ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ​ឱ្យមាតាបិតា​​ អ្នក​អា​ណា​ព្យាបាល​​តាមដាន​លទ្ធផល​សិក្សា​ និង​សីល​ធម៌​​របស់​​កូនចៅ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ណែនាំ​មាតាបិតា អ្នក​​អាណា​ព្យាបាល​ចូលរួម​តាមដាន​លទ្ធផល​សិក្សា អត្ត​ចរិត សីលធម៌ និង​សុជីវធម៌ របស់​កូនចៅ…

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ណែនាំ​មាតាបិតា អ្នក​​អាណា​ព្យាបាល​ចូលរួម​តាមដាន​លទ្ធផល​សិក្សា អត្ត​ចរិត សីលធម៌ និង​សុជីវធម៌ របស់​កូនចៅ ទាំង​នៅ​ក្នុងគ្រួសារ និង​ក្នុង​សហគមន៍ ព្រមទាំង​ជួយ​បង្រៀន​កូន​បន្ថែម​ទៀត​ ។

តាម​រយៈ​សារលិខិត​របស់សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០២៤-២០២៥ សម្ដេច​បវរ​ធិ​បតី ក៏​បាន​ណែនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​អនុវត្ត កំណែ​ទម្រ​ង់​វិ​ស័យ​អប់រំ ដូចដែល​បាន​ដាក់​ចេញ​រួច​ហើយ ជា​ពិសេស ​ការ​រៀបចំ​យន្តការ​គាំទ្រ និង​យន្តការវាយតម្លៃ​សាលារៀន​គំរូ ឆ្ពោះទៅ​ពង្រឹង និង​ពង្រីក ការ​អនុវត្ត​ស្តង់​ជា​សាលារៀន​គំរូ ចាប់​ពី​ម​ត្តេ​យ្យ​សិក្សា​រហូត​ដល់​មធ្យមសិក្សា​។

សម្ដេច​បវរ​ធិ​បតី​បន្ដ​ថា​ គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត ត្រូវ​អនុវត្ត​កម្មវិធី​សិក្សា​ផ្លូវការ​ឱ្យ​បាន​ពេញលេញ​ និងមាន​ប្រសិទ្ធភាព​ ជា​ពិសេស ​ត្រូវ​រិះរក​វិធី ដើម្បី​អនុវត្ត​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា​ក្នុង​គោល​ដៅ​បន្ថែម​២​ម៉ោង​សិក្សា​យ៉ាង តិច​ក្នុង​មួយ​ថ្ងៃ​ដោយ​ផ្តោត​លើ​ការ​បន្ថែម​ម៉ោង​សម្រាប់​មុខ​វិជ្ជា​សិក្សា​គោល និង​ការ​ពង្រឹង​វិន័យ​សីលធម៌ និង​ឥរិយាប​ថ​។

ទន្ទឹម​នឹង​នេះ គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត ត្រូវ​រៀបចំ​បរិស្ថាន​សាលារៀន​ស្អាត គ្មាន​សំរាម សាលា រៀន បៃតង​ឱ្យ​សក្តិ​សម ជាទី​កន្លែង​ផ្តល់​ការ​អប់រំ និង​បណ្តុះ​គំនិត​ស្អាតស្អំ ឥរិយាបថ​ល្អ និង​គ្មាន​ការ​ញាំញី​ផ្លូវចិត្ត និងផ្លូវ​កាយ​។

សម្ដេច​បវរ​ធិ​បតីបន្ថែម​ថា លោកគ្រូ អ្នកគ្រូ​ទាំងអស់ បន្ត​ដើរតួ​នាទី​ជា​បុគ្គល​នាំមុខ ជា​ឪពុក​ម្តាយ​ទី​២ ជា មគ្គុទ្ទេសក៍​ជា​អ្នក​ស្រាវជ្រាវ​ជាទី​ប្រឹក្សា​និង​ជា​អ្នក​ច្នៃប្រឌិត​ដោយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​របស់ ខ្លួន​ជា ប្រចាំ​ទាំង​ផ្នែក​ចំណេះដឹង​និង​វិធីសាស្ត្រ​បង្រៀន​រួម​ទាំង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន និង​ភាសា​បរ ទេស ផង​ដែរ​។

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា «​មាតាបិតា អ្នក​អាណាព្យាបាល សូម​ចូលរួម​តាម​ដា ន​លទ្ធផល​សិក្សា អត្ត​ចរិត សីលធម៌ និង​សុជីវធម៌ របស់​កូនចៅ ទាំង​នៅ​ក្នុង​គ្រួសារ​និង​ក្នុង​សហគមន៍ ព្រមទាំង ជួយ​បង្រៀន​កូន​បន្ថែម ឬ​បង្កលក្ខណៈ​ឱ្យ​កូន​បាន​សិក្សា​បន្ថែម​ពេល​នៅផ្ទះ ជា​ពិសេស​ការ​ចូលរួម​អាន​សៀវ ភៅ​ជា មួយ​កូន ដើម្បី​ហ្វឹកហាត់​ទាំង​នៅ​សាលារៀន និង​នៅផ្ទះ ចូលរួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សាលារៀន និង​គាំ ទ្រ​ដល់ គ្រូបង្រៀន​តាម​គ្រប់​លទ្ធភាព​»​។

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ប្រាប់​ក្មួយ​ៗ សិស្សានុសិស្ស យុវជន យុវនារី​ទាំងអស់ បន្ត ខិតខំ រៀនសូត្រ និង​ស្រាវជ្រាវ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​និង​ចូលរួម​ធ្វើអំពើ​ល្អ ដើម្បី​ការ​រីក​ចម្រើន​នៅ​ក្នុង​គ្រួសារ សង្គម និង ប្រទេស​ជាតិ​ទាំងមូល ​។ ជាមួយ​គ្នា​នេះ​ដែរ ក្មួយ​ៗ​ចង​ចាំ​ជា​និច្ច​ថា «​បើ​យើង​ស្រឡាញ់​ខ្លួន ស្រឡាញ់​ឪពុក​ម្តាយ និង ចង់បាន​អនាគត​រុងរឿង គឺ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ការ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ»៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ