ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ តារាទី ធ្លោយមាត់ទម្លាយរឿងអ្នកសិល្បរួមជំនាន់មួយរូបពេលមកលេងស្រុកមិនសូវនឹកនាស្កាត់មកជួបអ្នកស្រី

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ដ៏​ល្បី នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ អ្នកស្រី ចាន់ តារា​ទី បាន​ទម្លាយ​ពី​អាកប្បកិរិយា​អ្នកសិល្ប​ចាស់​រួម​ជំនាន់​មួយ​រូប​ដែល​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​គេ ហើយ​ពេល​មក​មានឱកាស​មក​លេង​ស្រុក​ខ្មែរ​ម្តង​ៗ​នោះ គឺ​មិនសូវ​ជា​នឹកនា​ស្កាត់​ជួប​អ្នកសិល្បៈ​ចាស់​ៗ​ជា​ពិសេស​រូប​អ្នកស្រី…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ដ៏​ល្បី នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ អ្នកស្រី ចាន់ តារា​ទី បាន​ទម្លាយ​ពី​អាកប្បកិរិយា​អ្នកសិល្ប​ចាស់​រួម​ជំនាន់​មួយ​រូប​ដែល​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​គេ ហើយ​ពេល​មក​មានឱកាស​មក​លេង​ស្រុក​ខ្មែរ​ម្តង​ៗ​នោះ គឺ​មិនសូវ​ជា​នឹកនា​ស្កាត់​ជួប​អ្នកសិល្បៈ​ចាស់​ៗ​ជា​ពិសេស​រូប​អ្នកស្រី បើ​ទោះបី​ធ្លាប់​បាន​ឆ្លងកាត់​អនុស្សាវរីយ៍​ជា​ច្រើន និង​សាង​កេរ្តិ៍ឈ្មោះ​លើ​វិ​ថី​សិល្ប​ជាមួយ​គ្នា​យ៉ាង​ល្អ​ក៏​ដោយ ។

ក្នុង​ពិធី​ជួបជុំ​ហូប​អាហារ​រួម​គ្នា ជាមួយនឹង​អតីត​តារា​សម្តែង​ជើង​ចាស់ គឺ​លោក ឧត្តម បូ​ទី ដែល​បាន​មក​លេង​ស្រុក​ខ្មែរ ហើយ​ស្កាត់​មក​ជួប​ដល់​គេហដ្ឋាន​នោះ អ្នកស្រី ចាន់ តារា​ទី បាន​លើក​ឡើង​ថា នាង​សុំ​សរសើរ​ដល់​លោក ឧត្តម បូ​ទី ដែល​នៅ​រក្សា​អត្ត​ច​រិ​ក​ឬក​ពា​នៅ​ដដែល បើ​ទោះបី​បែក​គ្នា​ជិត​៣០​ឆ្នាំ ប៉ុន្តែ​នៅ​ស្កាត់​មក​ជួប​អ្នកស្រី​សម្តែង​ក្តី​នឹករលឹក ។

អ្នកស្រី​ថា អ្នក​ស្កាត់​មក​ជួប​ខ្ញុំ គឺ​ខ្ញុំ​សរសើរ​ហើយ មិនបាច់​យក​អ្វី​អោយ​ខ្ញុំ​នោះ​ឡើយ គឺ​យក​តែ​ចិត្ត​មក​បាន​ហើយ ខុស​ពី​អ្នកសិល្ប​រួម​ជំនាន់​ចាស់​ៗ​មួយ​ចំនួន​ដែល​មក​លេង​ស្រុក​ខ្មែរ គឺ​មិន​ដែល​នឹកនា​មក​លេង​ខ្ញុំ​ឡើយ តែបើ​គាត់​ស្កាត់​រកតែ​ស្រី​ក្មេង​បាន ។

អ្នកស្រី​បាន​បញ្ជាក់​ថា មាន​អ្នកសិល្ប​ចាស់​រួម​ជំនាន់​មួយ គឺ​លោក ខៃ ប្រសិទ្ធិ ពេល​មក​ស្រុក​ខ្មែរ​ម្តង​ៗ គឺ​មិន​ដែល​នឹកនា និង​ស្កាត់​មក​ជួប​អ្នកស្រី​ម្តងណា​ឡើយ ក្នុង​ពេល​ដែល​លោក គឺជា​ដៃគូ​សម្តែង​ជាមួយ​គ្នា ហើយ​ល្បី​ទូ​ទាំង​ប្រទេស​ថែម​ទៀត​ផង ។ អ្នកស្រី​បន្ត​ថា ខៃ ប្រសិទ្ធិ ធ្លាប់​ជា​ដៃគូ​សម្តែង​តាម​រយៈ​ខ្សែភាពយន្ត​ជា​ច្រើន​រឿង ហើយ​រឿង​ភាគច្រើន​ក៏​មាន​ភាព​ល្បីល្បាញ ដោយ​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ប៉ុន្តែ​ពេល​ដែល​គាត់​មក​ស្រុក​ខ្មែរ​ម្តង​ៗ​គឺ​មិន​ដែល​ស្កាត់​មក​លេង​អ្នកសិល្បៈ​រួម​ជំនាន់​នានា​ឡើយ ជា​ពិសេស​រូប​អ្នកស្រី​ដែល​ធ្លាប់​ជា​ដៃគូ​សម្តែង​នា​ពេល​កន្លង​មក ។

អ្នកស្រី​បន្ថែម​ថា ខុស​ពី​អ្នកសិល្បៈ​ចាស់​ៗ​មួយ​ចំនួន​ផ្សេង​ទៀត បើ​ទោះបីជា​បែក​គ្នា​យូរ​ឆ្នាំ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​នឹកនា និង​ស្កាត់​មក​ជួប​គ្នា ហូប​បាយ​ជុំ​ជាមួយ​គ្នា ដោយ​រីករាយ ខណៈ​ពេល​ដែល​ការ​ស្កាត់​មក​ជួប​គ្នា​នេះ គឺ​អ្នកស្រី​មិន​ចង់បាន​អ្វី​ឡើយ ក្រៅពី​ការ​ផ្ញើ​ក្តី​នឹករលឹក​ចំពោះ​គ្នា​ប៉ុណ្ណោះ ។

អ្នកស្រី​ថា អ្នកសិល្បៈ​ពេល​ជួប​គ្នា គឺ​មិន​ចង់បាន​អ្វី​ពី​គ្នា​ឡើយ ក្រៅពី​ការ​រាប់អាន​គ្នា ប្រមូល​អ្នកសិល្ប​ទាំងអស់​មក​ជុំ​គ្នា​ប៉ុ​ណ្នឹ​ង គឺ​អស់ចិត្ត​ហើយ ជាក់ស្តែង​ដូច​ឧត្តម បូ​ទី ចឹ​ង ដែល​តែងតែ​នឹកនា​មក​ដល់​រូប​ខ្ញុំ ទោះបី​បែក​គ្នា​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ។

ជា​ការ​កត់សម្គាល់ កន្លង​មក​គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ អតីត​តារា​សម្តែង លោក​ខៃ ប្រសិទ្ធ បាន​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​ជាមួយ​អ្នកស្រី​ចាន់ តារា​ទី នៅ​លើ​ទឹកដី ប្រទេស​អូស្ត្រាលី ខណៈ​ដែល​អ្នកស្រី​ទៅ​សម្តែង​ក្នុង​ពិធីបុណ្យ​កឋិន​នៅ​វត្ត​ខ្មែរ​មួយ​ក្នុង​រដ្ឋ​ឃ្វី​ន​ស្លែ​ន​ដ៍ ប្រទេស​អូស្ត្រាលី ។

ក្នុងអំឡុងពេល​នោះ ដោយ​ការ​បែក​គ្នា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក និង​ដោយសារ​ក្តី​ស្រឡាញ់ និង​នឹករលឹក​លោក​ខៃ ប្រសិទ្ធ បាន​ចាប់​ឱប​ថើប​អ្នកស្រី​ចាន់ តារា​ទី យ៉ាង​ស្ធិ​ទ្ធ​ស្នាល ខណៈ​អ្នកស្រី ចាន់ តារា​ទី ក៏​បង្ហាញ​ក្តី​នឹករលឹក និង​ភាព​ស្និទ្ធស្នាល​ឱប​ថើប លោក​ខៃ ប្រសិទ្ធ ថើប​ដោយ​ភាព​រីករាយ និង​មិត្តភាព ។ អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ដែល​លោក​ខៃ ប្រសិទ្ធ អតីត​តារាភាពយន្ត​ខ្មែរ​ល្បីឈ្មោះ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៨០-១៩៩០ នោះ​បាន​ទៅ​រស់នៅ​ឯ​ប្រទេស​ទី​៣ គឺ​អូស្ត្រាលី​ក្រោយ ។

តាំងពី​ពេល​នោះ​មក លោក​ខៃ ប្រសិទ្ធ មិន​ដែល​បាន​ជួប​អតីត​មិត្ត​រួម​អាជីព អ្នកស្រី ចាន់ តារា​ទី ទេ ដោយសារ​តែ​ការ​រស់នៅ​ប្រទេស​ផ្សេង​គ្នា ហើយ​ទោះបី​យូរ​ៗ​ម្តង​លោក​ខៃ ប្រសិទ្ធ បាន​មក​លេង​ប្រទេស​កម្ពុជា តែ​លោក​មក​ក្នុង​រយៈពេល​ខ្លី និង​ស្ងាត់​ៗ​មិន​បាន​ស្កាត់​ជួប​អតីត​មិត្ត​រួម​អាជីព​ពី​មុន​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ