ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ពិសី ​កាន់​តែ​​ឡើង​កូដ​ សម្រស់​កាន់តែ​ស្អាត​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​​សុខ ពិសី ​​របស់​ផលិត​​កម្ម​​សាន់​ដេ​ត្រូវ​បាន​​វាយ​តម្លៃថា ​ជា​តារា​ដែល​កំពុង​មាន​ប្រជា​ប្រិយ​​ភាព​បំផុត​ក្នុង​ឆ្នាំ​២០១១ ក្នុង​ចំណោម​​តារា​ចម្រៀង​​ល្បីៗ​​មួយ​ចំនួន​ទៀត ។ មិន​តែ​ប៉ុណ្ណោះ​​រូប​សម្រស់​​​ដ៏​ស្រស់​ស្អាត​​រប​ស់​តារា​រូប​នេះ​ក៏​ កំពុង​តែ​ទទួល​​​បាន​​ការ​ចាប់​អារម្មណ៍​ និង​កោត​សរសើរ​​ពី​​មហា​ជន​ផង​ដែរ ។
​ហេតុ​ដែល​​និយាយ​ដូច្នេះ​​ព្រោះ​​រាល់​អាល់​ប៊ុម​​នៃ​បទ ចម្រៀង​​រ​បស់​នាង គឺ​សុទ្ធ​សឹង​ទទួល​បាន​​ការគាំទ្រ​ច្រើន​​ សំខាន់​បទ​ចម្រៀង​​ដែល​ទើប​ចេញ​នា​ពេល​ថ្មីៗ​នេះ​តែ​ម្តង ​ដែល​ស្រទាប់​យុវ​វ័យ​​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។ ​សុខ​ ពិសី ​​និយាយថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​មិត្ត​ភក្តិ​​រួម​ទាំង​ទស្សនិក​ជន ​ជា​ច្រើន​​បាន​ផ្តល់​​ព័ត៌​មាន​ថា រាល់​បទ​ចម្រៀង​​ដែល​​នាង​​ច្រៀង​ គឺ​ទទួល​​បាន​ការ​គាំទ្រ​ច្រើន ។ ​ព័ត៌​មាន​នេះ​បាន​ធ្វើ​ឱ្យ​នាង​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង និង​ជា​ការ​​លើក​​ទឹក​ចិត្ត​ផង​ដែរ ​ដល់​រូប​នាង​ក្នុង​ការ​បង្កើន​​សមត្ថ​ភាព​ជំនាញ​​របស់​ខ្លួន​ដើម្បី​​បម្រើ ​ទស្សនិក​ជន ។

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​​សុខ ពិសី ​​របស់​ផលិត​​កម្ម​​សាន់​ដេ​ត្រូវ​បាន​​វាយ​តម្លៃថា ​ជា​តារា​ដែល​កំពុង​មាន​ប្រជា​ប្រិយ​​ភាព​បំផុត​ក្នុង​ឆ្នាំ​២០១១ ក្នុង​ចំណោម​​តារា​ចម្រៀង​​ល្បីៗ​​មួយ​ចំនួន​ទៀត ។ មិន​តែ​ប៉ុណ្ណោះ​​រូប​សម្រស់​​​ដ៏​ស្រស់​ស្អាត​​រប​ស់​តារា​រូប​នេះ​ក៏​កំពុង​តែ​ទទួល​​​បាន​​ការ​ចាប់​អារម្មណ៍​ និង​កោត​សរសើរ​​ពី​​មហា​ជន​ផង​ដែរ ។
ហេតុ​ដែល​​និយាយ​ដូច្នេះ​​ព្រោះ​​រាល់​អាល់​ប៊ុម​​នៃ​បទ ចម្រៀង​​រ​បស់​នាង គឺ​សុទ្ធ​សឹង​ទទួល​បាន​​ការគាំទ្រ​ច្រើន​​ សំខាន់​បទ​ចម្រៀង​​ដែល​ទើប​ចេញ​នា​ពេល​ថ្មីៗ​នេះ​តែ​ម្តង ​ដែល​ស្រទាប់​យុវ​វ័យ​​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។ ​សុខ​ ពិសី ​​និយាយថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​មិត្ត​ភក្តិ​​រួម​ទាំង​ទស្សនិក​ជន ​ជា​ច្រើន​​បាន​ផ្តល់​​ព័ត៌​មាន​ថា រាល់​បទ​ចម្រៀង​​ដែល​​នាង​​ច្រៀង​ គឺ​ទទួល​​បាន​ការ​គាំទ្រ​ច្រើន ។ ​ព័ត៌​មាន​នេះ​បាន​ធ្វើ​ឱ្យ​នាង​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង និង​ជា​ការ​​លើក​​ទឹក​ចិត្ត​ផង​ដែរ ​ដល់​រូប​នាង​ក្នុង​ការ​បង្កើន​​សមត្ថ​ភាព​ជំនាញ​​របស់​ខ្លួន​ដើម្បី​​បម្រើ​ទស្សនិក​ជន ។

សុខ ពិសី ​បាន​និយាយ​បញ្ជាក់​ថា ​នាង​បាន​ចេញ​អាល់​ប៊ុម CD ពីរ​ដំណាល​គ្នា​​នៅ​លើ​ទីផ្សារ​​ ដើម្បី​​បម្រើ​អារម្មណ៍​​ទស្សនិក​ជន ។ អាល់​ប៊ុម​​ទាំងពីរ​​នោះ​ គឺ រួម​មាន​អាល់​ប៊ុម​១១៧ និង​១១៨ ​រ​បស់​​ផល​ិត​កម្ម​​​សាន់​ដេ ហើយ​នាង​មាន​ជំនឿ​ចិត្តថា អាល់​ប៊ុម​ទាំង​ពីរ​នេះ​ប្រាកដ​ជា​នឹង​​ទទួល​បាន​ជោគជ័យ​​មិន​ខាន​ ព្រោះ​គ្រប់​បទ​ដែល​នាង​បាន​ច្រៀង គឺ​ជា​បទ​ដែល​យុវ​វ័យ​មាន​ការ​​ពេញ​និយម​។ ​នាង​ប្រាប់ថា​អាល់​ប៊ុម​ទាំង​ពីរ​នេះ គឺជា​បទ​ចម្រៀង​​របស់តារា​​ចម្រៀង​៣​នាក់ គឺខេមរៈ​ សិរី​មន្ត, កែវ វាសនា និង​រូប​នាង ។ អាល់​ប៊ុម​​ទាំងពីរ​ចាប់​ផ្តើម​​ចេញ​លក់​ប្រមាណជា​៣​ ឬ​៤​ថ្ងៃ​​មុន​នេះ លើ​ទី​ផ្សារ​ក្នុង​ទូទាំង​ប្រទេស ។

នាង​បញ្ជាក់ថា ​ប​ទ​ចម្រៀង​​ដែល​នាង​បាន​ច្រៀង​​ផ្ទាល់​ក្នុង​អាល់​ប៊ុម​​ទាំងពីរ​​នេះ​មាន​ចំនួន​៦​បទ ដូចជា​​បទ​បែក​បង​ដើម្បី​ថែគេ, ខ្លាច​​គេ​ឈឺ​ចាប់​មិនខ្លាច​​ប​ង​​ទឹក​ភ្នែក និង​ខ្លាច​​បង​ស្មោះ​អូន​ស្អប់​បងចុះ​ជាដើម ។ បទ​ទាំង​​​អស់​នេះ​ភាគច្រើន​​ច្រៀង​​រួម​គ្នា​​ជា​មួ​យលោក​​ខេមរៈ ​សិរី​មន្ត និង​កែវ​ វាសនា ។ ចំណែក​ VCD នៃ​អាល់​​ប៊ុម​​ទាំងពីរ​នេះ​ក៏​នឹង​ចេញ​​លក់​​នា​ពេល​ឆាប់ៗ​​ខាង​មុខ​នេះ​ផង​ដែរ ។

សុខ ពិសី ​កាល​ពី​នាង​ចេញ​អាល់​ប៊ុម ​បទ​ចម្រៀង​​ដែល​ច្រៀង​​​រួមគ្នា​​ជា​មួយ​​លោក​​ខេមរៈ ​សិរី​មន្ត ​កាល​ពីពេល​ថ្មី​ៗ​នេះ គឺ​អាល់​ប៊ុម​ «បែក​រហូត» គឺ​​មាន​ការពេញ​​និយម​ និង​គាំទ្រ​យ៉ាង​ច្រើន​ពី​ស្រទាប់​យុវ​វ័យ​ ។ ដូច្នេះ​អាល់​ប៊ុម​​ក្រោយ​នេះ​ដែល​នាង​បន្ត​ច្រៀង​រួម​គ្នា​​ជា​មួយ​លោក​ខេមរៈ ​សិរី​មន្ត និង​កែវ វាសនា ​ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ​​ទៀត​មិនខាន ។
ពាក់ព័ន្ធ​ការ​ងារ​សិល្បៈ​​សុខ​ ពិសី ​សារ​ភាពថា​ នាង​ប្រាកដ​ជា​មាន​ការ​​នឿយ​ហត់​ច្រើន​មែន​​រយៈពេល​ចុង​ក្រោយ​​នេះ ព្រោះ​​ទន្ទឹម​នឹង​ច្រៀង​បញ្ចូល CD នាង​ត្រូវថត​​​​កាយ​វិការ​សម្រាប់ VCD ​ថ្មី រួម​​ទាំង​ថ​ត​ភាព​យន្ត​រឿង ព្រាយ​ដែក​គោល ​ឱ្យ​ផល​ិត​កម្ម​សាន់​ដេ ដែល​ភាព​យន្ត​នេះ​នៅ​សល់​ប្រមាណតែ​៣០​ភាគ​រយ​​ប៉ុណ្ណោះ​នឹង​ត្រូវ​បញ្ចប់​ ​ហើយ​នឹង​ដាក់​បញ្ចាំង​នា​ពេល​ខាង​មុខ៕