដូចជាតារាផ្សេងទៀតក្នុង​ប្រទេសដែលត្រូវរៀបការជាមួយអ្នកមាន​ក្នុ​ង​ប្រទេស។
នាងនិយាយថា «សំរាប់ខ្ញុំ រៀបការបង្កើត​គ្រួសារ​សំខាន់ជាងការរៀបការបង្កើតទ្រព្យ​សម្បត្តិ» ។
តារាដែលទទួលបានសញ្ញាបត្រធំពីរផ្នែកសេដ្ឋ កិច្ចនិង សិល្បៈវប្បធម៌នៅឯសាកល​វិទ្យា​ល័យ Toronto ព្យាយាមធ្វើការយ៉ាងខ្លាំង ដើម្បី បញ្ជាក់ឱ្យគេដឹងគ្រប់គ្នាថា នាងមាន​សមត្ថភាព​មិនត្រឹមតែមានមុខមាត់ស្អាតបាតឡើយ។ បន្ទាប់ពីបង្ហាញពីភាពស្រស់សោភាលើផ្ទាំងសំពត់​សក្នុងខ្សែភាពយន្តរបស់លោក John Woo ដែលមានចំណងជើងថា Red Cliff កាលពី​ឆ្នាំ២០០៧មក នាងលីនឈីលីង ព្យាយាម​កាត់​បន្ថយមន្តស្នេហ៍ដោយបានកាត់សក់ខ្លួនឯង និង ផាត់មុខតិចតួច និងច្រើនតែសម្តែងតួជាស្ត្រី ដែល​ធ្វើការជាមួយចង្ក្រានឆ្នាំងក្នុងផ្ទះបាយ។

ពេលនេះនាងកំពុងសម្តែងរឿងថ្មីបែបស្នេហា ក្នុងនាមជាតួឯក និងមានចំណងជើងថា Love on Credit ។ នាងតំរូវឱ្យដើរតួជាស្ត្រីដែល ជឿជាក់​លើ​ឆាកជីវិតពិតជាជាងផ្តេតផ្តួលទៅលើ រឿងរ៉ាវ​ស្នេហា ហើយទីបំផុតនាងបានដឹងថា សេចក្តី​ស្នេហាមានតំលៃឥតកាត់ថ្លៃបានជាជាងរបស់មានតំលៃ​ផ្សេងៗទាំងអស់។
នាងនិយាយថា «ក្នុងខ្សែភាពយន្តនេះ​ខ្ញុំចង់​ផ្ញើសារសំរាប់ស្ត្រីគ្រប់រូប រួមទាំងរូបខ្ញុំផង ដែល​រស់នៅរំពឹងជួបនិងមានសេចក្តី​ស្នេហាពិត​ដែល​មិនអាចជំនួសដោយមាសប្រាក់» ។​បើទោះជានាងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ​ក្នុងការដើរម៉ូដក្តី តែពេលនេះការងារដែល នាង​ចាប់​អារម្មណ៍បំផុត​គឺការសម្តែង។ លើសពីនេះទៅ​ទៀត នាងនឹងសម្តែងតួក្នុងខ្សែភាពយន្ត ជប៉ុន​ដែលយកលំនាំតាមខ្សែរឿងប្រលោមលោកបុរាណចិនសាមកុកដោយគេតម្រូវឱ្យនាងសម្តែង​ជាតួ​នាង Xiaoqiao ដែលជាតួសម្តែងដូចនាង សម្តែង​ក្នុងរឿង Red Cliff ដែរ។

នាងនឹងត្រូវរៀនភាសាជប៉ុនសម្រាប់ការសម្តែងក្នុងរឿងនេះ។ នាងនិយាយថា «ខ្ញុំមិនដែល នឹកស្រមៃថា ខ្លួនក្លាយជាតារាសម្តែងក្នុងវ័យនេះ ឡើយ ខ្ញុំហោះហើរទៅកាន់ទីក្រុងផ្សេងៗរៀងរាល់ ថ្ងៃ ហើយរហូតដល់ពេលខ្លះពេលក្រោកពីគេង មានការភន្ត័ច្រឡំ ហើយសួរខ្លួនឯងថា ខ្ញុំធ្វើអ្វី? ប៉ុន្តែពេលចាប់ផ្តើមភ្លាមខ្ញុំនឹងមានអារម្មណ៍ស្រស់​ស្រាយភ្លាម។ ខ្ញុំគិតថាខ្ញុំនៅតែស្រលាញ់ការងារ របស់ខ្ញុំ ហើយវាតែងតែផ្តល់សំណាងល្អដល់ខ្ញុំ»៕