រាជធានីភ្នំពេញ ៖ ប្រិយមិត្តទូរទស្សនិក ជនអាចនឹងបានស្គាល់ហើយ ពិធីករល្បី សម្បូរវោហោរពោរពេញដោយសមត្ថភាព លោក ប៉ែន ចំរុង ទោះជារូបលោកមានការមមាញឹកជាកម្មវិធីទូរទស្សន៍ ឬកម្មវិធីជាពិធីករតាមបណ្តាលខេត្តក្តី តែលោកនៅព្យាយាមបន្ថែមអាជីពមួយទៀត នោះ គឺតារាចម្រៀង ។

ក្នុងនោះដែរថា ពីធិករ និងជាតារាសម្តែងលោក ប៉ែន ចំរ៉ុង បានបង្ហើបថា ខ្លួនលោកចង់បន្ថែមអាជីពជាតារាចម្រៀងដែលជាក្តីស្រមៃរបស់លោកកាលពីកន្លងទៅ មុនជាពិធីករទៅទៀត ជាមួយគ្នាលោករំលេចថា លោកមានចម្រៀងចំនួនពីរបទ ដែលសុទ្ធតែជាបទចម្រៀងដែលមានការលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ជាពិសេសភរិយាជាទីស្រឡាញ់របស់លោក ដែលបំពេញតួនាទីជាច្រើនក្នុងគ្រួសារដោយមិនការនឿយហត់ក្តី ។

មែនទែនទៅ លោកអ្នកពិតជាចង់ជ្រាបហើយ តើមូលហេតុអ្វីដែលលោក ប៉ែន ចំរ៉ុង ចាប់យកអាជីពជាតារាចម្រៀង ខណៈពេលលោកមមាញឹកច្រើនជាមួយការងារជាពិធីករ ច្រៀងកាត់សក់ និងសម្តែង ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក ប៉ែន ចំរ៉ុង ដែលជាពិធីករ និងជាអតីតតារាសម្តែងនោះ លោកថា បទចម្រៀងកាលពីកន្លងទៅ ដែលទាក់ទងនឹងចម្រៀង ពោលមិនសូវជាមានការលើកទឹកចិត្ត ដូច្នេះឆាប់ៗនេះ លោកនឹងចេញចម្រៀងដែលជាលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ជាពិសេសភរិយាជាទីស្រលាញ់របស់លោកតែម្តង ដែលតែងធ្វើការជាច្រើនមិនអាចគណនាបាន គឺលើសអ្នកបម្រើ មើលថែកូនៗ បំពេញតួនាទីជាម្តាយជាភរិយាដ៏ល្អ ហើយក៏ជាអ្នកនៅពីក្រោយភាពជោគជ័យរបស់លោកផងដែរ ។

លោក ប៉ែន ចំរ៉ុង បន្តទៀតថា សូមអោយបងប្អូនងាកគាំទ្រស្នាដៃនិពន្ធចម្រៀងរបស់លោក ដែលមានការចូលរួមពីបណ្តាលអ្នកសិល្បៈជាច្រើន ដែលមានស្នាដៃក្នុងការផលិតចម្រៀង ដែលជាការលើកទឹកចិត្ត ផ្តល់តម្លៃដល់ស្ត្រីដែលជាមាតាពិភពលោក ។ ពិធីករពោរពេញដោយវោហារ និងទេពកោសល្យក្នុងសិល្បៈលោក ប៉ែន ចំរ៉ុង បន្តថា កាលនៅពីកុមារភាពលោកចង់ក្លាយជាតារាចម្រៀងមួយរូប តែដោយសារពេលវេលានឹងឪកាសមិនសូវជាអំណោយផល លោកក៏ចាប់អាជីពជាតារាសម្តែងពិធីករ និងកាតសក់ការជាដើម ។

ក្នុងនោះដែរ លោកថា ក្រោយភាពជោគជ័យដែលបានកើតឡើងចំពោះលោក ពីមួយចំណុចទៅមួយចំណុច នាពេលបច្ចុប្បន្ន លោកក៏បានបន្ថែមអាជីពជាតារាចម្រៀងមួយទៀត ។
គួរបញ្ជាក់ដែរថា កាលពីកន្លងទៅ លោក ប៉ែន ចំរ៉ុងក៏បានចេញចម្រៀងមួយបទ ក្រោយចំណងជើងថា « My ជីវិត » ដែលជាបទមួយកន្ទ្រាក់អារម្មណ៍ ធ្វើអោយរូបលោកមានទឹកចិត្តបន្តទៀតក្នុងការផលិត និងតែងនិពន្ធចម្រៀង៕ ដោយ៖លីហួ គីមឆាយ






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ