ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលូតកូនម្តង​ដោយសារ​ហូបម្ទេស​ ពេលមាន​ផ្ទៃពោះ​លើកទី២​ប្តីហាម ប្រពន្ធ​ក្មេងខឹង​លេបថ្នាំ​ពុលស្លា.ប់

12 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ ស្រ្តី​ម្នាក់​បាន​ដេកបែក​ពពុះមាត់​ស្លា.ប់​ក្រោម​ផ្ទះចាំចម្ការ​របស់ខ្លួនដោយ​សារ​ផឹកថ្នាំ​បំពុល​កណ្តៀរ​បន្ទាប់​ពីប្តីស្តី​បន្ទោស​ហាម​មិនឱ្យ​​​ហូប​ម្ទេស ព្រោះ​គ្រូពេទ្យឱ្យតម​ដោយ​សារតែនាង​ធ្លាប់​រលូត​កូន​ ហើយពេលនេះ កំពុង​មាន​ផ្ទៃ​ពោះកូន​មួយ​ទៀត។ ហេតុការណ៍​នេះ​បាន​កើត​ឡើងកាល​ពីវេលា​ម៉ោង៧​និង​៣០​នាទី

ខេត្ត​ស្ទឹង​ត្រែង ៖ ស្រ្តី​ម្នាក់​បាន​ដេកបែក​ពពុះមាត់​ស្លាប់​ក្រោម​ផ្ទះចាំចម្ការ​របស់ខ្លួនដោយ​សារ​ផឹកថ្នាំ​បំពុល​កណ្តៀរ​បន្ទាប់​ពីប្តីស្តី​បន្ទោស​ហាម​មិនឱ្យ​​​ហូប​ម្ទេស ព្រោះ​គ្រូពេទ្យឱ្យតម​ដោយ​សារតែនាង​ធ្លាប់​រលូត​កូន​ ហើយពេលនេះ កំពុង​មាន​ផ្ទៃ​ពោះកូន​មួយ​ទៀត។ ហេតុការណ៍​នេះ​បាន​កើត​ឡើងកាល​ពីវេលា​ម៉ោង៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២១ មិថុនា​ ស្ថិត​នៅ​ភូមិ​អូរ​ឫស្សីកណ្តាល ឃុំ​អូរ​ឫស្សីកណ្តាល ផ្លូវ​ចូល​ទៅ​ស្រុក​សៀមបូក​ ខេត្តស្ទឹង​ត្រែង​ ជាប់​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ។

បុរស​ជាប្តី​ឈ្មោះធូ ផាន់​ដូល្លា អាយុ​២០ឆ្នាំ​រស់​នៅ​សង្កាត់ស្ទឹងត្រែង​បាន​រៀប​រាប់​ទាំង​ក្តុក​ក្តួលរំជួល​ចិត្ត​ថា ប្រព​ន្ធរបស់​ខ្លួន​ឈ្មោះអ៊ុន​ ម៉ានី​ អាយុ១៦​ឆ្នាំ រស់នៅ​ក្នុងភូមិអូ​រច្រឡង់ ឃុំ​អូរឫស្សីកណ្តាល ស្រុក​សៀម​បូក។ ពួកខ្លួន​​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នេះ​មិនបាន​រៀបការ​នោះ​ទេ គឺ​ស្រឡាញ់​ដោយ​ចិត្ត​និង​ចិត្ត​ ហើយ​បាន​រស់នៅ​ជាមួយ​គ្នា​រយៈេពល​ជិត​មួយ​ឆ្នាំ ហើយ​ដោយ​ឪពុក​ម្តាយ​ដឹង​ឮទាំង​សង​ខាង។

មន្រ្តី​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរឫស្សី​កណ្តាល​បាន​និយាយ​ថា ការរួម​រស់​ជា​មួយ​គ្នានេះ​ ប្រពន្ធ​មាន​កូន​មួយ​ក្នុង​ផ្ទៃ តែ​ជា​អកុសលក៏រលូត​​បាត់​ទៅ​​ដោយសារ​តែ​ការ​ហូប​ម្ទេស​ច្រើន​ពេកបណ្តាល​ឱ្យ​ប៉ះពាល់​ដល់ទារក​ក្នុង​ផ្ទៃ​ ទើ​បមាន​ការ​ណែនាំពី​គ្រូ​ពេទ្យ​មិនឱ្យ​ហូប​ម្ទេស​ទៀត​។ រហូត​មក​ទល់​ពេលនេះ ស្រ្តីជាប្រពន្ធ​មាន​ផ្ទៃ​ពោះ​ជាលើក​ទី​ពីរ​ទើ​បបាន​ជាង​ពីរខែ​ តែ​នាង​ជា​ប្រពន្ធ​តែងចចេស​រឹង​រូស​ចង់​​ឈ្នះជានិច្ចរាល់​ពេល​ប្តី​ហាមមិន​ឱ្យ​ហូបម្ទេសនាងនៅ​តែ​ហូប។​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា​ បុរស​ជាប្តី​បាន​ដាំ​បាយ​ហូប​តែ​ដោយ​ម្ហូប​មិនទាន់​ឆ្អិន​នាងប្រពន្ធ​បាន​យក​ផ្អក​មក​ហូប​ជាមួយម្ទេសក៏ទទួលការ​ស្តី​បន្ទោស​ពី​ប្តី​ ពេល​នោះ​នាង​បាន​ផ្គើន​នឹង​ប្តី​ទៀត​ដោយ​យក​​ម្ទេស​១​កូនចាន​មក​ហូប​នៅ​នឹងមុខ​ប្តី​ទៀត ។ ពេល​ប្តី​ឃើញ​ប្រ​ពន្ធ​ធ្វើ​ផ្គើន​បែប​នេះ ប្តីក៏បាន​និយាយថា​ បើ​ឃ្លាន​ខ្លាំង​ពេក​ពេទ្យ​ហាមមិន​ ស្តាប់​ហូប​ឱ្យ​ងាប់​ទៅ។ ​ស្តី​ឱ្យ​ប្រពន្ធ​រួចបុរស​ប្តីចូល​ក្នុង​ផ្ទះបាយ​ធ្វើ​ម្ហូប ​ចំណែក​នាង​ជា​ប្រពន្ធបាន​ចុះ​ពី​លើផ្ទះ​មក​ក្រោម​​បាត់​។​ មួយ​ស្របក់ក្រោយ​មក ពេល​ប្តី​ចម្អិន​ម្ហូប​រួច​ក៏ហៅ​ប្រ​ពន្ធមក​ហូបបាយ​​តែមិន​ឮប្រ​ពន្ធ​ឆ្លើយ​តប​ក៏​ចុះ​ទៅ​ក្រោម​ផ្ទះរក​មើល​ស្រាប់​តែ​​ឃើញ​ប្រ​ពន្ធ​បែកពពុះ​មាត់ដេក​ស្តូក​ស្តឹង​លើ​ដីដោយ​សារ​​ផឹកថ្នាំ​កណ្តៀរ​ព្រោះក្បែរខ្លួន​ឃើញ​ថ្នាំ កណ្តៀរ​១​ដប។

ក្រោយពី​​ឃើញ​ប្រពន្ធ​ពុល​ថ្នាំ​បែក​ពពុះ​មាត់​ហើយ​បែបនេះ បុរស​ជា​ប្តី​បាន​ដឹក​ប្រពន្ធ​មក​ផ្ទះ​ម្តាយ​ក្មេក​ដើម្បីជួយ​សង្គ្រោះ តែ​ជា​អកុសលនាង​បាន​ស្លាប់​បាត់​ទៅហើយ។ មន្រ្តី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូ​រឫស្សី​កណ្តាល​​បាន​បញ្ជាក់​ថា ស្រ្តីរងគ្រោះពិតជា​ស្លាប់​ដោយ​សារ​ផឹក​ថ្នាំ​បំពុល​កណ្តៀរប្រាកដ​មែន មិន​មាន​អ្វី​គួរឱ្យ​សង្ស័យ​ទាក់​ទង​នឹង​អំពើ​ឃាត​កម្ម​នោះ​ឡើយ៕